កណ្ដាល៖ ក្នុងឱកាសអញ្ជើញបើកពិធីផ្សព្វផ្សាយ ការអនុវត្តរបបសន្ដិសុខសង្គម សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យនៃ ប.ស.ស. បានថ្លែងថា៖ គោលនយោបាយ ជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាល សម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុក្រោម ២ឆ្នាំ ដែលជួយជំរុញដល់ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ប.ស.ស. បើកផ្ដល់ជូនជាបីដំណាក់កាល ដែលស្មើនឹងចំនួន ១៥លើក។ លោកបណ្ឌិតអគ្គនាយករង ប.ស.ស. បានបន្ដថា៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល ប្រកាសដំឡើងកម្រិត នៃការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមខាងលើ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះ សមាជិក ប.ស.ស. ជាស្រ្តីបានទទួលប្រាក់ឧបត្ថម្ភពិនិត្យផ្ទៃពោះមុនសម្រាលមានចំនួន ១៣៧នាក់, ទទួលប្រាក់ឧបត្ថម្ភពិនិត្យសុខភាពក្រោយ សម្រាលមានចំនួន៣០នាក់ និងទទួលប្រាក់ឧបត្ថម្ភ ពេលចាក់វ៉ាក់សាំងកូនមានចំនួន ១២នាក់។ បន្ថែមពីនេះ បងប្អូនកម្មករនិយោជិតជាស្រ្តីទាំងអស់ដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ ប.ស.ស. នឹងទទួលបានប្រាក់បំណាច់មាតុភាព ចំនួន ៧០ភាគរយ នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃ និងអត្ថប្រយោជន៍ផេ្សងៗជាច្រើនទៀតពី ប.ស.ស.។ លោកបណ្ឌិតអគ្គនាយករង បានបញ្ជាក់ទៀតថា៖ ដើម្បីធានាគោលការណ៍ទូទៅ នៃប្រព័ន្ធសន្តិសុខសង្គម លើទស្សនាទាននៃការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម និងធានាបាននូវសន្តិសុខប្រាក់ចំណូល ប.ស.ស. បានសម្រេចបន្ថែមអត្ថប្រយោជន៍ក្នុងផ្នែកថែទាំសុខភាព គឺការផ្ដល់វិភាជន៍បូជាសពចំនួន ២លានរៀល និងបានកែសម្រួលវិភាជន៍បូជាសពក្នុងផ្នែកហានិភ័យការងារពី ៤លានរៀល ទៅ១០លានរៀលផងដែរ។ ក្នុងឱកាសជាមួយគ្នានេះ លោក ប្រាក់ សារ៉ាត អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនរោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ក្នុងខេត្តកណ្តាល ដែលទើបបើកថ្មីៗ ឬបើកយូរហើយ តែមិនទាន់បានចុះបញ្ជី ត្រូវប្រញ៉ាប់ទៅចុះបញ្ជីជាមួយ ប.ស.ស. ដើម្បីឱ្យកម្មករនិយោជិតក្លាយជាសមាជិក ប.ស.ស. ចៀសវាងខាតបង់អត្ថប្រយោជន៍ របបសន្តិសុខសង្គម ពិសេសចំពោះសហគ្រាសដែលបានចុះបញ្ជី រួចត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន នឹងត្រូវចូលរួមសហការ រាល់សកម្មភាពដែលក្រុមការងារ ប.ស.ស. ដែលបានចុះទៅផ្សព្វផ្សាយបញ្រ្ជាបចំណេះដឹង អំពីអត្ថប្រយោជន៍ របបសន្ដិសុខសង្គម និងចំណេះដឹងផ្សេងៗទៀត។ សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយការអនុវត្ត របបសន្ដិសុខសង្គមសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារខាងលើនេះ មានវត្តមានអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំមន្ទីរ តំណាងនាយក ឬម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាននិងតំណាងអង្គភាពពាក់ព័ន្ធ នានា សរុបប្រមាណជាង ៣០០នាក់ ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅសាលប្រជុំសាលាខេត្តកណ្ដាល៕
