វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសដោយផ្តល់ដំបូន្មាន សម្រាប់ការធ្វើដំណើរកាលពីយប់ថ្ងៃពុធ ដោយអំពាវនាវសុំឲ្យ ពលរដ្ឋអាមេរិកាំងទាំងឡាយ គួរពិចារណាឡើងវិញសម្រាប់ការ ធ្វើដំណើរទៅកាន់បរទេស ដោយសារតែពិភព លោកយើងកំពុងផ្ទុះជំងឺ COVID-19 ។ ក្រសួងការបរទេសបានផ្តល់ ដំបូន្មានដល់ពលរដ្ឋអាមេរិកំាងទាំងឡាយ ដើម្បីធ្វើការសម្រេចចិត្តទៅកាន់បរទេស ដោយសារតែពិភពលោក រងនូវផលប៉ះពាល់ដោយជំងឺ COVID-19...
បរទេស៖ ក្រសួងសុខាភិបាល សាធារណៈរបស់ប្រទេសថៃ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១១ នាក់ទៀត ។ ក្រសួងបាននិយាយថា អ្នកឆ្លងជំងឺថ្មីត្រូវបានគេរកឃើញថា បានឆ្លងមេរោគក្នុងចង្កោមជាលើកដំបូង ចាប់តាំងពីមេរោគកូវីដ១៩នេះ បានវាយប្រហារប្រទេស។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា របាយការណ៍ចុងក្រោយ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា មានទូរទស្សន៍បរទេសមួយចុះផ្សាយថា សម្ដេច ប្រហែលជាឆ្លងជំងឺ កូវីដ-១៩ ហើយ ខណៈសម្ដេច អង្គុយប្រជុំក្នុងរដ្ឋជាសភាធម្មតា។ សម្ដេចតេជោ បានសរសេរ នៅលេីបណ្ដាញសង្គម ហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០ថា...
ប៉េកាំង៖ គណៈកម្មការសុខភាពជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកជំងឺសរុបចំនួន ១.៣១៨ នាក់នៃជំងឺឆ្លងមេរោគថ្មី កូវីដ១៩ ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយកាលពីថ្ងៃពុធ នៅលើដីគោកចិន។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មាធិការបាននិយាយ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា សរុបអ្នកជំងឺ ៦២.៧៩៣ នាក់ត្រូវបានរំសាយចេញ ពីមន្ទីរពេទ្យនៅចុងថ្ងៃពុធនេះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីកម្ពុជាអញ្ជើញចូលរួមបើកសម័យប្រជុំវិសាមញ្ញ រដ្ឋសភា ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់បង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងច្បាប់៥ទៀត នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ។ រដ្ឋសភា បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើ...
វ៉ាស៊ីនតោន៖ មហាអំណាចសហរដ្ឋអាមេរិក ធ្លាប់បានស្នេីផ្តល់ជំនួយ របស់ខ្លួនដល់ប្រទេសកូរ៉េខាងជើង ដើម្បីជួយដោះស្រាយ រាល់ការផ្ទុះឡើងនៃ វីរុសឆ្លងវីរុសនៅទីនោះ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ លោក Robert Destro ជំនួយការរដ្ឋលេខាធិការ ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារបាន ប្រាប់អ្នកយកព័ត៌មានថា លោកមិនបានដឹងអំពីករណី នៃការការពារជំងឺឆ្លង កូវីដ-១៩ នៅកូរ៉េខាងជើងនោះទេ។...
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ អញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដោយមានវត្តមាន សមាជិកសមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១១៧រូប ។ របៀបវារៈដែលត្រូវលើក យកមកពិភាក្សា និងអនុម័ត នាព្រឹកនេះ រួមមាន...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានអំពាវនាវប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធនេះអំពីបញ្ហាសិទ្ធិមនុស្ស សំខាន់ៗរាប់ចាប់ពីការ សម្លាប់ដោយបំពាន រហូតដល់ការធ្វើទារុណកម្ម និងការរឹតត្បិតយ៉ាងខ្លាំង ទៅលើសេរីភាពសាសនា។ នៅក្នុងរបាយការណ៍ ប្រចាំឆ្នាំរបស់ប្រទេស ស្តីពីការអនុវត្តសិទ្ធិមនុស្ស នាយកដ្ឋាននេះ បានពិពណ៌នាថា កូរ៉េខាងជើង ជារដ្ឋផ្តាច់ការមួយ ដែលដឹកនាំដោយក្រុមគ្រួសារគីម ចាប់តាំងពីឆ្នាំ១៩៤៩ ដែលអាជ្ញាធររក្សា “ការគ្រប់គ្រងប្រកប ដោយប្រសិទ្ធភាព”...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធម្សិលមិញនេះ បានពង្រីកទីប្រឹក្សាការ ធ្វើដំណើររបស់ខ្លួន សម្រាប់ប្រទេសអ៊ីតាលី ដោយសារតែការព្រួយបារម្ភ អំពីមេរោគឆ្លងកូរ៉ូណា ហេីយប្រទេសអាចនឹងប្រឈមនឹង ការឆ្លងមេរោគនេះ ច្រេីនជាងកូរ៉េខាងត្បូងទៅទៀត។ ក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញសេចក្តីណែនាំ “ខៀវ” សម្រាប់ប្រទេសទាំងមូលលើកលែងតែតំបន់ភាគខាងជើង និងភាគកណ្តាលរបស់ខ្លួន ដែលបានទទួលរងនូវ ការជូនដំណឹងកម្រិតខ្ពស់រួចហើយ។ ការផ្តល់យោបល់ “ខៀវ” ដែលជាកម្រិតទាបបំផុត នៅក្នុងប្រព័ន្ធប្រកាសអាសន្នកម្រិត...
បរទេស៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរបស់លោក នឹងមិនស្ទាក់ស្ទើរក្នុងការ ប្រើប្រាស់ចំណាត់ការយោធា ដើម្បីពង្រឹងបទឈប់បាញ់គ្នា នៅក្នុងតំបន់ Idlib ដែលស្ថិតនៅក្នុងប្រទេសស៊ីរី ភាគពាយព្យ ជាមធ្យោបាយដើម្បីជួយបន្ថយ សន្ទុះជនភៀសខ្លួនឆ្លងព្រំដែន។ លោក Recep Tayyip Erdogan បាននិយាយប្រាប់កិច្ចប្រជុំរដ្ឋសភា...