តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ថា ក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុនបានឲ្យដឹងថា កាលពីព្រឹកថ្ងៃសៅរ៍នេះ សយន្តហោះដឹកអ្នកដំណើរចំនួន២គ្រឿង បានប៉ះនឹងគ្នានៅឯអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ ដែលនាំឱ្យមានការបិទជាបណ្តោះអាសន្ននូវផ្លូវរត់មួយ ក្នុងចំណោមផ្លូវរត់ទាំង៤របស់អាសយានដ្ឋាន ។ ស្របពេលដែលមិនមានអ្នករងរបួស ត្រូវបានរាយការណ៍ថា ជាលទ្ធផលនៃឧប្បត្តិហេតុ ដែលបានកើតឡើងនៅលើផ្លូវតាក់ស៊ី នៅម៉ោងប្រហែល១១ព្រឹក ហើយក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានបញ្ជាក់ថា ស្លាបយន្តហោះនៅលើយន្តហោះរបស់ខ្លួនត្រូវបានខូចខាត ។ ផ្លូវរត់ដែលបានបិទបានដំណើរការឡើងវិញ បន្ទាប់ពីប្រហែល២ម៉ោងប៉ុណ្ណោះ ។ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ បានឱ្យដឹងថា ជើងហោះហើរ Thai Airways បានផ្ទុកអ្នកដំណើរប្រហែល២៦០នាក់ ខណៈយន្តហោះផ្សេងទៀតដំណើរការដោយក្រុមហ៊ុន Eva Airways របស់កោះតៃវ៉ាន់ មានមនុស្សប្រហែល២០០នាក់ នៅលើយន្តហោះទាំងអស់ ។ ជើងហោះហើរក្នុង និងក្រៅប្រទេសដែលគ្រប់គ្រង ដោយក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត រួមទាំងក្រុមហ៊ុន All Nippon Airways និង Japan Airlines Co. ក៏ត្រូវបានពន្យារពេលផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ថា ក្រសួងទទួលបន្ទុកកិច្ចការជនភៀសខ្លួន និងការធ្វើមាតុភូមិនិវត្តន៍ របស់ប្រទេសអាហ្វហ្គានីស្ថានបានឲ្យដឹង នៅថ្ងៃសៅរ៍នេះថា ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ប្រមាណជាង២.៦០០នាក់ បានវិលត្រឡប់មកពីប្រទេសអ៊ីរ៉ង់វិញហើយ កាលពីដើមសប្តាហ៍នេះ ។ ក្រសួងខាងលើបានបញ្ជាក់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា “ជនភៀសខ្លួនអាហ្វហ្គានីស្ថាន សរុបចំនួន២.៦៤៣នាក់ បានត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានវិញ ហើយកាលពីថ្ងៃព្រហស្បតិ៍ក្រោយពីការរស់នៅអស់ជាច្រើនឆ្នាំ ដែលជាជនភៀសខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ហើយដំណើរការនៃការបញ្ជូនជនភៀសខ្លួនទាំងនោះទៅកាន់ប្រទេសរបស់ពួកគេ ជាបន្តបន្ទាប់” ។ គួររំលឹកថា កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅនេះ ក្រសួងក៏បានរាយការណ៍អំពីការវិលត្រឡប់ របស់ជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន២.១០៦នាក់ពីប្រទេសអ៊ីរ៉ង់ ផងដែរ ហើយជនភៀសខ្លួន អាហ្វហ្គានីស្ថាន ជា៦.០០០នាក់ត្រូវបានគេរាយការណ៍មកថា បានវិលត្រឡប់ពីប្រទេសអ៊ីរ៉ង់ ចាប់តាំងពីខែមករាម្ល៉េះ ។ ទិន្នន័យបានបង្ហាញអំពីជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង២,៥លាននាក់ ដែលបានចុះឈ្មោះរស់នៅ ក្នុងប្រទេសអ៊ីរ៉ង់ ហើយអំពីចំនួនដូចគ្នា នៃជនភៀសខ្លួនអាហ្វហ្គានីស្ថានរស់នៅក្នុងប្រទេសប៉ាគីស្ថាន ។ រដ្ឋាភិបាលចាំការ របស់ប្រទេសអាហ្វហ្គានីស្ថាន បានអំពាវនាវឱ្យជនភៀសខ្លួន អាហ្វហ្គានីស្ថាន ដែលរស់នៅក្រៅប្រទេសត្រឡប់មកធ្វើការវិញ ដើម្បីចូលរួមចំណែកដល់ការកសាងឡើងវិញនូវមាតុភូមិ ដែលរងគ្រោះដោយសង្រ្គាមនាពេលកន្លងមក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ថា នាយកដ្ឋានឧតុនិយមរបស់ប្រទេសឥណ្ឌាហៅកាត់ថា (IMD) បានព្រមានថា ព្យុះស៊ីក្លូន ឈ្មោះ Biparjoy កាន់តែមានកម្លាំងខ្លាំងឡើងៗ ខណៈកំពុងផ្លាស់ទីពីទិសខាងជើងធ្វើដំណើរឆ្ពោះទៅទិសភាគឦសាន នៅក្នុងរយៈពេល២៤ម៉ោងក្រោយ នៅមុនពេលព្យុះនេះបង្វែរទិសដៅបន្តិចម្ដងៗ ទៅទិសខាងជើងឆ្ពោះទៅខាងលិចវិញ នៅក្នុងរយៈពេល៣ថ្ងៃខាងមុខ ។ ល្បឿននៃខ្យល់ព្យុះនេះ គឺ១៣៥ដល់១៤៥គីឡូម៉ែត្រក្នុង១ម៉ោង ហើយត្រូវបានគេរំពឹងថា នឹងកើនឡើង លាយឡំជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់ខ្លាំងដែលត្រូវបានព្យាករណ៍ សម្រាប់តំបន់ឆ្នេរ Karnataka, Goa និង Maharashtra ផងដែរ ។ ឆ្នេរសមុទ្រ Tithal នៅក្នុងរដ្ឋ Gujarat ត្រូវបានបិទរហូតដល់ថ្ងៃទី១៤ ខែមិថុនា ដោយសាររលកខ្ពស់ និងខ្យល់បោកបក់ខ្លាំងដោយអ្នកនេសាទត្រូវបានព្រមានឱ្យជៀសវាងការធ្វើដំណើរ តាមផ្លូវសមុទ្រ ។ យ៉ាងណាមិញ លទ្ធភាពនៃព្យុះ ដែលប៉ះពាល់ដល់រដ្ឋ Gujarat មានតិចតួចក៏ដោយ តែលោកនាយករដ្ឋមន្រ្ដីរដ្ឋ Bhupendra Patel បានណែនាំដល់ស្រុកឆ្នេរសមុទ្រឱ្យរក្សាការប្រុងប្រយ័ត្នជានិច្ច ។ តាមការព្យាករណ៍អាកាសធាតុ នៅរដ្ឋ Kerala ត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់រាយប៉ាយ ផ្គរ រន្ទះ និងផ្លេកបន្ទោរក្នុងរយៈពេល៤ថ្ងៃខាងមុខនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិតួកគី បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា យ៉ាងហោចណាស់មានកម្មករចំនួន៥នាក់ បានបាត់បង់ជីវិត បន្ទាប់ពីមានករណីផ្ទុះដ៏កក្រើមួយបានកក្រើក នៅឯរោងចក្រផលិតគ្រាប់រ៉ុក្កែត និងគ្រឿងផ្ទុះរបស់ក្រុមហ៊ុនឧស្សាហកម្មគីមីមេកានិច នៅក្នុងស្រុក Elmadag នៃក្រុងអង់ការ៉ា ប្រទេសតួកគី ។ ក្រសួងការពារជាតិបានឲ្យដឹងថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមនៅក្នុងឧបទ្ទវហេតុ ដែលបានកើតឡើង ។ លោក Vasip Sahin អភិបាលក្រុង អង់ការ៉ា បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យោងតាមការស៊ើបអង្កេតបឋមឃើញថា ការផ្ទុះនេះត្រូវបានគេគិតថា បណ្តាលមកពីប្រតិកម្មសារធាតុគីមី” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ការនាំចេញ-នាំចូល របស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន បានកើនឡើងដល់ ៥២ពាន់លានដុល្លារ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលពិធីនេះធ្វើឡើងនៅរោងចក្រ គ័នថេក...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ថា ពលរដ្ឋប្រមាណជាង៥.៨០០នាក់ បូករួមទាំងកុមារ ចំនួន២៤៣នាក់ ត្រូវបានជម្លៀសខ្លួនចេញពីតំបន់លិចទឹក នៃតំបន់ Kherson បន្ទាប់ពីទំនប់វារីអគ្គិសនី Kakhovka បានបាក់។ លោក Vladimir Saldo អភិបាលក្រុងស្តីទី បានលើកឡើងថា សរុបជារួមមកឃើញថា ផ្ទះចំនួន២២.២៧៣ខ្នង តាំងទីលំនៅចំនួន១៧កន្លែង ត្រូវបានរងផលប៉ះពាល់នៅក្នុងតំបន់ Kherson ហើយការកើនឡើងនៃកម្ពស់ទឹកអាចមាន រយៈពេលរហូតដល់ទៅ១០ថ្ងៃឯណោះ ។ លោកបានលើកឡើងទៀតថា នៅគ្រាដែលទឹកកំពុងហូរចេញពីអាងស្តុកទឹក Kakhovka នោះ គឺមានការគំរាមកំហែងដល់ការផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាជនក្នុងតំបន់ចំនួន៤.០០០នាក់ ។ គួររំលឹកផងដែរថា រោងចក្រវារីអគ្គិសនី Kakhovka ត្រូវបានបំផ្លាញកាលពីថ្ងៃអង្គារ ដែលបណ្តាលឱ្យមានការថយចុះនៃកម្រិតទឹកទំនប់ និងទឹកជំនន់ដ៏ធំបានកើតឡើង នៅក្នុងតំបន់ក្បែរនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រទេសកូរ៉េខាងត្បូងបានប្រកាសកោះហៅអគ្គរដ្ឋទូតចិន ដើម្បីសាកសួរនិងស្តីបន្ទោសចំពោះការអធិប្បាយមួយនាពេលថ្មីៗនេះដែលរដ្ឋាភិបាលក្រុងសេអ៊ូលចាត់ទុកថា ជារឿងដែលមិនអាចទទួលយកបាននោះទេ។ យោងតាមការចេញផ្សាយ របស់កាសែតជប៉ុន VOA បានឲ្យដឹងថា ការសម្រេចចិត្តកោះហៅលើកនេះ ធ្វើឡើងបន្ទាប់ពីអគ្គរដ្ឋទូតចិនលោក Xing Haiming បានផ្តល់បទថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ រិះគន់គោលនយោបាយការបរទេសកូរ៉េខាងត្បូង និងរបៀបនៃរដ្ឋាភិបាលក្រុងសេអ៊ូល កំពុងក្លាយទៅជាអ្នកគាំទ្រយ៉ាងខ្លាំងក្លា ចំពោះសហរដ្ឋអាមេរិក។ លោក Xing បានថ្លែងថា៖ មានរឿងលំបាកជាច្រើនចំពោះទំនាក់ទំនងទ្វេភាគីរវាងចិន...
សមិទ្ធិផលដ៏លេចធ្លោបំផុត របស់ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈក្នុងស្រុកឈានមុខគេ បានឈ្នះមេដាយមាសរហូតដល់៣៣គ្រឿង ពីស្ថាប័នវាយតម្លៃគុណភាព ស្តង់ដារកម្រិតពិភពលោក Monde Selection ពីសហភាពអឺរ៉ុប។ ខ្មែរ ប៊ែវើរីជីស នាព្រឹកថ្ងៃទី១០ ខែមិថុនា បានតម្រៀបតាំងបង្ហាញ និងធ្វើសន្និសីទសារព័ត៌ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ក្រោមការចូលរួមពី អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ភ្ញៀវជាតិនិងអន្តរជាតិ ដើម្បីជាការអបអរសាទរដល់ការឈ្នះរង្វាន់ មេដាយមាសផង ក៏ដូចជាចូលរួមផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយថែមទៀតពីផលិតផលក្នុងស្រុកដែលមានគុណភាព ទទួលស្គាល់ដោយគ្រប់ប្រជាជាតិលើពិភពលោក។ អ្នកឧកញ៉ា លាង ម៉េង បានថ្លែងថា៖ «ខ្មែរ ប៊ែវើរីជីស វិនិយោគផ្តោតលើចក្ខុវិស័យវែងឆ្ងាយ ដើម្បីធានាថាជោគជ័យដែលយើងទទួលបាន គឺនឹងនៅស្ថិតស្ថេររាប់រយឆ្នាំទៅមុខ ហើយនៅតែឈរជើង ក្នុងទីផ្សារយ៉ាងរឹងមាំក្នុងវិស័យឧស្សាហកម្មផលិតស្រាបៀរនិងភេសជ្ជៈកម្រិតអន្តរជាតិ។» បន្ថែមពីនេះ អំឡុងពេល ទៅទទួលមេដាយមាស ពីស្ថាប័ន Monde Selection នៅប៊ែលហ្សិក ថ្នាក់ដឹកនាំកំពូល ក៏បានទៅជួបពិភាក្សា ជាមួយក្រុមហ៊ុនយក្សលំដាប់ពិភពលោក និងឈរឈ្មោះលេខ១ រាប់រយឆ្នាំ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ផ្គត់ផ្គង់គ្រឿងផ្សំលំដាប់លេខ១ ប្រើប្រាស់បច្ចេកវិទ្យា ឱ្យកាន់តែទំនើបដាច់គេ និងបំពាក់នូវគ្រឿងចក្រខ្នាតធំក្នុងការផលិតស្រាបៀរ និងភេសជ្ជៈគ្រប់ប្រភេទឱ្យកាន់តែមានគុណភាពស្តង់ដារអន្តរជាតិ។
ភ្នំពេញ៖ ក្នុងបាឋកថា ក្រោមប្រធានបទស្តីពី គោលការណ៍គ្រឹះនៃប្រព័ន្ធសន្តិសុខសង្គម លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានថ្លែងថា គិតរហូតមកដល់សព្វថ្ងៃនេះ របបសន្ដិសុខសង្គមកម្ពុជា មានអាយុកាលជាង ពីរទសវត្សមកហើយ ដែលបានវិវត្តន៍ខ្លួនបន្ដិចម្ដងៗ និងបានរក្សាជំហរយ៉ាងរឹងមាំ សម្រាប់បម្រើផលប្រយោជន៍ ជូនបងប្អូនប្រជាពលរដ្ឋ ហើយដើម្បីរួមគ្នាបន្ដរក្សាជំហរការពារ នូវផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការអនុវត្តរបបសន្ដិសុខសង្គម នៅកម្ពុជា...
ភ្នំពេញ៖ ឆ្លៀតឱកាសពេលដែលថ្នាក់ដឹកនាំកំពូល និងគណៈគ្រប់គ្រងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទៅទទួលមេដាយមាស Monde Selection ពីប្រទេសប៊ែលហ្សិក ក្រុមហ៊ុនធំៗលំដាប់ពិភពលោក ដូចជា Holland Malt និង Hopsteiner បានអញ្ជើញ ខ្មែរ ប៊ែវើរីជីស ទៅទស្សនកិច្ចពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីបន្តនាំយកបច្ចេកវិទ្យាចុងក្រោយ និងទំនើបកម្ម...