បរទេស៖ ទីភ្នាក់ងាសារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមសមយុទ្ធយោធាដំបូង នៅក្នុងអង្គារសប្ដាហ៍នេះ បើទោះជាមានការ ព្រមានពីកូរ៉េខាងជើងថា សមយុទ្ធនឹងធ្វើឲ្យប៉ះពាល់ដល់ ចំណងមិត្តភាពអន្តរកូរ៉េក៏ដោយ។ សមយុទ្ធ ដែលមានឈ្មោះថា ការបណ្ដុះបណ្ដាលបុគ្គលិក គ្រប់គ្រងវិបត្តិ គឺត្រូវបានគេបង្កើតឡើង ដើម្បីពិនិត្យមើលការ ត្រៀមលក្ខណៈរបស់សម្ពន្ធមិត្ត ក្នុងការឆ្លើយតបចំពោះរឿងរ៉ាវ អាចកើតមានណាមួយ ហើយនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃសុក្រ...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា កម្ពុជា និងពិភពលោក កំពុងមានក្តីកង្វល់យ៉ាងខ្លាំង ពីវីរុសកូវីដ១៩ ឈ្មោះអាល់ហ្វា បានបន្តបំប្លែងខ្លួនថ្មីទៀត ទៅជាប្រភេទ E484K ដែលអាចឈានទៅកាត់ផ្តាច់ នូវប្រព័ន្ធភាពសុំារបស់មនុស្ស ។ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា មកដល់ពេលនេះ...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ថា ប្រធានមូលនិធិកុមារ នៃអង្គការសហប្រជាជាតិ ហៅកាត់ (UNICEF) បានថ្លែងកាលពីថ្ងៃចន្ទថា លោកស្រីមានភាពតក់ស្លុតយ៉ាងខ្លាំង ដោយបានដឹងអំពីរបាយការណ៍ ស្លាប់ពលរដ្ឋជម្លៀសខ្លួនជាង ២០០នាក់ ក្នុងនោះរាប់ទាំងកុមារ ១០០នាក់ផងដែរ នៅក្នុងតំបន់ Afar នៃប្រទេសអេត្យូពី ។ លោក Henrietta...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នក ឆ្លងជំងឺកូវីដថ្មីចំនួន ៤៩៩នាក់ទៀត ជាសះស្បើយចំនួន ៨៨២នាក់ និងស្លាប់ចំនួន ១៧នាក់។ ក្នុងនោះករណីឆ្លង សហគមន៍ចំនួន ៣៧៤នាក់ និងអ្នកដំណើរពីបរទេសចំនួន ១២៥នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨២៨៩៨ នាក់ អ្នកជាសះស្បើយចំនួន...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារពិភាក្សា ការងារលើការត្រៀមរៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ខណៈកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២១នេះ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញក្រោមឱវាទក្រសួង។ អង្គប្រជុំបានពិភាក្សាលើ ការបង្កើតគណៈកម្មការទទួលបន្ទុករៀបចំ ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ានដោយផ្ទាល់...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា មូលហេតុ ថ្នាំកសិកម្ម និងជីកសិកម្ម នៅកម្ពុជាឡើងថ្លៃ ដោយសារបណ្ដាប្រទេសផលិតទាំងនោះ មិនអាចផលិតឆ្លើយតបតាម ការបញ្ជាទិញពីកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា ដោយស្ថានភាពរីករាលដាលជំងឺកូវីដ-១៩ រយៈពេលជិត២ឆ្នាំកន្លងទៅនេះ បានធ្វើឲ្យគ្រប់វិស័យ ជួបនឹងបញ្ហាប្រឈម...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា អ្នកឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta មិនអនុញ្ញាតឲ្យព្យាបាល នៅតាមផ្ទះឡើយ គឺតម្រូវឲ្យព្យាបាលនៅមណ្ឌលព្យាបាល ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩។ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់នៅក្នុងលិខិត របស់ក្រសួងសុខាភិបាល ចេញផ្សាយថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ថា យោងតាមការចាំបាច់ក្នុងការគ្រប់គ្រង...
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ មានករណីអ្នកជំងឺកូវូដ១៩ ចំនួន៤៨នាក់ បានព្យាបាលជាសះស្បើយ។ គួរបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺ នឹងចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារនិងយុវវ័យ ដែលមានអាយុ១២-១៨ឆ្នាំ ចាប់ពីថ្ងៃទី១០ ខែសីហា ខាងមុខនេះតទៅ។ សូមបញ្ជាក់ថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹង ដោយអំពាវនាវឲ្យ អាជីវករក្នុងផ្សារកំពង់ធំ និងអ្នកពាក់ព័ន្ធ មកផ្ដល់សំណាក វិភាគរកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សាកំពង់ធំក្រុង។ ការអំពាវនេះ ធ្វើឡើងក្រោយពីបានរកឃើញអាជីវករ និងអ្នកពាក់ពន្ធ បានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ រហូតដល់ ២២នាក់ បន្ថែមទៀត នាថ្ងៃនេះ។
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ស្រូវក្រអូប ដើរតួរយ៉ាងសំខាន់ក្នុង ឧស្សាហកម្មស្រូវអង្ករនៅកម្ពុជា ហើយអង្ករក្រអូប កំពុងតែពេញនិយមខ្លាំង លើទីផ្សារអន្តរជាតិ ផងដែរ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ លោក វេង សាខុន...