ភ្នំពេញ៖ លោកអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ក្រសួងបាននឹងកំពុងធ្វើការ ពង្រីកវិសាលភាពនៃ ការអនុវត្តគម្រោងរោងចក្រ កាន់តែប្រសើរនៅកម្ពុជា (ILO-BFC)ដោយដាក់បញ្ចូលវិស័យផលិតផល ធ្វើដំណើរ និងកាបូប ក្នុងការធ្វើឱ្យប្រសើរឡើង នូវលក្ខខណ្ឌការងារ។ ក្នុងកិច្ចប្រជុំគម្រោងរោងចក្រ កាន់តែប្រសើរនៅកម្ពុជា (ILO-BFC) សម្រាប់រោងចក្រ សហគ្រាសផលិតផលធ្វើដំណើរ និងកាបូប នៅថ្ងៃទី២០...
បរទេស៖ ប្រទេសអ៊ីស្រាអែល និងបារ៉ែន តាមសេចក្តីរាយការណ៍ ទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតចំណងទាក់ទង ការទូតជាផ្លូវការ បន្ទាប់ពីមានកិច្ចចរចាសម្របសម្រួល ដោយសហរដ្ឋអាមេរិក ត្រួសត្រាយផ្លូវឆ្ពោះទៅរកការ ចុះហត្ថលេខាលើសន្តិសញ្ញាសន្តិភាព។ ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល លោក Meir Ben-Shabbat និងរដ្ឋមន្ត្រីការបរទេសបារ៉ែន លោក Abdullatif bin Rashid al-Zayani បានចុះហត្ថលេខាលើ...
ភ្នំពេញ៖ លោក កឹម សុខា បានបង្ហាញសារក្នុងហ្វេសប៊ុក ថា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ លោកបន្តចុះចែកអំណោយដល់ ពលរដ្ឋរងគ្រោះ នៅខេត្តបន្ទាយមានជ័យ។ លោកថ្លែងថា លោក និងសហការី បានមកដល់ខេត្តបន្ទាយមានជ័យវិញហើយ ដោយនាំយកស្បៀង និងសម្ភារៈមួយចំនួន (អង្ករ តង់កៅស៊ូ ទឹកស៊ីអ៊ីវ ទឹកក្រូច...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១-២៧ ខែតុលា ឆ្នាំ២០២០ ។ ក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹកបានឲ្យដឹងថា យោងតាមស្ថានភាពបម្រែបម្រួល ជាក់ស្តែងនៃអាកាសធាតុ បង្ហាញឲ្យឃើញថា កម្ពុជាយើងបានកំពុងនឹង បន្តទទួលនូវខ្យល់មូសុងនិរតី ដែលមានកម្រិតមធ្យម ប្រព័ន្ធសម្ពាធទាបនៅបន្ត...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានស្នើឱ្យមានយន្តការ សម្រាប់ការចែកចាយវ៉ាក់សាំងដែលស្រដៀងនឹង ការរៀបចំការបោះឆ្នោតនៅក្នុងប្រទេស។ សេចក្តីថ្លែងការណ៍មួយ ដែលចេញដោយការិយាល័យ នាយករដ្ឋមន្រ្តីឥណ្ឌា បានបញ្ជាក់ទៀតថា នាយករដ្ឋមន្រ្តីបានណែនាំថា ឥណ្ឌាគួរតែប្រើបទពិសោធន៍ នៃការប្រព្រឹត្តជោគជ័យនៃ ការបោះឆ្នោតនិងការគ្រប់គ្រង គ្រោះមហន្តរាយនៅក្នុងប្រទេស ។ ក្នុងនោះលោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា...
ភ្នំពេញ៖ លោកស្រី គង់ អំណត់ បានបាត់លិខិតផ្ទេរកម្មសិទ្ធិដី/ផ្ទះ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ប្រសិនបើបុគ្គលណាយក ឯកសារទាំងនេះទៅលក់ដូរ និងប្រើប្រាស់ដោយគ្មាន ការទទួលស្គាល់ពីនាងខ្ញុំនោះ នាងខ្ញុំពុំទទួលខុសត្រូវឡើយ។ ខ្លឹមសារទាំងស្រុងនៃ លិខិតផ្ទេរកម្មសិទ្ធិដី/ផ្ទះ ដែលបានបាត់៖
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ថា ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅលើទីតាំងមួយចំនួន នៅក្នុងក្រុងបាងកក កាលពីថ្ងៃសៅរ៍ ដោយអំពាវនាវសុំឲ្យលោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្ត្រីបញ្ចប់មុខតំណែងរបស់ខ្លួន ទោះបីជាមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិស ដែលហាមប្រាមដោយប្រើទឹកបាញ់បំបែក ក្រុមអ្នកតវ៉ាកាលពីថ្ងៃសុក្រ យ៉ាងណាក៏ដោយ ។...
បរទេស៖ កងទ័ពនីហ្សេរីយ៉ាង តាមសេចក្តីរាយការណ៍ នឹងចាប់ផ្តើមសមយុទ្ធជាតិរយៈពេលពីរខែ ទន្ទឹមនឹងការបដិសេធថា សមយុទ្ធទូទាំងប្រទេសនោះ មិនមែនជាផ្នែកនៃការឆ្លើយតប សន្តិសុខណាមួយ ចំពោះបាតុកម្មថ្មីៗនេះ ដែលប្រឆាំងនឹងភាពព្រៃផ្សៃ របស់ប៉ូលីសនោះទេ។ កងទ័ពនីហ្សេរីយ៉ាបាននិយាយថា សមយុទ្ធយោធា Operation Crocodile Smile នេះ នឹងប្រព្រឹត្តទៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ...
ភ្នំពេញ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងអំណរគុណជាអនេកប្បការ ជូនលោកបណ្ឌិតសភាចារ្យ សុខ ទូច ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីជាទីគោរព ដែលបានឯកភាពតាមការស្នើសុំរបស់លោក ក្នុងការផ្តល់គោរមងារជូនអ្នកគ្រូ ត្រឹង ងា (អ្នកស្រី ឡាយ ហ៊ុនគី) ជាកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រ។ លោកស្រីបណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្រត ត្រឹង ងា...