ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំពិធីចែកអំណោយ ជូនដល់អ្នកសារព័ត៌មានកម្ពុជា ដែលជួបប្រទះកង្វះខាតជីវភាពចំនួន ៥០នាក់ ក្នុងអំឡុងពេលប្រឈមនឹង ការរាតត្បាតជម្ងឺកូវីដ១៩ នៅកម្ពុជា ក្នុងទីស្នាក់ការកណ្តាល សសកច អគារសមាគមសម្ព័ន្ឋខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានលើកឡើងថា ក្រៅពីបញ្ហាប្រឈមនៃជំងឺរាតត្បាត និងសង្គម-សេដ្ឋកិច្ច អាស៊ាន ក៏កំពុងទទួលរងនូវភាពលំបាក លើភូមិសាស្រ្ដនយោបាយ ដែលបណ្ដាលមកពី ការប្រកួតប្រជែងយុទ្ធសាស្រ្ដ កាន់តែខ្លាំងឡើង របស់ប្រទេសមហាអំណាច ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅថ្ងៃទី២៤ មិថុនា...
បរទេស៖ The Bloomberg នៅថ្ងៃអង្គារបានសរសេរថា ប្រទេសអាមេរិកបានចែករំលែក នូវសេចក្តីព្រាងជាដំណោះស្រាយ បញ្ហាអ៊ីរ៉ង់មួយទៅកាន់សមាជិក នៃអង្គការសហប្រជាជាតិ ក្នុងគោលបំណងធំ ដើម្បីអាចបន្តដាក់ទណ្ឌកម្ម ទៅលើជំនួញជួញដូរអាវុធ របស់ប្រទេសអ៊ីរ៉ង់ និងដាក់ឲ្យវាក្លាយទៅជា កិច្ចព្រមព្រៀងគ្មានកាលកំណត់។ ជាមួយនឹងទណ្ឌកម្មបច្ចុប្បន្ន ដែលកំពុងមានសុពលភាព ត្រូវផុតកំណត់នៅខែតុលា ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ សេចក្តីព្រាងច្បាប់សហរដ្ឋអាមេរិក អំពាវនាវឱ្យប្រទេសទាំងអស់ ក្នុងការបន្តការងារ...
បរទេស៖ កងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងតែប្រយុទ្ធ នៅក្នុងប្រទេសយេម៉ែន បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានបញ្ជូនកងទ័ពទៅក្នុងខេត្ត Abyan ដើម្បីឲ្យឃ្លាំមើល បទឈប់បាញ់គ្នាមួយ រវាងរដ្ឋាភិបាលអន្តរជាតិ ទទួលស្គាល់ និងពួកបះបោរនៅភាគខាងត្បូង។ យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា កងទ័ពមកពីកងកម្លាំងចម្រុះ...
ភ្នំពេញ៖ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី៤ មិថុនានេះ បានអញ្ជើញប្រកាសតែងតាំង និងផ្លាស់ប្ដូរមុខតំណែង នាយកសាលាទ័ពជើងទឹក ។ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ ក៏បានដឹកនាំកម្លាំងទីបញ្ជាការជួរមុខ...
បរទេស៖ ដំណើរទស្សនកិច្ចសេតវិមាន ដែលគ្រោងធ្វើឡើង ដោយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda នៅក្នុងសប្ដាហ៍នេះ ត្រូវបានគេរំពឹងថា នឹងនាំយកកងទ័ពសហរដ្ឋអាមេរិក ទៅកាន់ប្រទេសប៉ូឡូញ ក៏ដូចជាការលក់យន្តហោះ សហរដ្ឋអាមេរិកឲ្យបន្ថែមទៀត។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា កងទ័ពសហរដ្ឋអាមេរិក...
បរទេស៖ ប្រភពពីរដ្ឋាភិបាលឥណ្ឌាមួយ បាននិយាយនៅថ្ងៃអង្គារថា មេបញ្ជាការយោធាឥណ្ឌានិងចិន នៅពេលថ្មីៗនេះ បានព្រមព្រៀងគ្នាដកកងទ័ព ចេញបីតំបន់ព្រំដែនមានជម្លោះធ្ងន់ធ្ងរ ជាទីដែលមានការ ប៉ះទង្គិចគ្នាដោយអាវុធ កាលពីសប្ដាហ៍មុន បណ្ដាលឲ្យទាហានឥណ្ឌា ២០នាក់បានស្លាប់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីយោធាជាន់ខ្ពស់មកពីភាគីទំាងពីរ...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ថា នាយកដ្ឋានសុខាភិបាល បានរយការណ៍ឲ្យដឹងនៅថ្ងៃអង្គារថា មានអ្នកឆ្លងជំងឺថ្មីចំនួន១.១៥០នាក់ ដែលមានឲ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីន កើនដល់ ៣១.៨២៥នាក់ ។ នាយកដ្ឋានសុខាភិបាល បានឲ្យដឹងថា អ្នកជាសះស្បើយពីជំងឺ បានកើនឡើងដល់ ៨.៤៤២នាក់ បន្ទាប់ពីអ្នកជំងឺចំនួន ២៩៩នាក់ បានរួចផុតពីសេចក្តីស្លាប់ ។...
បរទេស៖ ប្រធានាធិបតិនៃ ប្រទេសបារាំងលោក Macron នៅថ្ងៃអង្គារនេះបានប្រកាសថា ប្រទេសរបស់លោកនឹង អស់ភាពអត់ធ្មត់ទៀតហើយ ចំពោះប្រទេសតួកគី និងយោធារបស់ខ្លួន ដែលកំពុងមានវត្តមាននៅក្នុង ប្រទេសលីប៊ីដោយចោទថា រដ្ឋាភិបាលក្រុងអង់ការ៉ា កំពុងលេងហ្គេមដ៏គ្រោះថ្នាក់មួយ។ គួរឲ្យដឹងដែរថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ តួកគីបានធ្វើអន្តរាគមន៍យោធា ទៅលើប្រទេសលីប៊ី តាមរយៈការផ្តល់ជំនួយយោធា តាមអាកាសផង និងជាអាវុធជាច្រើនផង ទៅឲ្យលីប៊ីតាមរយៈព្រំដែនស៊ីរី ដើម្បីជួយដល់រដ្ឋាភិបាលក្រុងទី្រប៉ូលី...
បរទេស៖ យន្តហោះនៃកងកម្លាំងទ័ពអាកាសចិន ជាច្រើនគ្រឿងព្រមទាំង យន្តហោះទំលាក់គ្រាប់បែក មួយគ្រឿងផង ត្រូវបានគេជឿជាក់បានធ្វើការ ហោះហើរទៅដល់ក្បែរទៅ នឹងតំបន់ព្រំដែនអធិបតេយ្យ របស់កោះតៃវ៉ាន់សាជាថ្មី កាលពីថ្ងៃចន្ទ ។ ការអះអាងត្រូវបានធ្វើឡើង ដោយមន្ត្រីយោធានៃ កោះតៃវ៉ាន់នៅថ្ងៃនេះ ហើយបញ្ជាក់ថា វាគឺជាសកម្មភាពយោធាលើកទី៨ ហើយរបស់ប្រទេសចិន នៅក្បែរដែនដីរបស់ខ្លួន ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ។ គួរឲ្យដឹងដែរថា សកម្មភាពនៃកងកម្លាំងទ័ព...