ភ្នំពេញ៖ ពិតជាដូចពាក្យចាស់និយាយមែន ក្នុងគ្រោះមានលាភ បាត់ក្រវិលពេជ្រតម្លៃ ៣ពាន់ដុល្លារ កើតទុក្ខរត់ទៅទិញ CAMBODIA BEER ៦កំប៉ុង ហើយបានឈ្នះលុយសុទ្ធ ២ម៉ឺនដុល្លារ! បងស្រីកំពូលសំណាងម្នាក់នោះ មានឈ្មោះថា លន់ ស៊ីណែត រស់នៅភូមិទី១ ឃុំរកាកណ្តាល ស្រុកក្រចេះ ខេត្តក្រចេះ ប្រកបរបជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន បានប្រាប់ឲ្យដឹងថា៖ «ខ្ញុំបានខ្ចប់ក្រវិលពេជ្រខ្ញុំ...
លោកស្រី ប៊ុន សុវ៉ាត់ឌី នាយកប្រតិបត្តិ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត សូមគោរពជូនពរ និងអបអរសាទរ ចំពោះ អ្នកឧកញ៉ា ម៉េត តារាម៉ូវ អគ្គនាយកក្រុមហ៊ុន YSM Real Rstate ក្រុមហ៊ុន Top One YSM Restaurant...
លោកស្រី ប៊ុន សុវ៉ាត់ឌី នាយកប្រតិបត្តិ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត សូមគោរពជូនពរ និងអបអរសាទរ ចំពោះ ឧកញ៉ា គឹម សុខអេង នាយកក្រុមហ៊ុន Borey KC Co., Ltd ដែលត្រូវបានព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម...
នៅថ្ងៃទី11 ខែសីហា កម្មវិធី ” ការជួប ភាពប្រណីតកំពូល កម្មវិធីបើកសម្ពោធជាផ្លូវការ សមាជិកកាតខ្មៅព្រីនស៍” ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម នៅក្នុងគម្រោង ព្រីនស៍ វ័ន ត្រូពិកា។ នៅក្នុងកម្មវិធី ប្រធានគម្រោង ព្រីនស៍ វ័ន ត្រូពិកា បានលើកឡើងថា ការអភិវឌ្ឍរបស់ក្រុមហ៊ុន ព្រីនស៍ រៀល...
លក្ខខណ្ឌ និងឯកសារភ្ជាប់ ដើម្បីមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភ សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលមានប័ណ្ណសមាជិក ប.ស.ស.។
ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅក្នុងវេទិការធុរកិច្ច ឆ្នាំ២០២៣ រៀបចំឡើង ដោយសមាគមឧកញ៉ាកម្ពុជា ស្តីអំពីការវិនិយោគនៅកម្ពុជា អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានចែករំលែកបទពិសោធន៍ខ្លះៗនៃការវិនិយោគទុន លើបដិសណ្ឋាគារកិច្ច។ អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ថា វិស័យទេសចរណ៍ និងបដិសណ្ឋាគារកិច្ចសព្វថ្ងៃ...
ភ្នំពេញ៖ សំណាងទ្វេដងបានជួបទាំង Idol និងឈ្នះរង្វាន់ម៉ូតូពី EXPREZ! សំណាងហួសសម្រាប់បងប្រុស ជាអ្នកលក់បន្តតាមរទេះ ដែលមានឈ្មោះ ធី សំណាង លក់ភេសជ្ជៈនៅផ្លូវវេងស្រេង ដែលបានទិញប៉្រូមូសិនពីភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី ហើយបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ១គ្រឿង។ បងប្រុស ធី សំណាង...
នៅថ្ងៃទី9 ខែសីហា ឆ្នាំ 2023 អ្នកសារព័ត៌មានមកពីស្ថាប័ន-អង្គការ ជាង30 បានអញ្ជើញចូលរួមកម្មវិធីទិវាសារព័ត៌មាន ដែលរៀបចំដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ព្រមទាំងបានទៅទស្សនា គម្រោងផ្សេងៗរបស់ក្រុមហ៊ុន ដើម្បីស្វែងយល់ពីគុណភាពពិតៗ របស់ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ កម្មវិធីទិវាសារព័ត៌មាននេះ មានរយៈពេល 3...
