បរទេស៖ នៅក្នុងរដ្ឋបាលរបស់ អតីតនាយករដ្ឋមន្ត្រីបារាំងលោក Edouard Balladur, លោក Leotard ដែលជាអតីតរដ្ឋមន្រ្តីការពារជាតិ បានរងការចោទប្រកាន់ថា បានទាក់ទងទៅលើការចំណាយ ដែលមានទឹកប្រាក់សរុប ២ លានអឺរ៉ូ ទាក់ទងនឹងការលក់នាវាមុជទឹកបារាំង ទៅឱ្យប្រទេសប៉ាគីស្ថាន។ យោងតាមសារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិបារាំងលោក...
ភ្នំពេញ៖ សម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញនីតិកាលទី៦ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានបញ្ជាក់បន្ថែមថា ក្រោយពីបានដំណើរការកិច្ចប្រជុំតាមនីតិវិធី អង្គប្រជុំរដ្ឋសភាបានអនុម័តខ្លឹមសារ ទាំងមូលនៃសេចក្តី ព្រាងច្បាប់នេះដែលមាន៦ ជំពូក...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនានាបាននិយាយប្រាប់ថា សហភាពអឺរ៉ុបទើបបានផ្អាកការឧបត្ថម្ភរបស់ខ្លួន ចំពោះគម្រោងអភិវឌ្ឍន៍ នៅក្នុងប្រទេសមីយ៉ានម៉ា ដើម្បីជៀសវាងផ្តល់ជំនួយហិរញ្ញវត្ថុដល់យោធា ដែលបានដណ្ដើមអំណាចកាលពីខែមុន។ មន្ត្រីពាណិជ្ជកម្មមានមូលដ្ឋាន នៅក្នុងទីក្រុងហ្សឺណែវមួយរូប បាននិយាយថា សហគមន៍អឺរ៉ុបដែលមានសមាជិក ២៧ប្រទេស បានជូនដំណឹងដល់គណៈកម្មាធិការ របស់អង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានផ្អាកសហប្រតិបត្តិការអភិវឌ្ឍន៍ទាំងអស់ ដែលនឹងគាំទ្រដល់អាជ្ញាធរយោធា។ គណៈកម្មាធិការអឺរ៉ុប ដែលជាអង្គភាពប្រតិបត្តិការសហភាពអឺរ៉ុប បានធ្វើការបញ្ជាក់ថា ខ្លួនបានផ្អាកការឧបត្ថម្ភថវិកា...
បរទេស៖ យោងតាមសេចក្តីរាយការណ៍ សារព័ត៌មានមួយរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានចាប់ផ្តើមការហ្វឹកហាត់ ដល់បុគ្គលិកផ្នែកគ្រប់គ្រងវិបត្តិ នៅមុនសមយុទ្ធយោធាដែលគ្រោងទុក ប៉ុន្តែសមយុទ្ធចម្បងអាចនឹងត្រូវពន្យាពេល ដោយសារតែការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណា។ កាសែត News 1 បានរាយការណ៍ថា ការហ្វឹកហាត់ដល់បុគ្គលិកផ្នែកគ្រប់គ្រងវិបត្តិនោះ នឹងត្រូវធ្វើឡើងរយៈពេល៤ថ្ងៃ ដើម្បីសមធ្វើការឆ្លើយតបរួមគ្នាមួយ ចំពោះស្ថានភាពអាសន្ននានា ដែលរួមមានទាំងការ វាយប្រហារភេរវកម្មជាដើម។ គួរបញ្ជាក់ថា កាលពីឆ្នាំមិញ...
ភ្នំពេញ៖ នាថ្ងៃទី៤ ខែមិនា ឆ្នាំ២០២១ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ២៣នាក់ទៀត ហើយដែលជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ថយចុះជាងថ្ងៃទីម្សិលមិញ ៨នាក់ និងមានអ្នកជាសះស្បើយចំនួន ៥នាក់ ។ អ្នកឆ្លងទាំង ២៣នាក់ គឺនៅរាជធានីភំ្នពេញចំនួន ១៥នាក់ ខេត្តព្រះសីហនុចំនួន ៥នាក់ ខេត្តកោះកុងចំនួន ២នាក់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ កាសែតចិនដេលីនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសថៃនឹងចាប់ផ្តើម ធ្វើការពិនិត្យទៅលើអនាគតនៃ ការប្រើប្រាស់ប៉ាស្ព័រកូវីដឬ Covid-19 passport ដើម្បីអាចឲ្យការធ្វើដំណើរ អាចវិលត្រឡប់មកជាធម្មតាវិញ។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha ក៏បានចេញបញ្ជាឲ្យក្រសួងការបរទេស ក្នុងការបង្កើតក្រុមការងារសិក្សាមួយ ដែលអាចពិនិត្យទៅលើការប្រើប្រាស់ប៉ាស្ព័រកូវីដដែលលោក បានសង្កត់ធ្ងន់ថា នឹងក្លាយទៅជាចម្លើយនៃអនាគត របស់វិស័យធ្វើដំណើរនិងដំណើរការ នៃការត្រឡប់មកជីវិតធម្មតាវិញ។ ប៉ាស្ព័រដែលមានភ្ជាប់មកជាមួយ...
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បន្តជួយសម្របសម្រួល ជូនពលករ/ពលការិនីចំនួន៨នាក់ ដែលបានមករស់នៅ និងធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី បានវិលត្រឡប់ទៅកម្ពុជាវិញ ។ ពួកគាត់បានទៅដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ តាមជើងយន្តហោះហើរ អាកាសចរណ៍សិង្ហបូរីលេខ SQ5008 កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៥៖៣៥នាទី ។ ជាមួយគ្នានោះស្ថានទូតកម្ពុជា ប្រចាំម៉ាឡេស៊ី...