ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ថា អង្គការជនអន្តោប្រវេសន៍អន្តរជាតិ ហៅកាត់ (IOM) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ជនអន្តោប្រវេសន៍ខុសច្បាប់ជិត ១.៥០០នាក់ ត្រូវបានជួយសង្គ្រោះចេញពី ឆ្នេរសមុទ្រនៃប្រទេសលីប៊ី ជាងមួយសប្តាហ៍កន្លងមកនេះ ។ ទីភ្នាក់ងារជនអន្តោប្រវេសន៍ នៃអង្គការសហប្រជាជាតិ (UN)បានឲ្យដឹងថា “ក្នុងអំឡុងពេល គឺថ្ងៃទី១៦ដល់២២ ខែឧសភា ជនអន្តោប្រវេសន៍ចំនួន១.៤៨៩នាក់...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ៥៦៨នាក់ទៀត ជាសះស្បើយចំនួន ៦៦៣នាក់ និងស្លាប់ ៤នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី ៥៦៨នាក់នេះ មានករណីឆ្លងសហគមន៍ ៥៤០នាក់ និងអ្នកដំណើរពីបរទេស ២៨នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ២៦៣២៩នាក់ អ្នកជាសះស្បើយចំនួន ១៩០២២នាក់...
រ៉ង់ហ្គូន៖ មេធាវីម្នាក់បានប្រាប់ ក្រុមអ្នកយកព័ត៌មានថា មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានបណ្តេញចេញពីតំណែងលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋជាច្រើន បានបង្ហាញខ្លួននៅក្នុងតុលាការកាលពីថ្ងៃច័ន្ទ ជាលើកដំបូងចាប់តាំងពីយោធា បានកាន់កាប់អំណាច និងឃុំខ្លួនលោកស្រីអស់រយៈពេលជិត ៣ ខែមកហើយ។ ក្រោយមកនៅថ្ងៃនោះទូរទស្សន៍រដ្ឋ បានចាក់ផ្សាយរូបថតរបស់លោកស្រីស៊ូជី នៅក្នុងតុលាការដែលនេះជាលើកទី១ ហើយដែលរូបថត ដែលបង្ហាញលោកស្រីត្រូវបាន ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយ របបយោធាចេញផ្សាយចាប់តាំង...
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ទំនងជានឹងរៀបចំកិច្ចប្រជុំកំពូល មួយនៅទីក្រុងហ្សឺណែវ នាខែមិថុនា ខាងមុខនេះ។ ដោយដកស្រង់ប្រភពដែលដឹងអំពី បញ្ហានេះប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនបានចុះផ្សាយថា ទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវបានគេរំពឹងថា នឹងក្លាយជាកន្លែងសម្រាប់ជួបផ្ទាល់ លើកដំបូងរបស់លោកបៃដិន ជាមួយលោកពូទីន។ របាយការណ៍នេះបានកើតឡើង...
ភ្នំពេញ៖ បេឡាជាតិអតីតយុទ្ធជន នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ចេញសេចក្តីជូនដំណឹងស្តីពី បើកប្រាក់ របបសន្តិសុខសង្គម ប្រចាំខែឧសភា ឆ្នាំ២០២១ លើកទី២ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន៕
តេអេរ៉ង់៖ ប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) លោក Ali Akbar Salehi បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ នៅតែធ្វើឱ្យប្រសើរឡើងនូវ ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅកម្រិត ៦០ ភាគរយ ២០ភាគរយ និង ៥ ភាគរយ ហើយខ្លួនបានប្រមូលផ្តុំ សារធាតុអ៊ុយរ៉ានីញ៉ូម ៩០គីឡូក្រាម ដែលមានចំនួន...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបានលើកឡើងថា ប្រទេសចិន គាំទ្រការទាមទារសមហេតុផលរបស់អ៊ីរ៉ង់ ទាក់ទងនឹងផែនការសកម្មភាពចម្រុះ (JCPOA) ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងត្រៀមខ្លួនដើម្បីពង្រឹងការ សម្របសម្រួលជាមួយអ៊ីរ៉ង់ និងការពារផលប្រយោជន៍រួម របស់ភាគីទាំងពីរ។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី។ លោកស៊ីបានកត់សម្គាល់ថាប្រទេសចិន និងអ៊ីរ៉ង់ ប្រកាន់ខ្ជាប់...
បរទេស៖ យន្ដហោះ Ryanair បានធ្វើការចុះចតជាបន្ទាន់ ដោយសារការគំរាមបំផ្ទុះគ្រាប់បែក កាលពីថ្ងៃទី ២៣ ឧសភានៅទីក្រុង Minsk ដែលក្រោយព័ត៌មានដែលថា មានការបំផ្ទុះគ្រាប់បែកនោះ គឺជាព័ត៌មានក្លែងក្លាយ។ ក្រុមអ្នកស៊ើបអង្កេតបេឡារុស បានបើកការស៊ើបអង្កេត លើឧប្បត្តិហេតុនេះរួចហើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា សេវាកម្មសារព័ត៌មាននៃ...
ភ្នំពេញ៖ ក្នុងនាមជាអ្នកចូលចិត្តតាមដាន ក៏ដូចជាវិភាគស្ថានការនយោបាយ ទាំងជាតិ-អន្តរជាតិលោក សយ សុភាព បានតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើការចាប់ខ្លួនអ្នកកាសែត ប្រុសម្នាក់របស់ប្រទេសបេឡារ៉ូស ។ ដោយមើលស្ថានភាពទៅមិនខុសគ្នាពីលោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង ដែលបច្ចុប្បន្នលោកនៅតែអះអាងថា ខ្លួនជាមេដឹកនាំគណបក្សសង្រ្គោះជាតិនោះ លោក សយ សុភាព បានផ្ញើសារទៅថា ប្រយ័ត្នមានវាសនាដូចអ្នកកាសែត នៅបេឡារ៉ូស...
ភ្នំពេញ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានគាំទ្រចំណាត់ការរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ ដែលហាមមិនឲ្យមានការ ផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្ដកំពង់ស្ពឺ ។ រដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ដោយទុកពេលរយៈពេល១សប្ដាហ៍ សម្រាប់គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀ ក្នុងការរុះរើស្លាកសញ្ញាផ្សព្វផ្សាយ ពាណិជ្ជកម្មស្រាបៀ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការចលនាដើម្បីសុខភាពកម្ពុជា នាថ្ងៃទី២៤ ឧសភា...