បរទេស៖ រដ្ឋមន្ត្រីការបរទេសថ្មី របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា លោកមានទំនុកចិត្តចំពោះការ សម្របសម្រួលគោលនយោបាយ ស្តីពីកូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិក បើទោះជាមានសញ្ញាដំបូង បង្ហាញឲ្យឃើញការខ្វែងគំនិតគ្នា។ លោក Chung Eui-yong មានវ័យ៧៤ឆ្នាំ តាមសេចក្តីរាយការណ៍ បានឡើងកាន់តំណែងជារដ្ឋមន្រ្តីការបរទេស របស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោក Kang Kyung-wha ដែលកាន់តំណែងនោះអស់រយៈពេលជិត ៤ឆ្នាំ។...
ភ្នំពេញ៖ ក្នុងឱកាសចូលរួម ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះស៊ីណូហ្វាមដែលជាជំនួយរបស់មិត្តដែកថែបចិន នៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០១នេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងបញ្ជាក់អះអាង ពីប្រសិទ្ធភាពនៃវ៉ាក់សាំងនោះថា មានរហូតទៅដល់ ៧៩,៣៤%។ បើតាមលោកស្រីដដែល តាមព័ត៌មានទទួលបានពី ការសិក្សាវ៉ាក់សាំងកូវីដ១៩ នេះគឺប្រសិទ្ធភាពមានជិត ៨០ភាគរយ ហើយយោងតាមស្តងដារអង្គការ សុខភាពពិភពលោកគឺវ៉ាក់សាំងណាក៏ដោយ...
ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងគ្រប់គ្រង ការលក់លេខចុះបញ្ជីរថយន្តបានឲ្យដឹងថា ចំណូលពីការលក់លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស ឬលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) ទទួល បានចំនួន ៦៦.៤២៧,៧លានរៀល ស្មើនឹង១០៦,០% ធៀបនឹងចំណូលឆ្នាំ២០១៩ នៃការអនុវត្តចំណូលឆ្នាំ២០២០ មានការកើនឡើង៦,០%។ លោកស្រី កុយ សុដានី រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ក្នុងសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២០...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម បានកត់ត្រា មានករណីជំងឺកូវីដ១៩ថ្មីចំនួន៤៩នាក់ គិតត្រឹមថ្ងៃចន្ទ ហើយអ្នកដែលឆ្លងជំងឺ ទំាងអស់នៅក្នុងស្រុក ដែលនាំឲ្យចំនួនករណីឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ២.០៥០នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៣៥នាក់ ។ ក្នុងចំណោមករណីទាំងនោះ ២៩នាក់ត្រូវបានកត់ត្រា នៅភាគខាងត្បូងក្រុងហូជីមិញ និង១២នាក់...
ភ្នំពេញ៖ ក្រសួងការពារជាតិបានប្រកាសថា នឹងចាក់វ៉ាងសាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រធានស្ថាប័នចំណុះក្រសួង និងអគ្គបញ្ជាការដ្ឋាននៃ កងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨-៥៩ឆ្នាំតាមការស្ម័គ្រចិត្រ នាម៉ោង២ រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះ ៕
ថ្ងៃទី៧ខែកុម្ភៈ នៅទីក្រុងប៉េកាំង អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើសន្និសិទការសែតអំពីកម្មវីធី «រាត្រីសមោសរអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២១» ។ អ្នកទទួលខុសត្រូវកម្មវិធី បានធ្វើបទបង្ហាញអំពីចំណុចពិសេស និងការប្រើបច្ចេកវិទ្យាថ្មីនៃកម្មវិធីឆ្នាំនេះ។ រាត្រីសមោសរឆ្នាំនេះនឹងផ្តោតសំខាន់ លើប្រធានបទស្តីពីប្រទេសចិនក្នុងសម័យថ្មី ពិពណ៌នាពីរឿងពិតក្នុងសង្គម និងអ្វីដែលប្រជាជនបានយកចិត្តទុកដាក់ ដែលនឹងបង្ហាញនូវកត្តាពិសេសនៃវប្បធ៌មចិន លក្ខណៈពិសេសនៃគ្រប់ជនជាតិ ភាពស្រស់ស្អាតនៃវប្បធម៌ក្នុងតំបន់ ក៏ដូចជាភាពទាក់ទាញនៃអរិយធម៌ពិភពលោក។ រាត្រីសមោសរនឹងប្រើបច្ចេកវិទ្យាវីដេអូ Cloud ដើម្បីបង្ហាញនូវសិល្បៈដ៏ឆ្នើមពិភពលោក...
កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាមដឹកនាំដោយ លោក អ៊ុន ចាន់ដា គណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យ គ្រាប់យុទ្ធភណ្ឌក្រោមទឹក និងកាកសំណល់សង្គ្រាមរបស់កម្ពុជា ដែលកំលាំងបោសសំអាតគ្រាប់យុទ្ធភណ្ឌ បានបើកប្រតិបត្តិការ ស្រង់បានពីបាតទន្លេ ដែលលិចជាមួយនាវាចំណាស់ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីសម័យសង្គ្រាម។ តាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាមបានឲ្យដឹងថា...
ប៉េកាំង៖ មានមនុស្សតិចណាស់ ដែលនឹងមិនយល់ស្របថា ប្រទេសចិន និងសហរដ្ឋអាមេរិកដែលជាប្រទេស មានសេដ្ឋកិច្ចធំជាងគេ ពីរនៅលើពិភពលោក អាចទទួលបានផលប្រយោជន៍យ៉ាងច្រើន សម្រាប់ខ្លួន និងពិភពលោកទាំងមូលតាមរយៈ ការដឹកនាំទំនាក់ទំនងទ្វេភាគី ឆ្ពោះទៅរកផ្លូវត្រូវ។ កាលពីថ្ងៃសៅរ៍អ្នកការទូតជាន់ខ្ពស់ចិន លោកយ៉ាង ជីឈី បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោកអាន់តូនី ប្លីងខេន ដោយលើកឡើងថា រដ្ឋាភិបាលចិន អនុវត្តនូវគោលនយោបាយ ដែលមានស្ថេរភាព...
ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង បានឲ្យដឹងថា ទំនាក់ទំនងចិន – វៀតណាម កំពុងឈរនៅចំណុច ចាប់ផ្តើមជាប្រវត្តិសាស្ត្រថ្មីមួយ ហើយចិនមានឆន្ទៈ ធ្វើការជាមួយវៀតណាម ដើម្បីជំរុញឱ្យមានការ អភិវឌ្ឍឥតឈប់ឈរ នៃចំណងទាក់ទងទ្វេភាគី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ។ លោកប្រធានាធិបតី ស៊ី ក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទជាមួយសមភាគីរបស់លោក គឺលោកង្វៀន...
បរទេស៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នឹងពិចារណាលើគំនិតមួយចំនួន ស្តីពីវិធីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ ដែលរួមបញ្ចូលទាំងជម្រើស ស្តីពីកន្លែងដែលភាគីទាំងពីរ នឹងបោះជំហានតូចៗ អនុវត្តតាមពេញលេញតាមសន្សំពេលវេលា។ វិធីសាស្ត្រទន់ភ្លន់បែបនេះ អាចបង្ហាញឲ្យឃើញនូវ ការបន្ថយក្នុងចំណងមិត្តភាព ចាប់តាំងពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បោះបង់ចោលកិច្ចព្រមព្រៀងនោះ នៅក្នុងឆ្នាំ២០១៨ និងបង្កកការបំពានជាបន្តបន្ទាប់របស់អ៊ីរ៉ង់ ដែលនាំទៅជិតការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូមលំដាប់អាវុធ។ ជម្រើសនេះ...