បរទេស៖ លោករដ្ឋមន្ត្រីការបរទេស នៃប្រទេសវេណេស៊ុយអេឡា កាលពីអំឡុងពេលនៃកិច្ចប្រជុលើកទី៥២ នៃក្រុមប្រឹក្សាសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិ បានលើកឡើងដោយបង្ហាញ អំពីតួលេខខាតបង់របស់សេដ្ឋកិច្ចជាតិ សរុបដោយសារតែទណ្ឌកម្ម ដោយសហរដ្ឋអាមេរិក។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មកទល់ពេលនេះទណ្ឌកម្ម របស់មហាអំណាចអាមេរិក បានធ្វើឲ្យវេណេស៊ុយអេឡាខាតបង់ប្រាក់ រហូតទៅដល់២៣២ពាន់លានដុល្លារ ហើយវាគឺជាវិធានការបង្ខិតបង្ខំឯកតោភាគី ដែលដាក់ដោយសហរដ្ឋអាមេរិក គឺជា “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ផងទាំងដែលវេណេស៊ុយអេឡា ធ្លាប់បានធ្វើការថ្កោលទោសជាច្រើនដង ហើយចុងក្រោយ គឺកាលពីបីឆ្នាំមុន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattach al Sisi បានជួបពិភាក្សាជាមួយ នឹងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងទីក្រុងគែរ។ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំមេដឹកនាំទាំងពីរ បានព្រមព្រៀងក្នុងការថែរក្សាកិច្ចសហប្រតិបត្តិការ រវាងគ្នានិងកិច្ចការងារដោះស្រាយបញ្ហាប្រឈមសំខាន់ ក៏ដូចជាការស្តារឡើងវិញ នៃសន្តិភាពនិងស្ថេរភាពនៅក្នុងតំបន់ផងដែរ។ លោក Sisi បានធ្វើការកត់សំគាល់ចំពោះការគាំទ្រឥតងាករេ ចំពោះប្រទេសអ៊ីរ៉ាក់និងពលរដ្ឋរបស់អ៊ីរ៉ាក់ នៅគ្រប់កម្រិតជាពិសេសការប្រយុទ្ធប្រឆាំង...
ភ្នំពេញ៖ អានសំបុត្រហើយ ពិតជាអាណិតកូនតូច អាយុទើបតែ៤ឆ្នាំ បែរជាត្រូវស្លាប់ទាំងមិនដឹងថា អ្វីជាអ្វី ក្រោយឪពុកបានយកកូន មកចង់ភ្ជាប់ជាមួយខ្លួនដើម្បីស្លាប់ទាំងអស់គ្នា ។ សំណេរបានបង្កប់អត្ថន័យពីការលំបាករបស់ខ្លួន ជាពិសេសរឿងលុកកាក់ ទើបខ្លួន ដាច់ចិត្តយកកូនទៅស្លាប់ជាមួយ ។ ករណីភ្ញាក់ផ្អើលនេះ បានកើតឡើងនៅកណ្ដាលក្រុងពោធិ៍សាត់ ដោយមានករណីឃាតកម្ម ដោយឃាតកជាឪពុកបង្កើត បានចាប់ជនរងគ្រោះជាកូនចងដៃទៅក្រោយ ហើយធ្វើអត្តឃាតចងកជាមួយនឹងកូនខ្លួនឯង បណ្ដាលឲ្យស្លាប់ទាំងពីរ ដោយបន្សល់បណ្ដាំសំបុត្រទុកឲ្យមើល។...
ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការជ្រើសរើសនាយទាហាន នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រលងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅមណ្ឌលវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយ និងការអរគុណចំពោះបេក្ខជនទាំងអស់ដែលបានចាប់អារម្មណ៍លើអាជីពជាយោធិន...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ថា ស្ថាប័នប្រឹក្សានយោបាយកំពូលរបស់ប្រទេសចិន បានចាប់ផ្តើមសម័យប្រជុំ ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ដែលជាការចាប់ផ្តើមនៃ “វគ្គ២” នៅក្នុងឆ្នាំដ៏សំខាន់មួយ ខណៈដែលប្រទេសចិន បានកៀងគរសម្រាប់ការកសាងប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យមួយនេះ ។ លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន និងមេដឹកនាំចិនផ្សេងទៀតបានចូលរួម កិច្ចប្រជុំបើកសម័យប្រជុំដំបូងនៃគណៈកម្មាធិការជាតិលើកទី១៤ នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន ហៅកាត់ថា...
បរទេស៖ ក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា បានពិនិត្យលទ្ធផលនៃផែនការសហប្រតិបត្តិការឆ្នាំ ២០២២ ហើយបានចុះហត្ថលេខាថ្មីមួយសម្រាប់ឆ្នាំនេះនៅក្នុងសន្និសីទនៅទីក្រុងហាណូយកាលពីថ្ងៃសៅរ៍។ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម លោកឧត្តមសេនីយ៍ Tô Lâm និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ជាសហប្រធាន។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បានប្តេជ្ញាកាលពីថ្ងៃសុក្រថា នឹងបន្តដាក់បន្ទុកលើប្រទេសរុស្ស៊ី សម្រាប់សង្គ្រាមរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ដែលឥឡូវនេះជាឆ្នាំទី២ររបស់ខ្លួន ខណៈដែលមន្ត្រីសហភាពអឺរ៉ុប...
វែលលីងតុន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ថា រដ្ឋបាលរបស់លោក បៃដិន នឹងរឹតបន្តឹងច្បាប់ លើការវិនិយោគក្រៅប្រទេសមួយចំនួន ដោយក្រុមហ៊ុនអាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់សមត្ថភាពរបស់ចិន ក្នុងការទទួលបានបច្ចេកវិទ្យា ដែលអាចធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពយោធារបស់ខ្លួន ។ នេះបើយោងតាមមន្ត្រីអាមេរិក ដែលសុំមិនបង្ហាញអត្តសញ្ញាណ បានលើកឡើងនៅក្នុងកិច្ចពិភាក្សាគ្នា...
ភ្នំពេញ៖ ក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិន ឯ.ក ត្រៀមពញាក់អារម្មណ៍អ្នកគាំទ្រជាមួយនឹងវត្តមាន ហ្រ្គេនវីឡាថ្មី ស៊ីវិល័យ ទំនើប និងធំសម្បើមជាមួយ រចនាបថNEOCLASSIC នៅក្នុងបុរីអាម៉ូរី៧មករា ដែលល្បីល្បាញថា មានទេសភាពដងព្រែកល្អឯកគ្មានពីរ ក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខ នៅថ្ងៃទី០៧-០៨មីនាខាងមុខនេះ។ បច្ចុប្បន្នភាពនៃសំណង់ដែលសាងសង់ ជាមួយគុណភាពស្តង់ដារមានរបៀបរៀបរយ ស្របតាមបទដ្ឋានជាតិនិងអន្តរជាតិ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានវត្តមាន តារាប្រុសស្រីល្បីៗរួមមាន កញ្ញា រ៉ាប៊ី,...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ អគ្គនាយកអង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានលើកឡើងថា អង្គការសុខភាពពិភពលោក មិនបានបោះបង់ចោលផែនការណាមួយ ដើម្បីកំណត់អត្តសញ្ញាណ ប្រភពដើមនៃជំងឺរាតត្បាតកូវីដ-១៩ នោះទេ។ លោក Tedros Adhanom Ghebreyesus...