ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការផ្អាកដំណើរការ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា របស់ក្រសួង ជាបណ្ដោះអាសន្នរយៈពេល៣ ចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីធ្វើការរៀបចំប្ដូរទីតាំង។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា «ក្រសួងនឹងធ្វើការរុះរើប្ដូរទីតាំង ហេដ្ឋានរចនាសម្ព័ន្ធបច្ចេកវិទ្យា ដែលបណ្ដាលឲ្យមានការប៉ះពាល់ ដល់ការប្រើប្រាស់...
ភ្នំពេញ៖ រដ្ឋបាលជលផល បានឲ្យដឹងថា ចាប់ថ្ងៃទី២០-២៦ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ នៅតាមដងទន្លេសាប ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រីបានច្រើន ដូច្នេះ ប្រជាពលរដ្ឋដែលមានបំណងធ្វើ ប្រហុក ផ្អក ត្រីឆ្អើរ ជាដើមនោះ ត្រូវរួសរាន់តាមពេលវេលា និងទីកន្លែង។ យោងតាមសេចក្ដីជូនដំណឹង ស្ដីពី «រដូវធ្វើប្រហុក ផ្អក»...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបង្កើតកំណត់ត្រាទ្វេដង កាលពីថ្ងៃពុធម្សិលមិញ ដែលបានបង្ហាញថា មានមនុស្សស្លាប់ជាង ៣,៧០០ នាក់ និងករណីឆ្លងថ្មីជាង ២៥ម៉ឺនករណីក្នុងរយៈពេល ២៤ ម៉ោង នេះបើយោងតាមតួលេខ ពីសាកលវិទ្យាល័យ Johns Hopkins។ យោងតាមទិន្នន័យពីនាយកដ្ឋានសុខាភិបាល និងសេវាមនុស្ស បានឱ្យដឹងថា ប្រទេសនេះមានការរីករាលដាល យ៉ាងខ្លាំងនៃការឆ្លងមេរោគកូវីដ-១៩ អស់រយៈពេលជាងមួយខែហើយ...
ភ្នំពេញ៖ ខណៈដែលស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា មិនទាន់មានភាពស្រាកស្រាននៅឡើយនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងទេសចរណ៍ ព្រមទាំងមន្ទីរទេសចរណ៍ ទាំង២៥ រាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ជាប្រចាំ ក្នុងការចុះពង្រឹង តាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរ ណ៍។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍។ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួង កាឡពីថ្ងៃ ទី១៦...
ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះស្រីលោកធម្មិករាជ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធអគារ ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលនានា នៅក្នុងវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ភ្នំពេញ៖ ស្របពេលដែលសេដ្ឋកិច្ច របស់កម្ពុជាបន្តរងគ្រោះ ដោយសារឥទ្ធិពលនៃការ រាតត្បាតជំងឺកូវីដ១៩ មានសញ្ញាជាច្រើនបង្ហាញថា សកម្មភាពសេដ្ឋកិច្ចកំពុង ចាប់ផ្តើមកម្រើកឡើងវិញហើយ។ សេដ្ឋកិច្ចត្រូវបានព្យាករថា នឹងរួញទំហំប្រមាណដក ២ភាគរយក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានរំពឹងទុកថានឹង ងើបឡើងវិញហើយលូតលាស់ បានប្រហែលជិត ៤ភាគរយ ក្នុងឆ្នាំ២០២១។ ធនាគារពិភពលោកបានឱ្យដឹងដូច្នេះ នៅក្នុងរបាយការណ៍មួយឈ្មោះ Restrained Recovery ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលត្រូវ...
សេអ៊ូល៖ ស្ថានទូតរបស់ខ្លួនបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសអូស្រ្តាលី បានជ្រើសរើសលោកស្រី Catherine Raper ដែលជាអ្នកការទូតអាជីពជាន់ខ្ពស់ ជាឯកអគ្គរដ្ឋទូតថ្មីនិងជាស្ត្រី ដំបូងគេប្រចាំប្រទេសកូរ៉េខាងត្បូង។ លោកស្រី Raper ដែលថ្មីៗនេះបានបម្រើការជា ប្រធានអង្គភាពសម្របសម្រួលជំងឺកូវីដ-១៩ របស់អូស្រ្តាលី នឹងត្រូវជំនួសតំណែងប្រេសិត ដែលកំពុងត្រៀមចាកចេញ គឺលោក James Choi ដែលបានចាប់ផ្តើម អាណត្តិនៅទីនេះក្នុងឆ្នាំ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិនៃ ប្រទេសតួកគីលោក Hulusi Akar បាននិយាយថានៅថ្ងៃពុធថា ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក មកលើប្រទេសតួកគីជាពិសេស ពាក់ព័ន្ធទៅនឹងការបញ្ជាទិញ ប្រព័ន្ធការពារដែនអាកាសរបស់រុស្សី S-400 គឺពិតជាបានធ្វើឲ្យទន់ខ្សោយនូវតម្លៃនៃសម្ព័ន្ធមិត្តរបស់ណាតូនិងតួកគី។ លោករដ្ឋមន្ត្រីបានបន្តទៀតថា ពួកយើងបានធ្វើការថ្កោលទោស ចំពោះការសម្រេចចិត្តនេះដែល វាមិនមានរូបភាពជាការអនុវត្តទៅតាម ភាពជាសម្ព័ន្ធភាពរវាងគ្នានឹងគ្នាឡើយ ទាំងវិស័យយោធានិងស្ថានភាព នយោបាយផងប៉ុន្តែទោះបីជាយ៉ាងណា តួកគីនឹងនតែបន្តកិច្ចខំប្រឹងប្រែង ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាព និងប្រព័ន្ធការពារជាតិរបស់យើងដដែល។...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចប្ដូរឈ្មោះ «សាកលវិទ្យាល័យបាត់ដំបង» មកជា «សាកលវិទ្យាល័យជាតិបាត់ដំបង» ដែលសរសេរជាអក្សរកាត់ថា «ស.ជ.ប.ដ» ជាភាសាអង់គ្លេស National University of Battambang សរសេរជាអក្សរកាត់ថា «NUBB»។ យោងតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា ចេញផ្សាយនាពេលថ្មីៗនេះបានឱ្យដឹងថា «លិខិតបទដ្ឋានគតិយុត្តទាំងឡាយ...
បរទេស៖ នៅមុនសមាជបក្សលើកទី៨ របស់ប្រទេសកូរ៉េខាងជើង ដែលប្រព្រឹត្តទៅនៅក្នុងខែមករា យន្តហោះចារកម្ម សហរដ្ឋអាមេរិកមួយគ្រឿង ដែលត្រូវរចនាអភិវឌ្ឍផលិតឡើង ដើម្បីឲ្យធ្វើការតាមដានចាប់ សញ្ញាការបាញ់មីស៊ីលនោះ បានធ្វើការហោះហើរនៅក្នុងដែនអាកាស របស់ប្រទសកូរ៉េខាងត្បូង នៅថ្ងៃពុធម្សិលមិញនេះ។ ប្រភពចារកម្មយោធាកូរ៉េខាងត្បូងមួយ បាននិយាយប្រាប់ទីភ្នាក់ងារ សារព័ត៌មានក្នុងស្រុក Chosun Ilboថា យន្តហោះចារកម្ម RC-135W បានហោះហើរលើសមុទ្រខាងលិច របស់ប្រទេសកូរ៉េខាងត្បូង ឬក៏ហៅថាសមុទ្រលឿង...