វែលលីងថោន៖ ប៉ូលីសក្នុងតំបន់បានបញ្ជាក់ នៅថ្ងៃច័ន្ទនេះថាចំនួនអ្នកស្លាប់ដោយសារការ ផ្ទុះភ្នំភ្លេីងនៅកោះស ប្រទេសណូវែលសេឡង់ នៅក្នុងខែនេះបានកើនឡើងដល់ ១៩នាក់ហើយ នេះបេីយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ប្រភពបានបន្ថែមថា សាកសពជនរងគ្រោះ ២នាក់ មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ អ្នកនាំពាក្យប៉ូលីសបាននិយាយថា ពួកគេត្រូវបានគេជូនដំណឹងអំពីការស្លាប់ចុងក្រោយរបស់ មនុស្សម្នាក់ទៀតកាលពីថ្ងៃអាទិត្យនៅមន្ទីរពេទ្យ Auckland ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មានអ្នកជំងឺ...
ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ថ្លែងថា កងកម្លាំងទាំងអស់ត្រូវតែ គោរពឲ្យបានល្អនូវវិន័យដោយត្រូវហ្វឹកហាត់ជាប្រចាំ ហើយប្រសិនបើកងកម្លាំងប្រព្រឹត្តខុស នឹងត្រូវបញ្ជូនទៅហ្វឹកហាត់បន្ថែម ។ លោក ស ថេត ថ្លែងបែបនេះ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ខណៈដឹកនាំកងកម្លាំងជាង ៧០០នាក់ ចូលរួមគោរពទង់ជាតិកម្ពុជា ។...
ភ្នំពេញ៖ ក្នុងសម័យប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៩នេះ សមាជិករដ្ឋសភាចំនួន ១១០រូប បានលើកដៃអនុម័តយល់ព្រមឱ្យកម្ពុជាចូលជា សមាជិកនៃកិច្ចព្រមព្រៀង សម្រាប់អនុវត្តបទបញ្ញត្តិនៃអនុសញ្ញា សហប្រជាជាតិស្តីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអ ភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ៕
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានឲ្យដឹងកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក បានរៀបចំឡើងវិញ នូវប្រទេសកូរ៉េខាងជើង ក្នុងនាមជាអ្នករំលោភសេរីភាពសាសនា។ លោក Pompeo បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថាប្រទេសកូរ៉េខាងជើង ស្ថិតនៅក្នុងចំណោមប្រទេសចំនួន ៩ នៃការព្រួយបារម្ភជាពិសេស សម្រាប់ការចូលរួមឬអត់ឱនដល់ការរំលោភជាប្រព័ន្ធដែលកំពុងបន្ត (និង) ការរំលោភលើសេរីភាពសាសនា។ ការរៀបចំឡេីងវិញនេះត្រូវបានធ្វើឡើង នៅថ្ងៃពុធដោយអនុលោមតាមច្បាប់សេរីភាពសាសនាអន្តរជាតិឆ្នាំ...
ភ្នំពេញ៖ យុវជនម្នាក់ ដែលបានវាយតារាចម្រៀងនាយ ចឺម បែកក្បាលនិងរបួសដៃ ត្រូវតុលាការខេត្តប៉ៃលិន បានចេញដីកាបង្គាប់ឲ្យ ឃុំខ្លួនដាក់ពន្ធនាគារហើយ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ។ យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់លោក តាន់ គឹមហៀក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន បានឲ្យដឹងថា ជនត្រូវចោទ ង៉ែត លីទី...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ នេះ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ កំពុងបន្តនីតិវិធីសាកសួរលើលោក សារុន វីថូរ៉ាត់ ថៅកែការ៉ាស់សាំង PTT កូនប្រុសលោកតំណាងរាស្ត្រ ច័ន្ទ សារុន ដែលទើបត្រូវបានចោទប្រកាន់ ជាផ្លូវការពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួន...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យ សម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិសត្ថារាម ហៅវត្តអណ្ដូងសាលា ស្ថិតក្នុងភូមិអណ្ដូងសាលា ឃុំព្រាល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០១៩ បានចុះពិនិត្យ និងសិក្សាតាមតំបន់ដងទន្លេ ក្នុងស្រុកកោះសូទិន ស្រុកកងមាស និងស្រុកស្រីសន្ធរ ដើម្បីរកវិធានការទប់ស្កាត់បង្ការ កុំឱ្យមាន ការបាក់ស្រុតច្រាំងទន្លេធ្ងន់ធ្ងរ ដូចឆ្នាំកន្លងទៅទៀត។ បើតាមមន្ត្រីរដ្ឋបាល សាលាខេត្តកំពង់ចាមឲ្យដឹងថា បន្ទាប់ពីបានទទួលបទពិសោធ ន៍នៃការបាក់ច្រាំងទន្លេយ៉ាង ធ្ងន់ធ្ងរនាឆ្នាំកន្លងទៅ ទើបថ្ងៃនេះ បានធ្វើការចុះពិនិត្យសិក្សាស្រាវជ្រាវ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីថ្ងៃសុក្រថាលោកបានជួបជជែកជាមួយ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបញ្ហាកូរ៉េខាងជើង។ លោកបន្ដថា “ការពិភាក្សាដ៏ល្អមួយទាក់ទង នឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដ៏ធំរបស់យើង” ដោយយោងទៅលើកិច្ចព្រមព្រៀង បណ្តោះអាសន្នដែលប្រទេសទាំងពីរ បានឈានដល់សប្តាហ៍មុន ដើម្បីបញ្ឈប់ពន្ធបន្ថែមលើទំនិញចិន និងទាមទារការទិញកសិផល របស់ចិនពីប្រទេសចិនបន្ថែមទៀត និងផលិតផលផ្សេងទៀត ប៉ុន្ដែទោះយ៉ាងណាគេមិនទាន់...
វាយរៀង៖ បុរសម្នាក់ដែលគេស្គាល់ថា ជាប្រុសលោក កែវ គង់ អធិការនគរបាលក្រុងបាវិត បានបាញ់ម្ចាស់ហាងផឹកស៊ីយីហោ សំណាងអាណេ ដែលមានទីតាំងស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ហាងឈ្មោះ សឿន ដាណេ មានវ័យ ៣៨ឆ្នាំ រស់នៅភូមក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ...