គុយវ៉ែតស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសមួយថា ប្រទេសគុយវ៉ែត ត្រូវបានគេរាយការណ៍ នៅថ្ងៃសុក្រនេះថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៦៣៣នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន ៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ៨៣.៥៧៨នាក់ និងអ្នកស្លាប់កើនដល់ ៥២៥នាក់ ។ នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងថា...
តូក្យូ៖ មេដឹកនាំ និងរដ្ឋាភិបាលនៅជុំវិញពិភពលោក បានសម្តែងការព្រួយបារម្ភ ចំពោះសុខភាពរបស់ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូអាបេ កាលពីថ្ងៃសុក្របន្ទាប់ពីបុរសវ័យ ៦៥ឆ្នាំរូបនេះ បានប្រកាសលាឈប់ពីតំណែង ដោយសារហេតុផលសុខភាព។ អ្នកខ្លះក៏បានកោតសរសើរ ចំពោះភាពជាអ្នកដឹកនាំរបស់លោក អាបេ ក្នុងអំឡុងពេលជិត ៨ ឆ្នាំក្នុងតំណែងនេះ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា...
បរទេស៖ប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍ បាននិយាយប្រាប់ថា ខ្លួននឹងប្រារព្ធធ្វើសមយុទ្ធនៅដែនសមុទ្រមេឌីទែរ៉ានេភាគខាងកើត នៅថ្ងៃទី១និងថ្ងៃទី២ ខែកញ្ញាខាងមុខនេះ ហើយនេះជាព្រឹត្តិការណ៍ដ៏ថ្មីបំផុត ក្នុងសមយុទ្ធយោធាជាបន្តបន្ទាប់មួយ ដែលបង្កឲ្យមានភាពតានតឹង កាន់តែខ្លាំងជាមួយក្រិក។ មន្ត្រីនាំពាក្យក្រសួងការបរទេសតួកគី លោក Hami Aksoy បាននិយាយថា ការបញ្ជូនពង្រាយយន្តហោះយោធាបារាំង នៅកោះស៊ីបរបស់ក្រិក បានបំពានសន្ធិសញ្ញា ស្តីពីការគ្រប់គ្រងនិងរដ្ឋបាលរបស់កោះនោះ ក្រោយទទួលឯករាជ្យ ពីប្រទេសអង់គ្លេស នៅក្នុងឆ្នាំ១៩៦០។...
បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅសុក្រនេះ បានអំពាវនាវឲ្យប្រទេសឥណ្ឌា ឈប់ប្រើប្រាស់ធ្យូងថ្ម ជាប្រភពថាមពល ដោយនិយាយថា ឥណ្ឌាត្រូវតែឈប់ប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ប្រសិនបើពិតជាចង់ក្លាយជា មហាអំណាចពិភពលោក។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានថ្លែងថា ប្រទេសឥណ្ឌាចំបាច់ត្រូវតែ ឈប់កសាងរោងចក្រដុតធ្យូងថ្មថ្មី ណាមួយថែមទៀត...
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ កម្ពុជា បានលើកទឹកចិត្តឲ្យ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ត្រូវសហការគ្នាកាន់តែជិតស្និទ្ធ លើកិច្ចសម្រួល ពាណិជ្ជកម្ម វិនិយោគ និងលុបបំបាត់របាំងពាណិជ្ជកម្ម ដើម្បីស្តារឡើងវិញ នូវទំនុកចិត្តរបស់វិស័យ ធុរកិច្ច និងអតិថិជន។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។ ក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន...
បរទេស៖ នៅថ្ងៃសុក្រនេះប្រទេសចិន បានប្រកាសថ្កោលទោស ទៅលើសហរដ្ឋអាមេរិក ពីបទរំលោភបំពានច្បាប់អន្តរជាតិ ក្រោយការដាក់ទណ្ឌកម្មរបស់ខ្លួន ទៅលើក្រុមមន្ត្រី និងក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធ នឹងការបង្កើនកម្លាំងយោធា របស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះប៉ុន្តែមិនបានបង្ហាញ ពីរបៀបដែលវាអាចសងសឹកនោះទេ។ ការដាក់ទណ្ឌកម្មនេះ បានបន្ថែមនូវជម្លោះលើការ គ្រប់គ្រងសមុទ្រដែលជាផ្លូវដឹកជញ្ជូន ដ៏មមាញឹកបំផុតមួយ របស់ពិភពលោក។គួរឲ្យដឹងដែរថា កន្លងមកនិងបច្ចុប្បន្នសហរដ្ឋអាមេរិក តែងតែបានច្រានចោលការ ទាមទាររបស់ចិនចំពោះផ្លូវទឹក ទាំងមូលដោយបញ្ជាក់ថា...
TAK/YANGON ៖ អាជ្ញាធរសន្តិសុខថៃនៅខេត្តភាគខាងជើង កំពុងមានការប្រុងប្រយ័ត្ន នៅតាមបណ្តោយព្រំដែន ជាមួយប្រទេស មីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសជិតខាងមួយនេះ បានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មីចំនួនជាង ២០០នាក់ ដែល បង្ខំឲ្យរដ្ឋាភិបាលបិទសាលារៀន នៅទូទាំងប្រទេស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់អាជ្ញាធរថៃថា...
ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានអំពាវនាវដល់ ប្រជាពលរដ្ឋ ទាំងអស់ចូលរួម និងសហការផ្តល់ព័ត៌មានអំពីទីតាំង ផលិតការចែកចាយផលិតផល គ្មានការអនុញ្ញាត និងក្រុមទុច្ចរិតទាំងអស់នោះ ជូនដល់គណៈកម្មាធិការ ដើម្បីចាត់វិធានការត្រូវច្បាប់ផ្លូវ។ យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ប.ផ.ក ចេញផ្សាយនាពេលថ្មីៗនេះ បានពិនិត្យឃើញថា មានផលិតផលក្លែងក្លាយ ខុសច្បាប់ ខូចគុណភាព ហួសសុពលភាពប្រើប្រាស់ បន្លំគុណភាព...
បរទេស៖ កាលពីខែមុន ក្រសួងការពារជាតិហ្វីលីពីន បានបង្ហាញសញ្ញានៃការគាំទ្រ របស់ទីក្រុងម៉ានីលចំពោះ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo ដែលបានពិពណ៌នា ការទាមទារភាគច្រើនរបស់ ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូងថា ជាការខុសច្បាប់ទាំងស្រុង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេស ហ្វីលីពីនលោក...
ភ្នំពេញ៖ ដោយសារពិភពលោកទាំងមូល កំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ បានបង្ខំឱ្យការរស់នៅ របស់មនុស្សត្រូវផ្លាស់ប្ដូទម្លាប់ថ្មី ក្នុងនោះវិស័យទេសចរណ៍ ក៏ជួបប្រទះនូវការប្រែប្រួលមិនតិចឡើយ សូម្បីតែការបណ្ដុះបណ្ដាល អ្នកជំនាញទេសចរណ៍ ក៏មិនអាចអនុវត្តតាមស្ដង់ដាដដែល ដូចមុនបានដែរគឺចាំបាច់ត្រូវ មានការពង្រឹងគុណភាពជាងមុន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងទេសចរណ៍។ ជុំវិញបរិបទនេះ គណៈកម្មាធិការអ្នកជំនាញទេសចរណ៍ ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា បានលើកឡើងនូវដំណោះស្រាយថ្មីៗជាច្រើន ពីក្នុងប្រជុំគណៈកម្មាធិការអ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ) ប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តនៅឆមាងទី២...