ភ្នំពេញ ៖ ការបង្កើតភូមិថ្មីនៅទីតាំងណាមួយ ត្រូវមានលំនៅដ្ឋាន និងប្រជាពលរដ្ឋយ៉ាងតិច ១៥០គ្រួសារ ដែលប្រមូលផ្តុំគ្នានៅទីតាំងមួយសមស្រប។ និយមន័យ ភូមិគឺជាកន្លែងប្រមូលផ្តុំដោយផ្ទះ និងគ្រួសារប្រជាពលរដ្ឋជាច្រើន។ ភូមិជាច្រើនរួមផ្តុំគ្នាបង្កើតបានឃុំ ឬសង្កាត់មួយ។ ភូមិនីមួយៗ ត្រូវគ្រប់គ្រងដោយមេភូមិម្នាក់ អមដោយអនុប្រធានភូមិម្នាក់ និង សមាជិកភូមិម្នាក់ជាជំនួយការ។ ដោយឡែកភូមិ មិនមែនជាថ្នាក់រដ្ឋបាលដែលបានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ។ នេះបើយោងតាមសេចក្តីណែនាំ ០០៤ស.ណ.ន ចុះថ្ងៃទី១៧...
ភ្នំពេញ ៖ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham Cambodia) បានលើកឡើងថា ប្រសិនបើភាគីកម្ពុជាមិនដោះស្រាយចំពោះការដំឡើងពន្ធ៤៩% ដែលរដ្ឋបាលលោក ដូណាល់ ត្រាំបានដំឡើងនោះទេ នឹងធ្វើឲ្យកម្ពុជាជួបវិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយប្រជាពលរដ្ឋរាប់សែនបាត់បង់ការងារធ្វើ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីលោកដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញកម្ពុជា ។...
ភ្នំពេញ៖ ថ្មីៗនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មានដែលមាននៅក្នុងបញ្ជី អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទម្រង់លក្ខណៈសម្គាល់ ព័ត៌មាន ការកំណត់សុពលភាព និងការកំណត់អាយុត្រូវ ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ សូមបញ្ជាក់ថា អនុក្រឹត្យនេះ ក៏មានគោលបំណងដើម្បីធានាការចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឱ្យបានត្រឹមត្រូវ ស្របតាម គោលការណ៍កំណត់នៅក្នុងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ អនុក្រឹត្យនេះ...
សេអ៊ូល៖ អ្នកសង្កេតការណ៍ ឧស្សាហកម្មបានកត់សម្គាល់ថា ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធ ២៥ ភាគរយលើរថយន្តដែលនាំចូលចាប់ពីសប្តាហ៍នេះ បានបញ្ឆេះការព្រួយបារម្ភអំពីស្ថិរភាព រយៈពេលវែងរបស់ក្រុមហ៊ុន GM Korea Co., ដែលជាអង្គភាពកូរ៉េខាងត្បូងនៃក្រុមហ៊ុន General Motors (GM) Co. ដែលបង្កើនលទ្ធភាពនៃការដកខ្លួនចេញពីប្រទេសកូរ៉េខាងត្បូង។ ទីស្នាក់ការកណ្តាលរបស់ GM បានបង្ហាញថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍន៍ពន្ធដារ...
សេអ៊ូល៖ ក្រសួងការពារជាតិ របស់ចក្រភពអង់គ្លេស បានឲ្យដឹងថា ទាហានកូរ៉េខាងជើង បានទទួលរងរបួសជាង ៥,០០០នាក់ ខណៈពេលកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ជួរមុខ ភាគខាងលិចនៃទីក្រុង Kursk របស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ តួលេខអ្នកស្លាប់មានចំនួនជិតពាក់កណ្តាល នៃចំនួនទាហានដំបូងចំនួន ១១,០០០ នាក់ដែលកូរ៉េខាងជើងបានបញ្ជូន ទៅប្រទេសរុស្ស៊ីកាលពីឆ្នាំមុន ដើម្បីគាំទ្រដល់សង្រ្គាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។ ក្រសួងបានឲ្យដឹង ដោយប្រើអក្សរកាត់នៃឈ្មោះផ្លូវការរបស់កូរ៉េខាងជើងថា ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឱ្យរុស្ស៊ី និងចិន បង្កើនកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្ររបស់ពួកគេជាប់លាប់ ចំពេលមានភាពចលាចលជាសកល។ លោក ពូទីន បានធ្វើការកត់សម្គាល់នេះ នៅពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅវិមានក្រឹមឡាំង។ ក្នុងជំនួបនោះ លោក ពូទីន បានពាំនាំនូវការសួរសុខទុក្ខយ៉ាងស្មោះស្ម័គ្រ...
ភ្នំពេញ៖ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ៣ខែ ឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចេញផ្សាយនៅថ្ងៃទី១ មេសា បានបញ្ជាក់ថា រយៈពេល ៣ខែ ឆ្នាំ២០២៥នេះ ពោលចាប់ពីខែមករា ដល់ខែមីនា...
ភ្នំពញ៖ អ្នកធ្វេីដំណើរឆ្ពោះទៅខេត្តព្រៃវែង និងខេត្តស្វាយរៀង តែងរអ៊ូរទាំចំណាយពេលរង់ចាំ ដោយសារបញ្ហាកកស្ទះចរាចរណ៍ប្រវែងប្រមាណ៥គីឡូម៉ែត្រ ចំណុចស្ពានអ្នកលឿងទាំងត្រើយខាងលិច និងខាងកើតទន្លេមេគង្គ អំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរស្រុកលើកដែក ខេត្តកណ្តាលដែលស្ថិតនៅប៉ែកខាងលិចស្ពាន និងអាជ្ញាធរស្រុកពាមរក៍ស្ថិតនៅប៉ែកខាងកើតស្ពាន បានត្រៀមប្រើប្រាស់ទាំងមធ្យោបាយ វិធានការ និងកម្លាំងសរុប ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរមកពីគ្រប់មជ្ឈដ្ឋានឆ្លងកាត់ស្ពានអ្នកលឿង ឬស្ពានត្សឹបាសារួចជាស្រេច ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នាពេលខាងមុខ។ លោក ចាប ច័ន្ទវិទ្យា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងអំពីតួនាទី និងភារកិច្ចរបស់មន្ត្រីកងកម្លាំង នៅពេលដែលគ្រងឯកសណ្ឋានហើយ គឺមិនមែនជាម្ចាស់របស់ប្រជាពលរដ្ឋនោះទេ ហើយក៏មិនមែនជាអ្នកបញ្ជា ពោលគឺជាអ្នកបំរើប្រជាពលរដ្ឋ ថែរក្សាសេចក្តីសុខ ប្រកបដោយការទទួលខុសត្រូវ រហូតចប់ម៉ោងធ្វើការ។ ការថ្លែងបែបនេះរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ ១ខ្នង កម្ពស់២ជាន់...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ) ប្រគល់បណ្ណសរសើរជូន មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បន្ទាប់ពីបានចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងសកម្មភាពប្រតិកម្ម និងបុរេសកម្មនានា របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ)។ លោក សយ សុភា និពន្ធនាយកនៃសារព័ត៌មានដើមអម្ពិល ក៏បានអញ្ជើញចូលរួមទទួលដោយផ្ទាល់ ក្នុងពិធីសំណេះសំណាល និងពិសារអាហារជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី២...