ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គល ឡុង សុគន្ធារៈ ដែលក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថ នាយទាហានជាន់ខ្ពស់កម្ពុជា និងប្រមុខរាជរដ្ឋាភិបាល។ ទង្វើរបស់បុគ្គលពាលរូបនេះ ជាការញុះញង់ ក្លែងបន្លំឯកសណ្ឋាន ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ដែលជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងឱ្យបាន។ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសប្រឆាំងដាច់ខាត ចំពោះជនណា ដែលព្យាយាម ធ្វើឱ្យ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និងសូមប្តេជ្ញាការពារ រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពប្រទេសកម្ពុជា ដោយមិនឱ្យជនណាមួយ មករំលោភបំពាន បានឡើយ៕
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ បានចេញ សេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះ បុគ្គល ឡុង សុគន្ធារៈ ដែលបានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិ នាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង...
“ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាពេលវេលាដ៏ល្អបវរ ដែលលាឆ្នាំចាស់ផ្លាស់ចូលឆ្នាំ ថ្មី ហើយតែងតែនាំមកក្តីសង្ឃឹមថ្មីដល់ប្រជាជន”។ឃ្លារបស់លោក Xi Jinping ប្រធានរដ្ឋចិន បានបង្ហាញពីស្នូលនៃវប្បធម៌ ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន។ នៅក្នុងប្រទេសចិន ដែលប្រជាជនចាត់ទុកការហូបចុក ជារឿងសំខាន់បំផុត “ការបរិភោគដ៏ល្អជារឿងធំមួយរបស់គ្រួសារចិន នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ ការចុះត្រួតពិនិត្យការងារមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនរបស់លោក Xi Jinping បានបន្សល់ទុកនូវរឿងរ៉ាវជាច្រើន ពាក់ព័ន្ធនឹងការហូបចុក...
ចាប់តាំងពីប្រទេសចិន បានកែលំអវិធានការបង្ការ និងគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩ យោងតាមស្ថានភាពជំងឺឆ្លងអន្តរជាតិ និងសមត្ថភាពផ្តល់សេវាកម្មធានា លើគ្រប់វិស័យ ប្រទេសចិន បានបើកឡើងវិញនូវការធ្វើដំណើរ ទៅក្រៅប្រទេស របស់ប្រជាពលរដ្ឋចិនឡើងវិញ ដោយមានសណ្តាប់ធ្នាប់ តាមគោលការណ៍ធ្វើការសាកល្បង ។ ទីផ្សារទេសចរណ៍សកល បានឆ្លើយតបយ៉ាងសកម្មចំពោះការនេះ ហើយស្វាគមន៍ភ្ញៀវទេសចរណ៍ចិន យ៉ាងរាក់ទាក់កក់ក្តៅ ។ សហគមន៍អន្តរជាតិ ទទួលសម្គាល់ជាទូទៅថា ការដែលប្រទេសចិន...
ព្រឹកថ្ងៃទី ២០ ខែមករានៅទីក្រុងប៉េកាំង មជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានធ្វើពិធីជួបសំណេះសំណាល ជូនពរឆ្នាំថ្មីប្រពៃណីចិន នៅវិមានសភាប្រជាជនចិន ។ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញថ្លែងសុន្ទរកថា ដោយតាំងនាមមជ្ឈិមបក្ស និងក្រុមប្រឹក្សាកិច្ចការរដ្ឋ ជូនពរឆ្នាំថ្មីប្រពៃណីចិន ជូនចំពោះប្រជាជនគ្រប់ជនជាតិ ទូទាំងប្រទេសចិន ចំពោះបងប្អូនជនរួមជាតិ នៅតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ប្រទេសអ៊ុយក្រែននឹងចាប់ផ្តើមហ្វឹកហាត់ លើការប្រើប្រាស់រថក្រោះ Leopard របស់អាល្លឺម៉ង់ នៅក្នុងប្រទេសប៉ូឡូញ បើទោះបីជាទីក្រុងប៊ែកឡាំង និងសម្ព័ន្ធមិត្តណាតូ មិនទាន់ឈានដល់កិច្ចព្រមព្រៀង ស្តីពីការផ្គត់ផ្គង់រថក្រោះឱ្យទីក្រុងគៀវក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់សហរដ្ឋអាមេរិក...
បរទេស៖ ប្រធានសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ Mark Milley បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសអ៊ុយក្រែននឹងតស៊ូ ដើម្បីធ្វើឱ្យបានល្អ តាមការសន្យារបស់ខ្លួន ក្នុងការបណ្តេញកងកម្លាំងរុស្ស៊ី ចេញពីអតីតទឹកដីរបស់ខ្លួន ។ ខណៈពេលដែលមន្រ្តីស៊ីវិល នៅទីក្រុងវ៉ាស៊ីនតោន ទទូចថា ទីក្រុងគៀវត្រូវតែបន្តការប្រយុទ្ធគ្នានោះ លោក Milley បានចោទសួរម្តងហើយម្តងទៀត អំពីឱកាសនៃភាពជោគជ័យ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ ទិន្នន័យដែលចេញផ្សាយ ដោយទីភ្នាក់ងារគយរបស់ប្រទេសកាលពីថ្ងៃសៅរ៍ បានបង្ហាញថា ប្រទេសចិនបានបង្កើនការនាំចូលមាស ពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០២២។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីឆ្នាំមុន ប្រទេសចិនបានទិញមាសរុស្ស៊ី សរុបចំនួន ៦,៦តោន ដែលមានតម្លៃជាកំណត់ត្រា ៣៨៦,៩លានដុល្លារ រួមទាំងការនាំចេញទាំងទម្រង់មិនទាន់កែច្នៃ (៣,៧ តោន)...