ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកានេះ បានសរសេររៀបរាប់ពីប្រវត្តិនៃ ការស្លាប់យ៉ាងវេទនារបស់កូនប្រុសច្បង ហ៊ុន កំសត់ ខណៈនៅថ្ងៃ១០ វិច្ឆិកា ២០២០ខាងមុខនេះ ជាខួបលើកទី៤៤ឆ្នាំ នៃការស្លាប់របស់ ហ៊ុន កំសត់។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រ...
បរទេស៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បាននិយាយថា ប្រជាជនម៉ូស្លីមមានសិទ្ធិខឹង និងសម្លាប់ប្រជាជនបារាំង រាប់លាននាក់តែប៉ុន្មានម៉ោង បន្ទាប់ពីអ្នកវាយប្រហារម្នាក់ស្រែកថា “Allahu akbar!” បានកាត់ក្បាលស្ត្រីម្នាក់ ហើយសម្លាប់មនុស្សពីរនាក់ផ្សេងទៀត នៅក្នុងព្រះវិហារមួយនៅប្រទេសបារាំង។ យោងតាមសារព័ត៌មាន NEW YORK TIMES ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការអត្ថាធិប្បាយដែលឆេះឆួលគឺជា ផ្នែកមួយនៃការលើកឡើងពីលោកបណ្ឌិត...
ភ្នំពេញ៖ គ្រួសារសពទី១៨២ ក្នុងខណ្ឌដង្កោ ដែលលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមរំលែកទុក្ខ និងបានចូលបុណ្យសព នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ខណៈដែលពួកគាត់ជួបទុក្ខ បាត់បង់សមាជិក ក្នុងគ្រួសារ ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស...
បរទេស៖ នយោបាយរបស់ប្រទេសថៃ កំពុងតែឡើងកម្តៅជាមួយនឹង ការតវ៉ាតាមដងផ្លូវដែលកំពុងកើនឡើង ដែលដឹកនាំដោយកម្លាំង ប្រឆាំងរដ្ឋាភិបាល។ ជាការឆ្លើយតបរដ្ឋាភិបាលថៃ បានប្រកាសក្រឹត្យបន្ទាន់មួយ នៅទីក្រុងបាងកកនៅថ្ងៃទី ១៥ ខែតុលា។ ទោះយ៉ាងណាក្រុមបាតុករ បានគ្រោងប្រមូលផ្តុំគ្នាបន្ថែមទៀត ហើយស្ថានភាពនេះ ក៏បានទាក់ទាញការយកចិត្តទុកដាក់ ជាសកលផងដែរ។ យោងតាមសារព័ត៌មាន Global Times ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឱ្យដឹងថាក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីគ្រងព្រះបរមរាជ សម្បត្តិរបស់ព្រះមហាក្សត្រ និងរយៈពេលថ្ងៃ២ នៃព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាង ៤១ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ក្រសួងទេសចរណ៍។ លោករដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់នៅថ្ងៃទី១...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថា សកម្មជនហុងកុងម្នាក់ត្រូវបាន ប៉ូលីសស្លៀកពាក់ឯកសណ្ឋានស៊ីវិល ចាប់ខ្លួននៅត្រង់ចំណុច ជិតនឹងស្ថានកុងស៊ុល សហរដ្ឋអាមេរិក។ ប្រភពដដែលបាន សរសេរទៀតថាលោក Tony Chung គ្រោងនឹងធ្វើដំណើរចូល ទៅស្ថានកុងស៊ុលនៅថ្ងៃអង្គារ ដើម្បីសុំសិទ្ធិជ្រកកោនប៉ុន្តែគាត់ត្រូវបាន ចាប់ខ្លួនរួមជាមួយអតីតសមាជិក ពីរនាក់ផ្សេងទៀតនៃ ក្រុមនិស្សិតឯករាជ្យឯករាជ្យ។ គួរឲ្យដឹងដែរថាលោក Chung អាយុ...
បរទេស៖ នៅសប្តាហ៍នេះប្រទេសចិន បានបង្ហាញពីការជំទាស់ទៅនឹង អ្វីដែលខ្លួនហៅថា ជាការសម្លុតរបស់សហរដ្ឋអាមេរិក ទៅលើប្រទេសស្រីលង្កា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបាននិយាយថា កោះមហាសមុទ្រឥណ្ឌាមួយនេះ ត្រូវតែធ្វើការពិបាកប៉ុន្តែគឺជា ជម្រើសដ៏ចាំបាច់ទៅលើទំនាក់ទំនង របស់ខ្លួនជាមួយប្រទេសចិន។ ការអត្ថាធិប្បាយដែលត្រូវធ្វើឡើង ដោយស្ថានទូតចិនប្រចាំ នៅក្នុងទីក្រុងកូឡុំបូបានធ្វើឡើងភ្លាមៗ មុនពេលការមកដល់នៃ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោកMike Pompeo ដែលបច្ចុប្បន្នកំពុងធ្វើទស្សនកិច្ច នៅទ្វីបអាស៊ីក្នុងគោលបំណងជំរុញ ឱ្យមានការប្រឆាំងនឹងឥទ្ធិពល ដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់។...
ភ្នំពេញ៖ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចូលរួម ប្រជុំពិភាក្សាការងារ និងបានចូលរួមទទួលទានបាយសាមគ្មី ជាមួយសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី៨ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ។ សមាសភាពអញ្ជើញ ចូលរួមប្រជុំនោះរួមមាន៖ ១-លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៨ ២-លោក សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៨ ៣-លោក ទាន សុសេរី អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុង នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៨ ៤-លោក ឃី កុសល អគ្គលេខាធិការរងនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៨ ៥-លោក ប៉ាក់ សេរីវឌ្ឍនា តំណាងអភិបាលឯករាជ្យ និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៨ ៦-លោក ចាន់ សីហា តំណាងបុគ្គលិកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៨ ៧.លោក នេត បញ្ញា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងប្រតិបត្តតាម និងជាលេខាកត់ត្រា ក្រុមប្រឹក្សាភិបាល។