ភ្នំពេញ៖ លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានអះអាងថា បច្ចុប្បន្នមានតែធនាគារអេស៊ីលីដា តែមួយគត់ ដែលហ៊ានបោះផ្សាយ លក់មូលបត្រជាសាធារណៈ ឬមូលហៅថាមូលបត្រ កម្មសិទ្ធិមុនគេ ខណៈមានធានាគារផ្សេងទៀត មិនទាន់ហ៊ានលក់មូលបត្រកម្មសិទ្ធ របស់ខ្លួនឡើយ ដោយមានតែលក់ ជាមូលបត្របំណុលតែប៉ុណ្ណោះ។ ក្នុងកម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) ស្តីពីការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិជាសាធារណៈ របស់ធនាគារ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ទើបតែតាំងថ្មី ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅទីស្ដី ការក្រសួងមហាផ្ទៃ ៕
ភ្នំពេញ៖ ក្រុមវេជ្ជបណ្ឌិតជំនាញ នៃក្រសួងសុខាភិបាលកម្ពជា នៅព្រឹកថ្ងៃទី១១ខែមីនានេះបានចុះយកវត្ថុសំណាករបស់អ្នកដំណើរ និងបុគ្គលិកបម្រើ ការងារ ចំនួន ៦៤នាក់ នៅលើនាវាមកពិនិត្យ និងបញ្ជូនទៅ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ នាវាទេសចរណ៍នេះ បានមកសំចត នៅកំពង់ផែទន្លេមេគង្គ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយអ្នកដំណើរ និងបុគ្គលិកទាំង៦៤នាក់ ពុំត្រូវបានអនុញ្ញាតឱ្យឡើងគោកទេ ដោយត្រូវពិនិត្យតាមដាន១៤ថ្ងៃសិន បន្ទាប់ពីស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំម្នាក់ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩។...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ថា ក្រសួងសុខភាពសាធារណៈ របស់ប្រទេសថៃឡង់ដ៏ បានរាយការណ៍មកថា មានករណីជំងឺ COVID-19 ថ្មីចំនួន០៣ករណី ដែលសរុបពលរដ្ឋថៃ នៅត្រឹមថ្ងៃអង្គារនេះ ដែលនាំឲ្យប្រទេសនេះ មានអ្នកឆ្លងវីរុសដល់ទៅ ៥៣នាក់ ។ ករណីដំបូងដែលគេរកឃើញនោះ គឺកើតលើបុរសម្នាក់ដែលមានអាយុ ៤១ឆ្នាំ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអ្នកជំងឺម្នាក់...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាស់តឿន និងក្រើនរំលឹក ដល់គ្រប់អង្គភាព ស្ថាប័នក្រោមចំណុះក្រសួង ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យយកចិត្ត ទុកដាក់ជួយដល់ក្រុមការងារ យេនឌ័រក្រសួង និងក្រុមការងារយេនឌ័រ តាមបណ្ដាអគ្គនាយកដ្ឋាន។ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវ ប្រជាពលរដ្ឋយកចិត្តទុកដាក់ គោរពច្បាប់ចរាចរណ៍ ពីព្រោះគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ ច្រើនជាងជំងឺឆ្លង ទៅទៀត។ សម្ដេចតេជោ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ដោយកោត សរសើរចំពោះជនរួមជាតិ ដែលយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់...
ភ្នំពេញ៖ ក្រសួងសុខាភិបាល ក្រសួងព័ត៌មាន និងក្លឹបអ្នកការសែតកម្ពុជា បាននិងកំពុងបើកកិច្ចពិភាក្សា ស្ដីពី “សារព័ត៌មានចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្រោយកម្ពុជារកឃើញ ៣ករណី បានឆ្លងជំងឺនេះ ៕ ដោយ៖ ធី លីថូ
តូក្យូ៖ គណៈរដ្ឋមន្រ្តីជប៉ុន នៅថ្ងៃអង្គារនេះបានអនុម័ត សេចក្តីព្រាងច្បាប់មួយ ដែលអាចឱ្យលោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ប្រកាសពីភាពអាសន្នប្រសិនបើចាំបាច់ នៅពេលជប៉ុនប្រញាប់ប្រញាល់ទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា នៅមុនព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក។ លោក អាបេ ដែលប្រឈមមុខនឹង ការរិះគន់ចំពោះការបន្ធូរអារម្មណ៍ ពេកនៅក្នុងការឆ្លើយតបដំបូងរបស់លោក ចំពោះការផ្ទុះឡើងនៃវីរុសកូរ៉ូណា បានស្វែងរកអំណាច ដើម្បីរៀបចំសម្រាប់ “សេណារីយ៉ូករណីដ៏អាក្រក់បំផុត” ។ សេចក្ដីព្រាងច្បាប់ដែល...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” នៅទីស្ដីការក្រសួងមហាផ្ទៃ ។ សូមរំលឹកថា ទិវានារីអន្តរជាតិ...
ភ្នំពេញ៖ លោក Jongsoo Shin អគ្គនាយកថ្មីនៃភ្នាក់ងារ Korean Trade-Investment Promotion Agency (KOTRA) ប្រចាំកម្ពុជា បានថ្លែងថា ស្វាយស្រស់កម្ពុជានៅទីផ្សារកូរ៉េ កំពុងទទួលបានតម្លៃយ៉ាងល្អ និងមានការគាំទ្រជាច្រើន ពីសំណាកប្រជាជនកូរ៉េផងដែរ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក...