បរទេស៖ គណៈកម្មាធិការសហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានបង្ហាញឲ្យឃើញ នូវក្តីព្រួយបារម្ភដ៏ជ្រៀលជ្រៅ ចំពោះការនៅតែបន្តធ្វើការបង្ក្រាប ទៅលើក្រុមប្រឆាំងក្នុងប្រទេសបេឡារុស ថាជារឿងដែលមិនអាច ទទួលយកបានទាល់តែសោះ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា សហគមន៍អន្តរជាតិ ដែលមានប្រទេសចំនួន ២៧ជាសមាជិកនេះ ក៏នឹងធ្វើការដាក់ទណ្ឌកម្ម...
ភំ្នពេញ៖ អគ្គស្នងការរងនគរបាលជាតិ លោក ម៉ក់ ជីតូ បានជំរុញឲ្យកងកម្លាំងនគរបាលទាំងអស់ ខិតខំបង្កើនសមត្ថភាព ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសសម្អាតប្រាក់ដែល បានមកណីបទល្មើសគ្រឿងញៀន ។ នេះបើយោងតាមការចេញ ផ្សាយអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល អំពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជំនាញស៊ើបអង្កេត បង្រ្កាបបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ បានឲ្យដឹងថា ប្រទេសអាមេនីបានចាប់ផ្តើម ធ្វើសមយុទ្ធយោធាហើយ ជាមួយនឹងយោធានៃ ប្រទេសរុស្សីនៅក្នុងតំបន់ Gyumi ស្ថិតនៅភាគខាងជើង នៃប្រទេសអាមេនី។ យោងតាមរបាយការណ៍ ពីសារព័ត៌មានក្នុងស្រុក Armenpress បានបញ្ជាក់ទៀតថា កងទ័ពបានធ្វើការហ្វឹកហាត់ ដែលរួមមានទាំងការបើកបរ រថពាសដែកពេលថ្ងៃ និងពេលយប់ក៏ដូចជា ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយប្រើអាវុធកាំភ្លើងត្បាល់ រថក្រោះកាំភ្លើងធំ...
ភ្នំពេញ៖ សាលារៀនមួយចំនួននៅកម្ពុជា បានបើកដំណើរការឡើងវិញដំណាក់កាលទី២ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ បន្ទាប់ពីបានបិទទ្វារអស់រយៈពេល ៦ខែ។ ការបើកដំណើរការឡើងវិញនេះ សាលាត្រូវអនុវត្តនូវស្តង់ដាអនាម័យ តាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងនោះ ដើម្បីឲ្យក្រុមសិស្សបានយល់ កាន់តែច្បាស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា...
ភ្នំពេញ៖ លោក មិត្ត ឆៃយុត្តិ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តក្រចេះ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ បានចាត់អោយលោកស្រី ចក់ ករុណា អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តក្រចេះ ព្រមទាំងសមាជិក-សមាជិកា សហការជាមួយលោកចៅសង្កាត់ក្រគរ ក្រុង/ខេត្តក្រចេះ និងយុវជនគណបក្ស ប្រជាជនកម្ពុជាសង្កាត់ក្រគរ នាំយកអំណោយប្រគល់ជូនដល់លោក...
ភ្នំពេញ៖ លោក ទៀ សុខា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ នៅថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចាត់ឲ្យលោក សុី សុខគង់ ជាតំណាង នាំយកថវិកាចំនួន ១លានរៀល...
បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅសប្តាហ៍នេះ បានឲ្យដឹងថាអ្នកចម្រៀង RnB ដ៏ល្បីលោក Akon នៅថ្ងៃនេះបានធ្វើការបង្ហាញ ពីមហិច្ឆិតាដ៏អស្ចារ្យមួយ របស់លោកក្នុងការកសាងទីក្រុង ដែលមានរូបរាងពិត ដូចទៅនឹងរឿងរបស់ Wakanda នៅក្នុងរឿង Black Panther។ លោក Akon ដែលត្រូវបានស្គាល់ឈ្មោះពេញថា Aliaume Damala...
បរទេស៖ កងទ័ពរបស់ប្រទេសលីបង់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ទើបបានរកឃើញសារធាតុ អាម៉ូនីញ៉ូមនីត្រាតចំនួន ៤,៣៥តោន នៅជិតច្រកចូលទៅកាន់កំពង់ផែបេរូត ដែលជាទីតាំងមួយ មានការផ្ទុះដ៏ធំកាលពីខែមុន បង្កឡើងដោយស្តុកធំមួយ របស់សារធាតុគីមីផ្ទុះកម្រិតខ្ពស់។ ទីភ្នាក់ងារសារព័ត៌មាន ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា បើតាមសេចក្តីថ្លែងការណ៍កងទ័ព ចេញផ្សាយដោយកាសែតរដ្ឋ NNA វិស្វករកងទ័ពកំពុងតែដោះស្រាយ ជាមួយសារធាតុគីមីទាំងនោះ ហើយសេចក្តីថ្លែងការណ៍...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ថា ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុន បាននិយាយនៅថ្ងៃសុក្រនេះថា ពួកគេនឹងនៅបន្តស្វែងរក ក្រុមសហនាវឹកចំនួនជាង ៤០នាក់ ដែលនៅបន្តបាត់ខ្លួន បន្ទាប់ពីមាននាវាដឹកសត្វគោក្របី មួយគ្រឿងដែលធ្វើដំណើរមក ពីប្រទេសណូវែលសេឡង់ ឆ្ពោះទៅកាន់ប្រទេសចិន បានក្រឡាប់លិច នៅក្នុងពេលអាកាសធាតុ មិនអំណោយផលបង្កឡើងដោយព្យុះ...