តេហរ៉ង់៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានទាមទារ ឲ្យអាមេរិកក្នុងការពិចារណា ដកចោលទាំងអស់នូវទណ្ឌកម្ម ដែលមានលើប្រទេសរបស់ខ្លួនជាមុនសិន ប្រសិនបើចង់ចរចាគ្នាទៅលើ កិច្ចព្រមព្រៀងនុយក្លេអ៊ែរសាជាថ្មី។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសលោក Mohammad Javad Zarif ដោយបញ្ជាក៉ទៀតថារដ្ឋបាលថ្មីរបស់លោក Joe Biden គួរតែចាប់ផ្តើមលប់ចោល រាល់ទណ្ឌកម្មទាំងអស់មកលើក្រុងតេហរ៉ង់ ដោយមិនមានលក្ខខណ្ឌអ្វីឡើយ ហើយបន្ទាប់អ៊ីរ៉ង់នឹងធ្វើការពិនិត្យមើលឡើងវិញ...
បរទេស៖ គិតមកត្រឹមថ្ងៃចន្ទ ក្រុមហ៊ុនផលិតថ្នាំ Pfizer បានដាក់ពាក្យរួចរាល់ហើយ ក្នុងការស្វែងរកអជ្ញាប័ណ្ណ ក្នុងការចែកចាយវ៉ាក់សាំងរបស់ខ្លួន ជាផ្លូវការពីរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បុង ធ្វើយ៉ាងណាឲ្យមុនការ មកដល់នៃវ៉ាក់សាំងនាខែកុម្ភៈខាងមុខ។ ក្រសួងទទួលបន្ទុក កិច្ចការចំណីអាហារ និងឱសថរបស់កូរ៉េខាងត្បូង ត្រូវបានគេដឹងថា នឹងព្យាយាមដំណើរការអនុម័ត ទទួលយកវ៉ាក់សាំងនេះជាផ្លូវការ ក្នុងរយៈពេលយ៉ាងហោចណាស់ ៤០ថ្ងៃក្រោយពេលដែល ខ្លួនបានប្រកាសកាត់បន្ថយរយៈពេល ដំណើរការទទួលស្គាល់ធម្មតាប្រមាណជា ១៨០ថ្ងៃ ក្នុងគោលបំណងដើម្បីអាចពន្លឿន...
បរទេស៖ សហភាពអ៊ឺរ៉ុប នៅថ្ងៃចន្ទនឹងចាប់ផ្តើមពិភាក្សាគ្នា ដើម្បីពិចារណាថាតើគួរតែ ដាក់ទណ្ឌកម្មទៅលើប្រទេសរុស្សី ឬយ៉ាងណាចំពោះបញ្ហា នៃការចាប់ខ្លួនមេដឹកនាំ ប្រឆាំងធំបំផុតរបស់ប្រទេសគឺលោក Alexei Navalny និងបន្តចាប់ខ្លួនមនុស្សគាំទ្រជាង ៣ពាន់នាក់ទៀត។ រដ្ឋមន្ត្រីការបរទេសនៃប្រទេស Lithuania បានធ្វើដំណើរមកដល់ ប្រទេសប៊ែលហ្ស៊ិកនៅព្រឹកថ្ងៃចន្ទដដែលនេះ ដើម្បីជួបប្រជុំជាមួយនឹងអ្នកការទូត ជាន់ខ្ពស់ប្រមាណជា ២៧នាក់ទៀត។ រដ្ឋមន្ត្រីរូបនេះបាននិយាយថា ការសម្រេចចិត្តទៅលើប្រទេសរុស្សីពេលនេះ គឺស្ថិតនៅលើតុចរចាហើយប្លុកត្រូវតែគាំទ្រ...
