ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងប.ស.ស. បានផ្ដល់កិត្តិយសចែករំលែកចំណេះដឹង អំពីការអនុវត្ត របបសន្ដិសុខសង្គម កម្ពុជាបច្ចុប្បន្ន ដែលជាចំណេះដឹង ដ៏មានសារៈសំខាន់ ក្នុងការទទួលបានការគាំពារលើសុខុមាលភាព ជីវភាពរស់នៅ តាមរយៈការរក្សានូវសន្តិសុខប្រាក់ចំណូល របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់ការយល់ដឹងអំពីការងារសមរម្យសម្រាប់កម្មករ ជាស្ត្រីធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការជាតិ អន្តរជាតិ សហព័ន្ធសហជីព និងសមាជិកក្រុមគោលដៅ ប្រមាណជាង ៨០នាក់។ សិក្ខាសាលាខាងលើនេះ រៀបចំឡើងដោយក្រសួងកិច្ចការនារី ដោយទទួលបានការគាំទ្រពី អង្គការអាហ៊ូដា (APHEDA) ប្រចាំនៅប្រទេសកម្ពុជា និងអង្គការ PACT (PACT CAMBODIA) ក្នុងគោលបំណងដើម្បីឱ្យសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) សហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) និងសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅបន្ថែមទៀត អំពីក្របខ័ណ្ឌ និងវិធានការផ្នែកគោលនយោបាយស្ដីពីកិច្ចគាំពារសង្គម ដែលផ្តល់អត្ថប្រយោជន៍ដល់ស្ត្រី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងចែករំលែកពីបញ្ហារបស់ស្ត្រី ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិគ្រោះយោបល់ និងបញ្ជ្រាបការគាំទ្រ លើការលើកកម្ពស់និងបង្កើនឱកាសទទួលបាន ការងារសមរម្យ នៅក្នុងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ពិសេសការគាំទ្រពីភាគីពាក់ព័ន្ធសម្រួលដល់ស្ត្រី ក្នុងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ក្នុងការទទួលបានប័ណ្ណសមាជិក ប.ស.ស. ឬការគាំទ្រនានាពីក្របខ័ណ្ឌគាំពារសង្គម។ ក្នុងសិក្ខាសាលានាឱកាសនេះ លោកបណ្ឌិតអគ្គនាយករង ក៏បានថ្លែងឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់ ប.ស.ស. ក្នុងការលើកកម្ពស់ការយល់ដឹង អំពីការងារសមរម្យសម្រាប់កម្មករជាស្ត្រី ដែលកន្លងមកថ្នាក់ដឹកនាំ ប.ស.ស. បានផ្ដល់កិច្ចសម្ភាសន៍ និងចូលរួមក្នុងសិក្ខាសាលានានា ព្រមទាំងចុះផ្សព្វផ្សាយដោយផ្ទាល់ ដល់សហគ្រាស គ្រឹះស្ថាន ដែលជាកិច្ចការងារ ប.ស.ស. កំពុងអនុវត្តប្រចាំថ្ងៃ។ បន្ថែមពីនេះ ក៏នៅមានការផ្សព្វផ្សាយ នៅក្នុងប្រព័ន្ធបណ្ដាញសង្គម និងកម្មវិធី NSSF Member App ក្នុងនោះនៅពេលដែលបងប្អូនមានចម្ងល់ ឬបញ្ហាផ្សេងៗ អាចទាក់ទងមកកាន់ប្រព័ន្ធទូរស័ព្ទ Hotline ១២៨៦ ឬហ្វេសបុកផេក ឬតេលេក្រាមផ្លូវការរបស់ ប.ស.ស. ដែលមានក្រុមការងាររង់ចាំ ផ្ដល់នូវរាល់ចម្លើយដែលជាចម្ងល់ របស់បងប្អូនគ្រប់ពេលវេលា។ លោកបណ្ឌិតអគ្គនាយករង ក៏បានសម្ដែងនូវអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអង្គការជាតិ អន្តរជាតិ ដែលបានរួមចំណែក ខិតខំប្រឹងប្រែងរួមគ្នាសម្រេចបាន នូវលទ្ធផលជាផ្លែផ្កា គួរជាទីមោទកៈដល់ការអភិវឌ្ឍប្រព័ន្ធសន្ដិសុខសង្គមកម្ពុជា ដែលជាកន្លែងការពារសិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារ រួមទាំងការផ្តល់នូវសេវានានា ជូនបងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅ៕
ភ្នំពេញ៖ ត្រាច់ចរគ្រប់ដងវិថីទីក្រុងភ្នំពេញ តារាចម្រៀងលោក ENO និងតារាកំប្លែងនាយ ពាក់មី បានចូលរួមការប្រកួតលក់បីផលិតផល ខ្មែរ ប៊ែវើរីជីស ដែលមានដូចជា ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល និងទឹកពិសាកម្ពុជា ថាតើអ្នកណានឹងលក់ផលិតផលបានច្រើនជាងគេ ឲ្យទៅអតិថិជនលក់បន្ត តាមរទេះរបស់ ខ្មែរ...
ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធី K-Pop World Festival Cambodia វគ្គជម្រុះ កាលពីថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅសាលពហុបំណង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍កូរ៉េ ឆ្នាំ២០២៣។ កម្មវិធីប្រកួតនេះ ត្រូវបានរៀបចំឡើង ដោយស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា តាមរយៈការសិក្សានាពេលកន្លងទៅ កម្ពុជាមានប្រេងច្រើនកន្លែង តែមិនទាន់ខួងយកមកប្រើប្រាស់ ខណៈសម្ដេចសង្ឃឹមថា ថ្ងៃអនាគត កម្ពុជានឹងអាចខួងយកមកប្រើ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃ១៩ ខែមិថុនា សម្ដេចតេជោ លើកឡើងថា កម្ពុជា...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំបងប្អូនកងទ័ពប្រមាណ៣០០នាក់ សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ធ្វើការផ្តល់ឈាមដោយស្ម័គ្រចិត្ត នៅកងពលតូចដឹកជញ្ជូនលេខ៩៩។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រាប់មិត្តបារាំង និងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) បន្ដជួយកម្ពុជា តាមរយៈសាងសង់រោងចក្រ ផលិតទឹកស្អាត ហើយកុំបារម្ភថាកម្ពុជា គ្មានលទ្ធភាពសងត្រឡប់ ព្រោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានលទ្ធភាពសង។ នាឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ...
ជាភូមិសាស្រ្ត ទីបេត៍ដែលជាតំបន់ស្វយ័តមួយ ក្នុងចំណោមតំបន់ស្វយ័តទាំង៥ របស់ប្រទេសចិន គឺជាតំបន់ខ្ពង់រាបដ៏ធំល្វឹងល្វើយមួយ ដោយលាតសន្ធឹងប្រមាណ១.០០០គីឡូម៉ែត្រ ពីភាគខាងជើង ទៅភាគខាងត្បូង និង២៥០០ គីឡូម៉ែត្រ ពីភាគខាងកើត ទៅភាគខាងលិច។ តំបន់ទីបេត៍មានកម្ពស់ ជាមធ្យមពី៤.៥០០ម៉ែត្រ ពេលខ្លះត្រូវបានគេ ហៅថាជាដំបូលរបស់ពិភពលោក និងជាតំបន់ខ្ពង់រាបខ្ពស់បំផុត និងធំបំផុតរបស់ពិភពលោក ព័ទ្ធជុំវិញដោយភ្នំហិមាល័យ។ ពោរពេញដោយសក្តានុពល ផ្នែកវប្បធម៌ដ៏មហាសាល តំបន់ទីបេត៍គឺជាស្ពានសន្តិភាពតភ្ជាប់ដ៏សំខាន់...
កំពង់ចាម៖ លោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ ជំរុញឲ្យសភាពាណិជ្ជកម្មខេត្តកំពង់ចាម ធ្វើការពង្រឹងគ្រឹះរបស់ខ្លួនដើម្បីចាប់យក ឱកាសវិនិយោគបន្ថែមទៀត ក្នុងការបង្កើនសេដ្ឋកិច្ចនៅក្នុងតំបន់ ។ លោកអភិបាលខេត្ត បានជំរុញដូច្នេះនៅល្ងាចថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលយៀកថៃ ក្រុងកំពង់ចាម ក្នុងឱកាសទទួលទានអាហារសាមគ្គី ជាមួយគណៈអាជីវករក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ លោកអភិបាលខេត្ត...
បរទេស៖ រដ្ឋាភិបាលរបស់ប្រទេសអ៊ីតាលី បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានចាត់វិធានការ ដើម្បីកំណត់ឥទ្ធិពលរបស់វិនិយោគិនចិន Sinochem លើក្រុមហ៊ុនផលិតសំបកកង់រថយន្ត Pirelli រួមទាំងភាគច្រើន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការសម្រេចចិត្តជាយុទ្ធសាស្រ្ត ដែលធ្វើឡើងដោយក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការសម្រេចចិត្តរបស់ទីក្រុងរ៉ូម (អ៊ីតាលី) កើតឡើងបន្ទាប់ពីក្រុមហ៊ុន...
កំពត៖ ការចុះបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបរយានយន្ដដឹកកម្មករ និងបងប្អូនកម្មករនិយោជិត គឺជាការងារមួយដ៏ចាំបាច់ ដែលយើងត្រូវបន្តធ្វើជាប្រចាំ ដើម្បីរួមចំណែករក្សានូវសុវត្ថិភាព ក្នុងពេលធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ព្រោះកន្លងមកករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បណ្ដាលមកពីការបើកបរហួសល្បឿនកំណត់ បើកបរមិនគោរពសិទ្ធិអាទិភាព ត្រង់ផ្លូវប្រសព្វ ការបើកបរជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ការបត់ឆ្វេង បត់ស្ដាំ បត់ត្រឡប់ក្រោយមិនបានត្រឹមត្រូវ មិនប្រកាន់ស្ដាំ និងមិនបានត្រួតពិនិត្យ យានយន្ដតាមលក្ខណៈបច្ចេកទេស។...