បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំហាក់ ដូចជាមានភាពរួសរាយរាក់ទាក់ជាមួយលោក គីមជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង ក្នុងអំឡុងពេលជំនួបកំពូលឆ្នាំ ២០១៩ របស់មេដឹកនាំទាំងពីរនៅទីក្រុងហាណូយ ប្រទេស វៀតណាម ខណៈដែលលោកត្រាំ បានផ្តល់ជូនមេដឹកនាំកូរ៉េខាងជើង នូវការធ្វើដំណើរត្រឡប់ទៅកូរ៉េជើងវិញ ដោយប្រើយន្តហោះ Air Force One។ យោងតាមសារព័ត៌មាន Sputnitk ចេញផ្សាយនៅថ្ងៃទី២២...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០ ២១ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារ ចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយបច្ចុប្បន្ននេះ សម្រេចបាន ចំនួន១៨% ហើយ។ ការចុះពិនិត្យនេះធ្វើឡើង...
ភ្នំពេញ៖ ស្ថានទូតអាមេរិក នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១បានប្រកាសទទួលពាក្យស្នើជំនួយ ឆ្នាំ ២០២១ លើគម្រោង ខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ យោងតាមសេចក្តីប្រកាសព័ត៌មាន នៃការិយាល័យផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតអាមេរិក នៅភ្នំពេញ របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក កំពុងស្វែងរកដៃគូអង្គការនានា ឲ្យចូលរួមដាក់គម្រោង ស្នើជំនួយជាថវិកា ក្នុងការផលិត នូវរបាយការណ៍...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក អ៊ុន ចាន់ដា និងលោកស្រី ញូង ចរិយា នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានប្រារព្ធពិធីជួបសំណេះសំណាល អបអរសាទរខួបទី ១១ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១...
កោះកុង៖ មន្ទីរសុខាភិបាលខេត្តកោះកុង បើកវគ្គបណ្តុបណ្តាលស្តីពី ការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវិដ១៩ ដល់មន្ត្រីសុខាភិបាលចំនួន ៣៥នាក់ ដើម្បីត្រៀមចាក់វ៉ាក់សាំងការពារកូវិដ១៩ ជូនមន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាល ដោយមានការចូលរួមក្រោមវត្តមាន លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង លោកវេជ្ជៈបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង រួមទាំងមន្ត្រីក្រោមឱវាទរួមនិងសិក្ខាកាមចំនួន ៣៥នាក់...
វ៉ាស៊ីនតោន៖ រយៈពេលមួយខែដំបូងនៃ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ភាគច្រើនផ្តោតលើការបង្វែរទំព័រ ស្តីពីគោលនយោបាយការបរទេស ឯកតោភាគីរបស់អាមេរិកលោក ដូណាល់ ត្រាំ ដែលជាអ្នកកាន់តំនែងមុន និងរបៀបដឹកនាំដែល មិនអាចទាយទុកជាមុនបាន។ ប៉ុន្តែរដ្ឋបាលបៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងទទួលមរតកនូវខ្សែបន្ទាត់ ដ៏តឹងរឹងរបស់លោកមុនឆ្ពោះ ទៅរកប្រទេសចិន ស្របពេលដែលផែនការ គ្រោងនឹងចូលរួមជាមួយកូរ៉េខាងជើង នៅតែមិនទាន់ច្បាស់លាស់។ ឯកអគ្គរដ្ឋទូតជប៉ុន...
ណាហា៖ ឆ្មាំសមុទ្រជប៉ុន បានឲ្យដឹងថា នាវាយាមល្បាតសមុទ្រចិនចំនួន ២ គ្រឿង បានចូលដែនទឹករបស់ជប៉ុន ម្តងហើយម្តងទៀត នៅជិតប្រជុំកោះសេនកាគូ កាលពីថ្ងៃអាទិត្យដោយបានជ្រៀតចូល ក្នុងដែនទឹកនៅជិតកោះតូចៗ ដែលទាមទារដោយចិន នៅថ្ងៃទីពីរជាប់ៗគ្នា។ នាវាទាំងនោះបានលុកលុយ ចូលក្នុងដែនទឹកក្បែរក្រុមប្រជុំកោះ ដែលគ្មានមនុស្សរស់នៅនៅសមុទ្រចិនខាងកើត នៅម៉ោងប្រហែល ៤ និង ៥០ នាទីព្រឹកមុនពេលចេញដំណើរចេញវិញនៅម៉ោង ១១...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានពន្យារពេលអនុវត្តសេវាសាធារណៈពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលស្ថិតក្រោមដែនសមត្ថកិច្ចមន្រ្តីការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពច្រកចេញ-ចូលតែមួយ រាជធានី-ខេត្ត៕
ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងការពារជាតិ សម្តេច ទៀ បាញ់បានថ្លែងថា វេជ្ជបណ្ឌិតម្នាក់ដែលជាគ្រូបង្រៀនដល់ ទាហានដែលសង្ស័យឆ្លងជំងឺកូវីដ១៩ គឺលទ្ធផលនៃការធ្វើតេស្ត រកមេរោគកូវីដ១៩បង្ហាញថា គឺអវិជ្ជមាន ដោយបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក។ នេះបើតាមការផ្សាយ របស់សារព័ត៌មានថ្មីៗ។ សម្ដេច ទៀ បាញ់ បញ្ជាឲ្យយកវេជ្ជបណ្ឌិតម្នាក់ បង្រៀនទាហានមកធ្វើចត្តាឡីស័ក ក្រោយសង្ស័យឆ្លងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃ២២ កុម្ភៈនេះ។ ការថ្លែងរបស់សម្តេចនេះ...
ញូវយ៉ក៖ ប្រហែលជា ១ឆ្នាំចាប់តាំងពីជំងឺកូវីដ-១៩ រាលដាលនៅអាមេរិក ចំនួនអ្នកស្លាប់ដោយសារជំងឺនេះ មានរហូតដល់ជិតកន្លះលាននាក់ ដែលមានន័យថា ប្រជាជនអាមេរិកបានស្លាប់បាត់បង់ជីវិតពីជំងឺនេះ ច្រើនជាងការស្លាប់ នៅសមរភូមិសង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ និងសង្គ្រាមវៀតណាម រួមបញ្ចូលគ្នាទៅទៀត។ របាយការណ៍កាសែត NewsYorkTime បានឲ្យដឹងថា “ព្រឹត្តិការណ៍សំខាន់បានកើតឡើង ក្នុងពេលដ៏មានសង្ឃឹមមួយបច្ចុប្បន្ននេះ ដោយករណីវីរុសឆ្លងថ្មីមាន ការថយចុះយ៉ាងខ្លាំង ការស្លាប់កំពុងថយចុះ ហើយវ៉ាក់សាំងត្រូវបានគ្រប់គ្រងជាប្រចាំ”...