ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ លោក Li Qiang អតីតប្រធានគណបក្សក្រុងសៀងហៃ បានចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសចិន ដោយដាក់សម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធ របស់ប្រធានាធិបតី ហ្ស៊ី ជិនពីង ហើយគាត់នឹងទទួលបន្ទុកក្នុងការស្តារសេដ្ឋកិច្ច ដែលរងការវាយដំដោយការទប់ស្កាត់ រយៈពេល៣ឆ្នាំនៃជំងឺកូវីដ-១៩...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ថា អាជ្ញាធរហ្វីលីពីនបានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសហ្វីលីពីន បានស្វែងរកជំនួយពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ខណៈដែលពួកគេព្យាយាមទប់ស្កាត់ និងសម្អាតការលេចធ្លាយប្រេងរយៈពេល១០ថ្ងៃ បន្ទាប់ពីនាវាដឹកប្រេងមួយគ្រឿងបានលិចចូលក្នុងទឹក ។ កប៉ាល់ Empress កំពុងដឹកប្រេងឧស្សាហកម្មចំនួន៨០០.០០០លីត្រ នៅគ្រាដែលកប៉ាល់នេះ បានធ្លាក់ក្នុងសមុទ្រដ៏លំបាក ពីកណ្តាលកោះ...
ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានសហការជាមួយដៃគូអភិរក្ស ទូទាំងប្រទេសកម្ពុជា ប្រកាសជាផ្លូវការនូវ យុទ្ធនាការ «តោះនិយាយពី ការទុកដាក់សំរាម»។ យុទ្ធនាការនេះ ឧបត្ថម្ភដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ក្នុងគោលបំណងលើកទឹកចិត្ត ប្រជាជនកម្ពុជា បញ្ឈប់ការចោលសំរាម មិនត្រឹមត្រូវ បញ្ឈប់ការដុតសំណល់ប្លាស្ទិក និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជាជនមូលដ្ឋានភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោងជិត២រសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោកឧកញ៉ា បានបញ្ជូនអូប័រចំនួន១គ្រឿង និងម៉ូតូទឹក ចំនួន៧គ្រឿង ដើម្បីចេញស្វែងរកជនរងគ្រោះ ជាបុរសម្នាក់ ដែលបានធ្លាក់ទឹកសមុទ្របាត់ខ្លួនកាលពីយប់មិញនៅម្តុំទំនប់រលក ក្រុងព្រះសីហនុ តាមការស្នើសុំរបស់ឳពុកជនរងគ្រោះ មកលោកឧកញ៉ា។ សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ម ញេះ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករលើកទំនិញ ។ ជាមួយគ្នានេះដែរ លោកឧកញ៉ា ក៏បានអំពាវនាវ បើបងប្អូនប្រជានេសាទក្នុងសមុទ្រ ក្នុងករណីប្រទះឃើញជនរងគ្រោះនៅចំណុចណាមួយ សូមជួយរាយការណ៍ មកក្រុមសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា តាមលេខទូរសព្ទ័ 012 964 893 ៕
ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានប្រកាសបិទបញ្ចប់ ការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុង ពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ។ សេក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច នៅថ្ងៃ១០ មីនា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់អនុវត្តកម្មវិធី ជំនួយសង្គមជាសាច់ប្រាក់ ដល់គ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីគ្រោះទឹកជំនន់ កាលពីថ្ងៃទី១០ ខែធ្នូ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) អនុវត្ដគម្រោងជំរុញការលក់ផលិតផលខ្មែរ ក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ នៅស្ថានីយប្រេងឥន្ធនៈភីធីធីតាមបណ្តារាជធានី-ខេត្ត ។ កម្មវិធីនេះ ក្នុងគោលបំណងជួយជ្រោមជ្រែង លើកកម្ពស់ផលិតផលខ្មែរ ដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើទីផ្សារក្នុងស្រុក ការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍។ ដោយដាក់តាំងលក់ផលិតផល ដូចជាអាហារសម្រន់...
ភ្នំពេញ៖ ក្រោយពីប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា កម្ពុជាកំពុងនាំមុខគេ ក្នុងពិភពលោក លើការដាំដុះដំណាំស្វាយចន្ទី លោក យ៉ង់ សាំងកុមារ បច្ចុប្បន្នជារដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដែលមានជំនាញខាងផ្នែកកសិកម្ម ជាច្រើនទស្សវត្ស បានអះអាងថា នឹងខិតខំធ្វើយ៉ាងណាឲ្យមាន ការពង្រីកផ្ទៃដាំដុះបន្ថែម ឲ្យស្របតាមការចង់បាន របស់ប្រមុខរាជរដ្ឋាភិបាល។ បើតាមលោក យ៉ង់...
[រាជធានីភ្នំពេញ, ថ្ងៃពុធ ទី០១ មីនា ២០២៣] មូលនិធិព្រីនស៍ ដែលជាដៃមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានមោទកភាពក្នុងការក្លាយជាអ្នកឧបត្ថម្ភ (Diamond Sponsor) ក្នុងកម្មវិធី «Charity Gala Dinner» រៀបចំដោយសភាពាណិជ្ជកម្មអាមេរិក នៅកម្ពុជាដើម្បីប្រមូលថវិកាសម្រាប់ Cambodian Treasures Foundation។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al Sisi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបើកកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយនឹងសមភាគី លោកប្រធានាធិបតីរុស្សី Vladimir Putin តាមទូរស័ព្ទ។ ការពិភាក្សាគ្នាដែលធ្វើឡើង ត្រូវបានគេមើលឃើញថា គឺដើម្បីអាចបង្កើនចំណងទំនាក់ទំនងទ្វេភាគីផង និងនៅក្នុងតំបន់ផង ព្រមទាំងប្រធានបទផ្សេងទៀត ពាក់ព័ន្ធទៅនឹងបញ្ហារបស់អន្តរជាតិផងដែរ។ ប្រធានាធិបតីនៃប្រទេសទាំងពីរបានធ្វើការសង្កត់ធ្ងន់ ទៅលើភាពចាំបាច់នៃការបង្កើនកិច្ចខិតខំប្រឹងប្រែង...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ បានបន្តនាំយកសត្វល្មិច មួយក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែង លើកទី១៣៨ហើយ។ គួរបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀល ដែលកឹបលើសត្វល្មិចលើកនេះ គឺ KH 0807។ ក្នុងពេលរៀបចំព្រលែងសត្វក្រាស់ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថា ប្រសិនបើមានការនេសាទបានសត្វក្រាស់ឬសត្វល្មិច ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទ នៅក្នុងប្រទេសយើងឬអ្នកនេសាទ តាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។ នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វក្រាស់ឬសត្វល្មិច តែងតែនាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រជាបន្តបន្ទាប់ដើម្បីព្រលែង ក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