បរទេស៖ កាសែតបរទេសនៅថ្ងៃអង្គារ បានសរសេរថា ប្រទេសជប៉ុនបានឈានមួយជំហានថ្មី ហើយដើម្បីប្រយុទ្ធប្រឆាំងទៅនឹងកូវីដ១៩ និងបន្តបើកទ្វាព្រំដែនរបស់ខ្លួនឡើងវិញ ចាប់ពីថ្ងៃទី១ ខែតុលាខាងមុខនេះ។ គួរឲ្យដឹងដែរថា កន្លងមកប្រទេសចំនួន ១៥៩ប្រទេស គឺមិនអាចអនុញ្ញាតិ ឲ្យធ្វើដំណើរចូលមកដលប្រទេសជប៉ុនឡើយ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាស រឹតបន្តឹងការធ្វើដំណើរកាលពីដើមឆ្នាំកន្លងមក ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងវិបត្តិកូវីដ១៩ ពីការរីករាលដាលកាន់តែខ្លាំង ក្នុងប្រទេសរបស់ខ្លួន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះរដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តក្នុងការកែប្រែ គោលការណ៍នេះហើយតាមរយៈការបើកទ្វារ...
ញូវយ៉ក៖ ចំនួនអ្នកស្លាប់ដោយសារជមងឺរាតត្បាតកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ១ លាននាក់ហើយ កាលពីថ្ងៃច័ន្ទ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins ។ ចំនួនអ្នកស្លាប់ទូទាំងពិភពលោក បានកើនឡើងដល់ ១.០០០.៥៥៥ នាក់ដែលមានករណីសរុបជាង ៣៣,២ លានករណីនៅទូទាំងពិភពលោក គិតត្រឹមម៉ោង ៨និង...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ់២០២០ថា មីយ៉ាន់ម៉ា ត្រូវបានគេរាយការន៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៨៩៧នាក់ គិតត្រឹមថ្ងៃចន្ទ នេះបើយោងតាមសេចក្តីប្រកាសមួយ ចេញដោយក្រសួងសុខាភិបាល និងកីឡា ។ ករណីថ្មីត្រូវបានគេបញ្ជាក់ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសរុបកើនឡើងដល់ ១១.៦៣១នាក់ ។ សេចក្តីប្រកាសបានឲ្យដឹងថា មានអ្នកស្លាប់បន្ថែមចំនួន ៣០នាក់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ពិភពលោកចាំបាច់ត្រូវ បន្តជំរុញ និងគាំទ្រគោលការណ៍សាកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្មអន្តរជាតិ ឲ្យកាន់តែទូលំទូលាយ និងគាំទ្រប្រព័ន្ធពហុភាគីនិយម ឲ្យកាន់តែខ្លាំងក្លា។ ក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាលស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ២០២០ ក្នុងកាលៈទេសៈកូវីដ-១៩ និងពេលខាងមុខ» កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចតេជោ...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើប្រតិភូនិស្សិតកម្មវិធីអាហារូបករណ៍ រដ្ឋាភិបាលអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ឆ្នាំសិក្សា ២០២០-២០២១ ជួយផ្សព្វផ្សាយអំពី សក្តានុពល វិនិយោគនៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ទៅដល់និស្សិត បរទេស និងប្រជាជនអូស្ត្រាលីនិងណូវ៉ែលហ្សេឡង់ ដើម្បីលើកស្ទួយកិត្តិនាមរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម។...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំ ពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេស លើកទី២ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។ គួរកត់សម្គាល់ថា នេះជាកិច្ចប្រជុំលើកទី២ ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរ ទស្សនទានដោយស្មោះត្រង់...
ម៉ូស្គូ៖ មជ្ឈមណ្ឌលឆ្លើយតប COVID-១៩ របស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃច័ន្ទនេះថាប្រទេសរុស្សុីបានរាយការណ៍អំពីករណីជំងឺកូវីដ-១៩ ថ្មីចំនួន ៨,១៣៥ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលគិតជាចំនួនជាតិ របស់ខ្លួនមានរហូតដល់ ១.១៥៩.៥៧៣ ករណី។ ការឆ្លងមេរោគរាតត្បាតកូវីដ-១៩ របស់រុស្ស៊ីមានការរីកចម្រើន យ៉ាងឆាប់រហ័សបន្ទាប់ពី រដូវវិស្សមកាលរដូវក្តៅជាមួយ នឹងការប្រមូលផ្តុំគ្នាជាក្រុម និងមានការរឹតត្បិតជាច្រើន។ មជ្ឈមណ្ឌលបានឲ្យដឹងថា...
បរទេស៖ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន បានធ្លាក់ចុះដល់កម្រិតទាបគ្រប់ពេល ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ត្រាំ។ លោក ត្រាំ និងរដ្ឋបាលរបស់លោក បានខ្វែងគំនិតគ្នាជាមួយអ៊ឺរ៉ុប លើបញ្ហាផ្សេងៗគ្នាចាប់ពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ រហូតដល់ការផ្លាស់ប្តូរអាកាសធាតុ និងសូម្បីតែការចាប់ផ្តើមធ្វើ សង្គ្រាមពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា...