បរទេស៖ កាលពីខែមុន របាយការណ៍ការិយាល័យថវិកា សភាអាមេរិកបានបង្ហាញថា បំណុលសហព័ន្ធរបស់ប្រទេសនេះ ត្រូវបានគេរំពឹងថានឹងឈរនៅ ៩៨% នៃ GDP របស់អាមេរិកនៅចុងឆ្នាំនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការិយាល័យថវិកាសភា (CBO) បានចេញផ្សាយការស្ទង់មតិមួយដែលបង្ហាញថា ឆ្នាំសារពើពន្ធ ២០២០ ឃើញថា...
ប្រវត្តិសាស្ត្រ: នាថ្ងៃទី៣១ ខែតុលា ឆ្នាំ១៨៦៤ រដ្ឋ Nevada បានក្លាយទៅជារដ្ឋទី៣៦ របស់សហរដ្ឋអាមេរិក ជាផ្លូវការក្រោយត្រូវ បានសមាជជាតិបោះឆ្នោត សម្រេចចិត្តភ្លាមៗបញ្ចូលឈ្មោះ វាបន្ថែមទៅក្នុងរដ្ឋទាំង ៣៥ទៀតរបស់ខ្លួន។ ប្រជាជនរស់នៅក្នុងរដ្ឋមួយនេះ កាលពីគ្រានោះមានតែចំនួន ប្រហែលជា៤ម៉ឺននាក់ប៉ុណ្ណោះ បើទោះបីជាការចំនួនកំណត់ ជាក់ស្តែងដើម្បីអាចក្លាយទៅជា រដ្ឋផ្លូវការរបស់អាមេរិក ត្រូវមានយ៉ាងហោចណាស់ក៏ ៦ម៉ឺននាក់ក្តី។ នាឆ្នាំ១៨៥៩...
បរទេស៖ ប្រទេសអ៊ីស្រាអែល និងប្រទេសហ្សកដានី នៅពេលថ្មីៗនេះ បានធ្វើការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយ អនុញ្ញាតឲ្យជើងយន្តហោះ ដឹកអ្នកដំណើរ ប្រើប្រាស់ដែនអាកាសរបស់ប្រទេសទាំងពីរ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ក្រោយធ្វើការចរចាគ្នា អស់រយៈពេលជាច្រើនឆ្នាំ កិច្ចព្រមព្រៀងនេះ នឹងកាត់បន្ថយរយៈពេលហោះហើរ ពីប្រទេសអ៊ីស្រាអែល ទៅកាន់តំបន់មជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រ និងពីប្រទេសហ្សកដានី ទៅកាន់អឺរ៉ុប និងអាមេរិកខាងជើង។...
បរទេស៖ ប៉ូលីសនៅភាគខាងជើង ប្រទេសវៀតណាម បានឃាត់ខ្លួនបុរសអាយុ ២០ឆ្នាំម្នាក់កាលពីថ្ងៃអង្គារ ពីបទលក់សង្សាររបស់ខ្លួន ទៅឱ្យជនជាតិចិនម្នាក់ក្នុងតម្លៃ ១៥លានដុង (៦៤៥ ដុល្លារ) ។ ក្រោយមក យុវជនដែលគេស្គាល់ថាឈ្មោះ ត្រាន់ទៀនម៉ាន់ ត្រូវបានស៊ើបអង្កេតពីបទជួញដូរមនុស្ស។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការ...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យ ស្តីពីការបង្កើត សាជីវកម្មធានាឥណទានកម្ពុជា។ សូមជម្រាបថា ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានឲ្យដឹងថា «សាជីវកម្មធានាឥណទានកម្ពុជា» ដែលសរសេរជាអក្សរកាត់ថា «ស.ធ.ក» និង សរសេរជាភាសាអង់គ្លេសថា Credit Guarantee Corporation of Cambodia...
បរទេស៖ ប្រទេសកាតា នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ ទើបបានដាក់សំណើផ្លូវការ មួយទៅសហរដ្ឋអាមេរិក ដើម្បីទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ហើយនេះជាសំណើមួយ ដែលប្រសិនបើសម្រេចបាននោះ នឹងអាចបង្កឲ្យមានការជាប់គាំង ចំណងមិត្តភាពអាមេរិក ជាមួយនឹងប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល។ សំណើសុំទិញយន្តហោះចម្បាំង ពីក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin Co នេះ គឺត្រូវបានប្រទេសនៅឈូងសមុទ្រពែរ្ស ដាក់ទៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ថា ប្រទេសឥណ្ឌូនេស៊ី នឹងធ្វើការដាំឡើងនូវប្រភេទ ឈើកោងកាងប្រមាណ ៦០០.០០០ហិកតា នៅក្នុងតំបន់ជាច្រើន នៅក្នុងរយៈពេល ៣ឆ្នាំខាងមុខនេះ ។ ក្រសួងកិច្ចការវិនិយោគ និងជើងទឹក បានឲ្យដឹងកាលពីថ្ងៃពុធ ។ រដ្ឋមន្ត្រី Luhut Binsar Pandjaitan បានថ្លែងនៅអង្គពិធីស្តារសេដ្ឋកិច្ចជាតិថា...
ឡុងដ៌៖ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់គ្រោងនឹងដាក់ទណ្ឌកម្ម ជាគោលដៅលើរុស្ស៊ីបន្ទាប់ពី អ្នកឃ្លាំមើលអាវុធគីមីអន្តរជាតិ បានបញ្ជាក់ថា មេដឹកនាំបក្សប្រឆាំងរុស្ស៊ីលោក Alexey Navalny បានពុលជាមួយនឹងភ្នាក់ងារ សរសៃប្រសាទប្រភេទ Novichok ។ លោក Navalny ដែលជាអ្នករិះគន់យ៉ាងខ្លាំង ចំពោះវិមានក្រឹមឡាំង បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ នៅលើជើងហោះហើរពីទីក្រុងស៊ីបេរី ទៅទីក្រុងមូស្គូ កាលពីថ្ងៃទី២០...
អាម្ម៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយតុលាការភូមិន្ទ បានឲ្យដឹងថា ព្រះបាទ Abdullah II ព្រះរាជានៃប្រទេសហ្ស៊កដានី កាលពីថ្ងៃពុធបានប្រកាសតែងតាំងលោក Bisher Khasawneh ឲ្យឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីថ្មី និងរៀបចំឲ្យគាត់បង្កើតគណៈរដ្ឋមន្ត្រីថ្មី ។ ការតែងតាំងមុខតំណែងថ្មីនេះ បានធ្វើឡើង ក្រោយពីព្រះរាជា Abdullah...