ភ្នំពេញ៖ នៅរដូវកាលទី៣ របស់ The Voice Cambodia ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និង CAMBODIA BEER របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងនាំយកវគ្គដ៏ថ្មីគឺ វគ្គ Knockouts មកជូនទស្សនិកជន ទស្សនា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទីកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានជួបប្រជុំទ្វេភាគីជាមួយនឹង នាយឧត្តមសេនីយ៍បណ្ឌិត ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់ (DUDUNG ABDURACHMAN) មេបញ្ជាការកងទ័ពជើងគោក ជាតិឥណ្ឌូណេស៊ី ដែលកំពុងដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ជំនួបទេភាគីនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទក្នុងគោលបំណង ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងរឹងមាំ។ ក្នុងជំនួបនេះ សមភាគីទាំងពីរបានបង្ហាញនូវមោទនភាពចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌូណេស៊ី រាប់ចាប់តាំងពីការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៥៩ ក្រោយជំនួបរវាងអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងអតីតប្រធានាធិបតី ស៊ូកាណូ ក្នុងសន្និសិទចលនាអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធទីក្រុងបានឌុង ហើយមកដល់បច្ចុប្បន្នក្រោមកិច្ចដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោក ចូកូ វីដូដូ ទំនាក់ទំនង កម្ពុជា-ឥណ្ឌូណេស៊ីបានពង្រឹង និងពង្រីកឥតឈបឈរលើគ្រប់វិស័យ។ ចំពោះកិច្ចសហប្រតិបត្តិការយោធា សមភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាជាច្រើនដែលសម្រេចបានកន្លងមកនៅក្នុងការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងការផ្តល់ជំនួយឧបត្ថម្ភផ្នែកសម្ភារជាដើម និងព្រមទាំងបានកត់សម្គាល់អំពីសារៈសំខាន់ចាំបាច់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ បន្តសហការរួមគ្នាបន្តអនុវត្តផែនការស្របតាមស្មារតី MOU និងកំណត់ហេតុនៃកិច្ចប្រជុំចាំឆ្នាំ Army to Army Talks ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងរឹងមាំ និងប្រកបដោយទំនុកចិត្តរវាងប្រទេស និងប្រជាជនទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាការរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។ ក្នុងន័យនេះ ភាគីទាំងពីរបានផ្តោតការពិភាក្សាលើទិសដៅសហប្រតិបត្តិការ និងការរៀបចំសកម្មភាពរួមគ្នាមួយចំនួន រួមមាន៖ ការហ្វឹកហ្វឺន, លំហាត់រួមគ្នាក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ, ការលោតឆត្រមិត្តភាព, ការផ្លាស់ប្តូរបទពិសោធន៍ជំនាញ, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព។ ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់ ក៏បានថ្លែងនូវការកោតសរសើរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព រួមជាមួយជោគជ័យរបស់កម្ពុជា ទទួលបានទាំងក្នុងជាតិ និងលើឆាកអន្តរជាតិ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រិត្តិការណ៍ធំៗ ជាពិសេសលទ្ធផលដ៏ត្រចះត្រចង់នៃការបោះឆ្នោតសកលឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងមានតម្លាភាព ព្រមទាំងបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ តាមច្បាប់ជាធរមាននិងសូមចូលរួមអបអរសាទរជូនចំពោះឯកឧត្តមកិតិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់ នាពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី៤របស់មេបញ្ជាការកងទ័ពជើងគោកជាតិឥណ្ឌូណេស៊ីនៅប្រទេសកម្ពុជា ដែលការណ៍នេះនឹងក្លាយជាកម្លាំងចលករបន្ថែមទៀតក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងរឹងមាំ៕