បរទេស៖ អាជ្ញាធរក្នុងខេត្ត Jilin ស្ថិតនៅក្នុងប្រទេសចិន ភាគឦសាន នៅថ្ងៃពុធម្សិលមិញនេះ បានធ្វើការព្រមានអំពីងើបឡើងជាថ្មី នៃករណីឆ្លងមេរោគកូវីដ១៩ ស្របពេលជាមួយនឹងការឲ្យបិទការ ធ្វើដំណើរគោចរក្នុងទីក្រុង Jilin City នេះបើតាមសេចក្តីរាយការណ៍មួយ ពីកាសែត UPI។ គណៈកម្មាធិការទទួលបន្ទុក កិច្ចការសុខាភិបាលខេត្ត បាននិយាយប្រាប់នៅលើគេហទំព័រខ្លួនផ្ទាល់ថា អាជ្ញាធរបានធ្វើការបញ្ជាក់អំពី ករណីឆ្លងមេរោគកូវីដ១៩ថ្មី ចំនួន៦ករណី រួមមានទាំងអ្នកជម្ងឺ...
ភ្នំពេញ៖ លោក កឹម សុខា បានថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៧ យាងចូល ៦៨ ព្រះវស្សា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ៕
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃពុធ តួកគី មានអ្នកឆ្លងជំងឺ កូវីដ១៩កើនឡើងលើសពី ១៤៣.០០០នាក់ ទន្ទឹមនឹងនេះដែរ ប្រទេសអ៊ីរ៉ង់ មានអ្នកឆ្លងហួសពី ១១២.០០០នាក់ ។ សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសតួកគី ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរ ជាងគេនៅមជ្ឈិមបូព៌ា បានកើនឡើងដល់ ១៤៣.១១៤នាក់ ទន្ទឹមនឹងនេះដែរ...
ហាណូយ៖ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឱ្យដឹងថា នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក បានអនុញ្ញាតឱ្យមានការបើកឡើងវិញនូវច្រកទ្វាររង និងព្រំដែនឆ្លងកាត់សកម្មភាព ពាណិជ្ជកម្មឡើងវិញ រវាងវៀតណាមនិងចិន។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ការអនុញ្ញាតនេះ ត្រូវបានចេញបន្ទាប់ពីមានសំណើពីក្រសួង និងគណៈកម្មាធិការប្រជាជននៃខេត្ត...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសប៉ូឡូញ នឹងបើកឲ្យដំណើរការជាថ្មី នូវភោជនីយដ្ឋាននិងហាងកាត់សក់នានា នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ស្របពេលដែលប្រទេសនេះ បន្ធូរបន្ថយការរឹតបន្តឹង ពាក់ព័ន្ធមេរោគកូរ៉ូណា។ ក្រោយមួយថ្ងៃបន្ទាប់ពីប្រទេសប៉ូឡូញ បានឃើញកើនឡើងដ៏ធំបំផុត ក្នុងករណីវីរុសកូរ៉ូណា នៅក្នុងតែមួយថ្ងៃនោះ លោក Mateusz Morawiecki បានមានប្រសាសន៍ប្រាប់ សន្និសីទកាសែតដូច្នេះថា...
បរទេស៖ The South China Morning Post ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា បានសរសេរថា មេធាវីរបស់ក្រុមការងារសិទ្ធមនុស្ស របស់ប្រទេសចិនលោក Zhang Xuezhong ត្រូវបានគេជឿជាក់ថា បានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ។ ការបាត់ខ្លួននេះត្រូវបានគេដឹងថា បានកើតឡើងបន្ទាប់ពី លោកបានសរសេរលិខិត បែបរិះគន់មួយនៅលើ បណ្តាញសង្គមយក្ស WeChat...
ភ្នំពេញ៖ និស្សិតអាហារូបករណ៍កម្ពុជា ប្រចាំសាធារណរដ្ឋសិង្ហបុរី បានផ្ញើសារថ្លែងអំណរគុណ លោក ងួន សុខវេង ឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហបុរី និងភរិយា ព្រមទាំងក្រុមការងារបុគ្គលិក នៃស្ថានឯកអគ្គរាជទូតកម្ពុជា ដែលយកអាសារដល់និស្សិតគ្រប់រូប ក្នុងស្ថានដ៏លំបាកនៃ ការរីករាលដាលកូវីដ១៩ ។ តាមបណ្តាញសង្គមហ្វេសប៊ុករបស់យុវជន តិច សំណាងឧត្តម កូនប្រុសច្បងរបស់បណ្ឌិតសភាចារ្យ តិច សំណាង ដែលជានិស្សិតអាហារូបករណ៍កម្ពុជា...
ភ្នំពេញ៖ សព្វថ្ងៃនេះស្ទើរតែគ្រប់ផ្ទះទៅហើយ ដែលភ្ជាប់ Internet WiFi ដើម្បីទទួលបាននូវសេវាកម្មអ៊ីនធើណេត ព្រោះថា សេវាអ៊ីនធើណេត ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ របស់មនុស្សមួយចំនួនធំនាសង្គមបច្ចុប្បន្ន ក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក សម្រាប់បំពេញការងារ ឬការធ្វើអាជីវកម្មអនឡាញផ្សេងៗ។ ជាពិសេសនៅក្នុងអំឡុងពេល នៃការរីករាលដាល ជំងឺផ្លូវដង្ហើមប្រភេទថ្មី កូវីត-១៩ នេះតែម្តង សេវាកម្មអ៊ីនធើណេតកាន់តែ មានភាពចាំបាច់ថែមមួយកម្រិតទៀត សម្រាប់អ្នកធ្វើការនៅតាមផ្ទះ ដែលអនុវត្តទៅតាមសេចក្តីណែនាំ...
បរទេស៖ សមាជិកព្រឹទ្ធសភាចំនួន ៩ រូប បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ច្បាប់ត្រូវបានណែនាំនៅក្នុងសភា ដែលអនុញ្ញាតឱ្យលោកប្រធានាធិបតី ដូ ណាល់ត្រាំ ដាក់ទណ្ឌកម្មលើប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំង ខកខានមិនបានសហការ និងផ្តល់នូវគណនេយ្យពេញលេញ នៃព្រឹត្តិការណ៍ដែលឈានដល់ ការផ្ទុះឡើងនៃ COVID-១៩ នោះទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា...
វ៉ាស៊ីនតោន៖ អ្នកជំនាញខាងជំងឺឆ្លងថ្មី របស់សហរដ្ឋអាមេរិក បានឲ្យដឹងថាចំនួនអ្នកស្លាប់ពិតប្រាកដដោយសារជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិកគឺ ពិតជាខ្ពស់ជាងតួលេខ ដែលបានរាយការណ៍ជាផ្លូវការ គឺមានប្រហែល ៨០.០០០នាក់ ដោយសារមនុស្សមួយចំនួន អាចស្លាប់ដោយមិនបានទៅមន្ទីរពេទ្យ។ លោក Anthony Fauci ប្រធានវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង បានប្រាប់ក្រុមព្រឹទ្ធសភាថា “ខ្ញុំមិនដឹងច្បាស់ថាខ្ពស់ជាងនេះ ប៉ុន្មានភាគរយនោះទេ ប៉ុន្តែវាស្ទើរតែខ្ពស់ជាងនេះ” ។ ដោយមើលឃើញពីស្ថានភាពនេះ...