ភ្នំពេញ៖ យោងតាមលទ្ធផលជំរឿន ទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ ចំនួនប្រជាជនសរុបមាន ១៥.៥៥២.២២១ នាក់ ក្នុងនោះប្រុសចំនួន ៧.៥៧១.៨៣៧នាក់ ស្មើនឹង ៤៨.៧% ដោយឡែកស្រីចំនួន ៧.៩៨០.៣៧៤នាក់ ស្មើនឹង៥១ .៣%។ ជាងនេះទៅទៀត អត្រាកំណើនប្រជាជនមធ្យមប្រឆ្នាំគឺ ១.៤% ។ ដូចគ្នានេះដែរ លទ្ធផលជំរឿនលើកមុន ឆ្នាំ២០០៨...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនទាំអស់ រយៈពេល ៧ខែទៀត ជូនទៅក្រសួងសុខាភិបាល ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ១៩ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ មករានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីចូលរួមជួយដល់ ការប្រយុទ្ធប្រឆាំងកូវីដ ១៩...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានឲ្យដឹងថា តម្លៃប្រេងសាំង និងប្រេងម៉ាសូត បានកើនឡើងខ្ពស់គ្រប់ពេល នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីអត្រាតម្លៃត្រូវបាន កើនឡើងគិតត្រឹមថ្ងៃសៅរ៍ ដែលជាការកើនឡើងលើទី៤ ហើយនៅក្នុងសប្តាហ៍នេះ ។ យោងតាមការកត់សម្គាល់មួយ ពីតម្លៃប្រេងរបស់ក្រុមហ៊ុននៅលើទីផ្សារ តម្លៃប្រេងសាំង និងប្រេងម៉ាសូត បានកើនឡើង ០,២៥រ៉ូពី (ប្រមាណ០.០០៣ដុល្លារ)ក្នុង១លីត្រ...
ប៉េកាំង៖ កាសែតចិនដេលី នៅថ្ងៃចន្ទបានឲ្យដឹងថា ក្រសួងការបរទេសចិន បានហៅសកម្មភាពដែលអាមេរិក តែងតែមានវត្តមាននៅក្នុងសមុទ្រចិនខាងត្បូងនោះ គឺមិនល្អឡើយសម្រាប់សន្តិភាព និងវាបានត្រឹមឲ្យមានការឡើង សាច់ដុំដាក់គ្នាប៉ុណ្ណោះ។ ការលើកឡើងរបស់ ក្រសួងការបរទេសនេះបានធ្វើឡើង បន្ទាប់ពីអាមេរិកបានបញ្ជូន ក្រុមនាវាផ្ទុកយន្តហោះចម្បាំងជាច្រើនគ្រឿង ទៅដល់ដែនទឹកជម្លោះ ដ៏ក្តៅគគុកមួយនេះកាលពីពេលថ្មីៗកន្លងទៅនេះ។ គួរឲ្យដឹងដែរថា សមុទ្រចិនខាងត្បូងនេះគឺជា ច្រកហូរចេញចូលនៃពាណិជ្ជកម្ម ដែលមានតម្លៃរហូតទៅដល់រាប់សិបទ្រីលានដុល្លារ ជាប្រចាំឆ្នាំហើយវាត្រូវបានគេមើលឃើញថា បានក្លាយទៅជាប្រធានបទសម្រាប់អាមេរិក និងចិនឈ្មោះគ្នារហូតមក...
បរទេស៖ រដ្ឋាភិបាលថៃ បានកត់ត្រាករណីថ្មីនៃមេរោគឆ្លងថ្មីចំនួន ១៨៧ នាក់ នៅថ្ងៃច័ន្ទ ដោយបាននាំឱ្យចំនួនករណីឆ្លងសរុប ចាប់តាំងពីការឆ្លងរាលដាលនៃ រោគរាតត្បាតកាលពីមួយឆ្នាំមុន នៅប្រទេសថៃ កើនដល់ ១៣ ៦៨៧នាក់។ មានអ្នកស្លាប់ពីរនាក់ទៀត ត្រូវបានគេរាយការណ៍ដែល ធ្វើឱ្យចំនួនមនុស្សកើនដល់ ៧៥នាក់។ យោងតាមសារព័ត៌មាន BANGKOK POST ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា...
បរទេស៖ រដ្ឋាភិបាលថៃ គ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំង ថ្នាក់ជាតិរបស់ប្រទេសថៃ ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដោយចាប់ផ្តើមទៅលើបុគ្គលិក សុខាភិបាលនិងបុគ្គលិកជួរមុខ ។ យោងតាមសារព័ត៌មាន BANGKOK POST ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក KIATTIPHUM WONGRAJIT លេខាអចិន្រ្តៃយ៍ផ្នែកសុខភាពសាធារណៈ និយាយនៅថ្ងៃច័ន្ទ ដោយសារលទ្ធភាពនៃ...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានអោយដឹងថា កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវទើបតែបាន រកឃើញកម្មវិធីមេរោគថ្មី សម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ដែលអាចឆ្លងរីករាលដាល ដោយស្វ័យប្រវត្តិ តាមរយៈកម្មវិធី WhatsApp។ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា វិធីសាស្រ្តនៃការចម្លងមេរោគនេះគឺ ពួកគេបានប្រើមុខងារឆ្លើយតប ដោយស្វ័យប្រវត្តិ...