ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បាននាំយកមួកសុវត្ថិភាព វិទ្យុទាក់ទងនិងសម្លៀកបំពាក់ឈុត ទៅឧបត្ថម្ភដល់កម្លាំងប្រជាការពារ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីលើកទឹកចិត្តដល់ កម្លាំងប្រជាការពារ និងអជ្ញាធរសង្កាត់លេខ៤ ដែលបានបំពេញភារកិច្ចកន្លងមក ។ លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា ក្រៅពីសម្ភារៈខាងលើនេះ...
សេអ៊ូល៖ ការស្ទង់មតិមួយបានបង្ហាញ នៅថ្ងៃសុក្រនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះក្នុងល្បឿនយឺតមួយ នៅក្នុងខែមិថុនាជាងខែមុន ដោយសារសកម្មភាពសេដ្ឋកិច្ច បានបន្តឡើងវិញជាបណ្តើរៗ នៅទូទាំងពិភពលោក។ យោងតាមការស្ទង់មតិរបស់ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ Infomax ដែលជាភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះត្រូវបាន គេប៉ាន់ស្មានថា មានចំនួន ៤០ ពាន់លានដុល្លារក្នុងខែនេះ គឺធ្លាក់ចុះ...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានអំពាវនាវដល់ប្រទេសកូរ៉េខាងជើង ឱ្យចូលរួមក្នុងសកម្មភាពដ៏អង់អាច ដើម្បីបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ ក្នុងការឈានទៅរកសន្តិភាព រួមជាមួយនឹងសារព្រមាន ដ៏ច្បាស់ដើម្បីរំលឹកដល់ជម្លោះ ដែលបានចាប់ផ្តើមកាលពី ៧ ទសវត្សរ៍មុន។ លោកបានឲ្យដឹង នៅក្នុងសុន្ទរកថា មួយនៅឯពិធីរំលឹកខួប នៃសង្រ្គាមនៅមូលដ្ឋាន ទ័ពអាកាសសេអ៊ូល ដែលជាបរិវេណយោធា នៅភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល។ លោកបានចង្អុលបង្ហាញថា សង្គ្រាមរយៈពេល...
បរទេស៖ ថ្ងៃទី ២៣ ខែមិថុនា គេបានឃើញការចេញផ្សាយ សៀវភៅរបស់លោក ចន បូលតុន អតីតទីប្រឹក្សារបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក «The Room Where It Happened: អនុស្សាវរីយ៍នៅសេតវិមាន» ដែលត្រូវបានលោក ត្រាំ ចាត់ទុកថា គ្មានអ្វីទេ...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា រដ្ឋាភិបាលរបស់ លោកប្រធានាធិបតីអាមេរិក ត្រាំ បានប្រកាសពីបញ្ជីឈ្មោះ ក្រុមហ៊ុនមកពីប្រទេសចិន ដែលមានទំនាក់ទំនងជាមួយយោធា ហើយវានឹងអាចក្លាយទៅជា មូលដ្ឋានសម្រាប់ការ ដាក់ទណ្ឌកម្មថ្មីពីសំណាក់ សហរដ្ឋអាមេរិក។ ក្នុងចំណោមនោះគេមើលឃើញថា មានដូចជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei, Hikvisionនិងក៏ដូចជាក្រុមហ៊ុន China Mobile និង China...
ភ្នំពេញ៖ ក្នុងអំឡុងពេលប្រឈម នឹងការរាតត្បាតជម្ងឺកូវីដ១៩ នៅកម្ពុជា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) ក៏បានរៀបចំពិធីចែកអំណោយ ជូនដល់អ្នកសារព័ត៌មានកម្ពុជា ដែលជួបប្រទះកង្វះខាតជីវភាពចំនួន ៥០នាក់បន្ថែមទៀត ដែលធ្វើនៅទីស្នាក់ការកណ្តាល សសកច អគារ សមាគមសម្ព័ន្ឋខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃសុក្រ ទី២៦ ខែមិថុនា...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានថ្លែងថា ពលរដ្ឋខ្មែរចំនួន ១៥៨នាក់ និងជនជាតិម៉ាឡេស៊ី ២នាក់ទៀត នឹងចាកចេញ ពីទីក្រុងគូឡាឡាំពួ តាមជើងហោះហើរលេខ MH754 របស់ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ លោក កុយ...
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Jeong Kyeong-doo និងរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញឱ្យកូរ៉េខាងជើង គោរពតាមកិច្ចព្រមព្រៀងសន្ដិភាពឆ្នាំ ២០១៨ ដែលប្រទេសកុម្មុយនិស្តមួយនេះ បានចុះហត្ថលេខា ដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលប្រារព្ធខួបលើកទី៧០ នៃការផ្ទុះឡើងនៃសង្គ្រាមកូរ៉េ ឆ្នាំ ១៩៥០-៥៣ ប្រមុខការពារជាតិនៃប្រទេសទាំងពីរ ក៏បានឲ្យដឹងផងដែរថា នឹងបន្តគាំទ្រការទូតចំពោះ...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ថា លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគី បានថ្លែងថា ប្រទេសតួកគី ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ២៤នាក់ដោយ ជំងឺកូវីដ១៩ គិតត្រឹមថ្ងៃពុធ ដែលនាំឲ្យតួលេខនៃ អ្នកស្លាប់សរុបនៅក្នុងប្រទេសកើនដល់ ៥.០២៥នាក់ ។ គាត់បានកត់សម្គាល់ថា សរុបអ្នកឆ្លងវីរុសកូរ៉ូណា...