នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីរួមគ្នាដាក់ពង្រាយដំណោះស្រាយ ដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងភស្តុភារកម្មដ៏ទូលំទូលាយ។ ការចុះហត្ថលេខានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការទាញយកអត្ថប្រយោជន៍ពីភាពស៊ីសង្វាក់គ្នា រវាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស ដោយមានគោលបំណងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើនភាពប្រកួតប្រជែង នៃសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ សម្រាប់ការដឹកជញ្ជូនទំនិញទាំងក្នុងស្រុក...
ភ្នំពេញ៖ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសនូវែលហ្សេឡង់ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ (ARDB) នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ការងារ ជាមួយ តំណាងធនាគារ Rabobank ក្រោមការសម្របសម្រួលពី លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា...
នៅថ្ងៃទី១២ ខែមីនា ក្រុមហ៊ុន Metfone បានដាក់ចេញជាផ្លូវការនូវប្រព័ន្ធថាមពលព្រះអាទិត្យឆ្លាតវៃរបស់ខ្លួនសម្រាប់គ្រួសារ និងអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា ដែលជាការពង្រីកខ្លួនរបស់ក្រុមហ៊ុនទៅក្នុង ដំណោះស្រាយថាមពលប្រកបដោយចីរភាព។ ផលិតផលថ្មីនេះអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រង ការផ្គត់ផ្គង់អគ្គិសនីរបស់ពួកគេប្រកបដោយភាពសកម្ម បង្កើនប្រសិទ្ធភាពថ្លៃដើមប្រតិបត្តិការ និងឆ្ពោះទៅរករបៀបរស់នៅបៃតងជាងមុន ខណៈដែលតម្រូវការថាមពលបន្តកើនឡើង។ ប្រព័ន្ធថាមពលព្រះអាទិត្យរបស់ក្រុមហ៊ុន Metfone អនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតអគ្គិសនីពីថាមពលព្រះអាទិត្យ និងរក្សាទុកវាដោយឆ្លាតវៃសម្រាប់ការប្រើប្រាស់ 24/7។ នៅពេលថ្ងៃ អគ្គិសនីដែលបង្កើតចេញពី បន្ទះសូឡាត្រូវបានផ្តល់អាទិភាព ដើម្បីផ្តល់ថាមពលដល់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ...
បរទេស៖ អ៊ីរ៉ង់នៅតែបន្តវាយប្រហារទ្រព្យសម្បត្តិយោធា របស់សហរដ្ឋអាមេរិកនៅទូទាំងឈូងសមុទ្រ បន្ទាប់ពីការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់រហូតដល់ ៤០ នាក់។ ការវាយប្រហារទាំងនេះបានសម្លាប់មនុស្សម្នាក់នៅក្នុងប្រទេសបារ៉ែន ដោយអ៊ីរ៉ាក់ និងគុយវ៉ែតបានរាយការណ៍ពីការវាយឆ្មក់របស់អ៊ីរ៉ង់បន្ថែមទៀត។ យោងតាមសារព័ត៌មាន AL Jazeera ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក...
បរទេស៖ យោងតាមមនុស្សម្នាក់ដែលដឹងអំពីស្ថានភាព និងមិនត្រូវបានអនុញ្ញាតឱ្យធ្វើអត្ថាធិប្បាយជាសាធារណៈ និងបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា អ្នកទាំងបីដែលត្រូវបានសម្លាប់ គឺជាទាហានកងទ័ពជើងគោកដែលត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសគុយវ៉ែត ជាផ្នែកមួយនៃអង្គភាពផ្គត់ផ្គង់ និងភស្តុភារ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ថា អ៊ីស្រាអែលបានប្រកាសពីរលកនៃការវាយប្រហារដោយយន្តហោះចម្បាំងជាច្រើនលើកច្រើនសារទៅលើទីក្រុងតេហេរ៉ង់ រួមទាំងអគារដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសអ៊ីរ៉ង់ បញ្ជាការមីស៊ីល និងកម្លាំងសន្តិសុខផ្ទៃក្នុង ដែលបានបង្ក្រាបការតវ៉ាប្រឆាំង រដ្ឋាភិបាលដោយហិង្សាកាលពីខែមករា។ យោធាសហរដ្ឋអាមេរិកបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ...
បរទេស៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារគោលដៅនានាទូទាំងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ដោយទម្លាក់គ្រាប់បែកដ៏ធំសម្បើមទៅលើទីតាំងមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ និងបំផ្លាញនាវាចម្បាំងជាច្រើនគ្រឿង ដែលជាផ្នែកមួយនៃយុទ្ធនាការយោធាកាន់តែខ្លាំងឡើងបន្ទាប់ពីការសម្លាប់មេដឹកនាំកំពូល អាយ៉ាតូឡា អាលី ខាមេនី។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានឱ្យតដឹងថា យោងតាមមេដឹកនាំអ៊ីរ៉ង់ គឺមាន មនុស្សជាង ២០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហារ។ នៅពេលដែលការទម្លាក់គ្រាប់បែកនៅតែបន្ត ជម្លោះបានពង្រីកហួសពីសហរដ្ឋអាមេរិក...
នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ សន្និសីទសារព័ត៌មាន «ទេសចរណ៍ធុរកិច្ចកម្ពុជា–ចិន» នឹងប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅអគារ Morgan Tower កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ, ឯកឧត្តម ជា កុកហុង អគ្គនាយករងនៃអគ្គនាយកដ្ឋាន គោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានផែនការមេខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា,...
ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនាមជាអាណាព្យាបាលចំពោះករណីដួលសន្លប់កម្មករ ២០រូប និងមរណភាព ១រូបនៅរោងចក្រខេមបូ យូនីសូលក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែលបានកើតឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ លោក ស៊ុន មេសាបញ្ជាក់ថា៖ “ក្រសួងសូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពនៃកម្មការិនី...