ភ្នំពេញ៖ លោក James Mu ថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍បាយ័ន បានដឹកនាំសិល្បៈករ និងសិល្បៈការនី ទៅទស្សនារោងចក្រ ខ្មែរ ប៊ែវើរីជីស ធ្វើឲ្យសិល្បៈករ និងសិល្បៈការនីភ្ញាក់ផ្អើល ហើយកោតសរសើរម្តងហើយម្តងទៀត បន្ទាប់ពីសិក្សាសង្វាក់ផលិតកម្មទាំងមូល ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំ ការផលិត ការវិចខ្ចប់ និងមុខងារម៉ាស៊ីនពិសេសៗផ្សេងៗទៀត ក្នុងការការពារបរិស្ថានដូចជា៖ ប្រព័ន្ធសម្អាតទឹកកខ្វក់ និងបន្សុទ្ធខ្យល់ ជាដើម។...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ក្នុងសង្កាត់ទាំង១០៥ បន្តការបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរថែមទៀត ពោលគឺឲ្យសមទៅនឹងការជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ មកលើអាជ្ញាធរ។ ការជំរុញរបស់លោក ឃួង ស្រេង ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ សីហាឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព...
ភ្នំពេញ៖ នេះជាលើកដំបូងហើយ ដែលក្រុមហ៊ុនខ្មែរ ទទួលបានសិទ្ធិផ្តាច់មុខសាច់គោជប៉ុន ឈ្មោះ វាកយូ Wagyu ក្នុងតំលៃធូរថ្លៃបំផុតមិនធ្លាប់មាន ក្រោម១០០ដុល្លារ ខណៈតំលៃទីផ្សារបច្ចុប្បន្ន មានតម្លៃដល់ទៅជិត៣០០ដុល្លារឯណោះ ។ ក្នុងពិធី ធ្វើបទបង្ហាញអំពីសាច់គោជប៉ុន Wagyu Beef ចែកចាយផ្តាច់មុខដោយក្រុមហ៊ុន កម្ពុ ត្រេឌីង នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣...
ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាស ដាក់ឱ្យអនុវត្តនូវគម្រោងសាកល្បង របបថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ តាមរបបភាគទានដោយស្ម័គ្រចិត្ត សង្កេតឃើញថាបងប្អូន ប្រជាពលដែលកំពុងប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន មានការសប្បាយរីករាយយ៉ាងខ្លាំង ព្រោះពួកគាត់ក៏អាចមានសិទ្ធិ ក្នុងការស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. និងទទួលបានការគាំពារ ទៅលើការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាព ដូចទៅនឹងបងប្អូនមន្រ្តីរាជការ និងអ្នកដែលកំពុងមានការងារធ្វើ ជាសមាជិក ប.ស.ស. ដទៃទៀតផងដែរ។ លោកស្រី...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទីកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចលេខ៧០ សូមអបអរសាទរដោយស្មោះ ជូនចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលលោកបណ្ឌិត ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា...
ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែសីហា ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើការឧបត្ថម្ភ ចូលរួមមូលនិធិមន្ទីរពេទ្យគុន្ធបុប្ផា ជាមួយទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក បន្ថែមពីលើការឧបត្ថម្ភរបស់ខ្លួន ទៅក្នុងការប្រកួតបាល់ទាត់សប្បុរសធម៌ “ផ្ការីកគ្រប់រដូវ” របស់នាយពាក់មី នៅក្នុងខេត្តកំពង់ស្ពឺ។ ការចូលរួមបរិច្ចាគទឹកប្រាក់ ១ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យគុន្ធបុប្ផា ត្រូវបានចូលរួមដោយផ្ទាល់ពីសំណាក់...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអបអរសាទរដោយស្មោះជូនចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទីកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃ កងពលតូចលេខ៧០ សូមអបអរសាទរ ដោយស្មោះជូនចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទីកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃ កងពលតូចលេខ៧០ សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ...