ភ្នំពេញ ៖ កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងស្ថាបនា ផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានបើកកិច្ចប្រជុំ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីលោក ឈួន វិន រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោងស្ថាបនា ផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ។ កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំលើកដំបូងរបស់អង្គភាពគ្រប់គ្រងគម្រោង ដែលបានពិភាក្សាអំពីសាវតានៃគម្រោង តួនាទី និងភារកិច្ច...
សេអ៊ូល៖ ក្រសួងឧស្សាហកម្មបានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងបន្តការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន លើបញ្ហាវិធានការមិនយកពន្ធ មុនពេលការប្រកាសដែលបានគ្រោងទុក អំពីពន្ធគយទៅវិញទៅមករបស់សហរដ្ឋអាមេរិក ភ្លាមៗបន្ទាប់ពីការិយាល័យ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្តីពីរបាំងពាណិជ្ជកម្មបរទេស។ រដ្ឋាភិបាលនឹងធ្វើការដើម្បីដោះស្រាយកង្វល់ របស់សហរដ្ឋអាមេរិកលើវិធានការ មិនយកពន្ធជាមួយទីក្រុងវ៉ាស៊ីនតោន តាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗ រួមទាំងស្ថាប័នពិគ្រោះយោបល់កម្រិតការងារ និងគណៈកម្មាធិការអនុវត្តនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (KORUS FTA) កូរ៉េ-សហរដ្ឋអាមេរិក...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានប្រកាស ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់សម្ភារ និងឈ្នួលពលកម្មរុះរើ TR#2 90/90/45MVA, 230/115/22kV ពីអនុស្ថានីយអគ្គិសនីបាត់ដំបង CPG(GS15) យកទៅដំឡើងប្រើប្រាស់នៅអនុស្ថានីយអគ្គិសនីអូរសោម (GS22) ជូននាយកដ្ឋានបញ្ជូនអគ្គិសនី ។...
បរទេស៖ យោងតាមការចេញផ្សាយ RT លោក Ahmad Naderi សមាជិកគណៈប្រធានសភាអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងមិនហ៊ានគំរាមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ទេ ប្រសិនបើទីក្រុងតេហរ៉ង់មានអាវុធនុយក្លេអ៊ែរ។ មួយថ្ងៃមុននេះ ប្រធានាធិបតីអាមេរិកបានគំរាមអ៊ីរ៉ង់ ជាមួយនឹងការទម្លាក់គ្រាប់បែកដែលមិនធ្លាប់មានពីមុនមក ប្រសិនបើខ្លួនមិនទទួលយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ គាត់បានប្រាប់ NBC News កាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់នឹងទទួលរងការទម្លាក់គ្រាប់បែក...
ភ្នំពេញ៖ លោក មែ ស៊ីថន និងលោកស្រី ម៉ី ភាវី កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បាននាំយកថវិកា ចំនួន ៥លានរៀល, អង្ករ ចំនួន ១តោន និងមី ៥០កេស ដែលជាអំណោយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពី សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Financial Times បានរាយការណ៍ដោយដកស្រង់សម្តី រដ្ឋមន្ត្រីការពារជាតិនៃប្រទេសនានាថា បណ្តាប្រទេសបាល់ទិកឬ Balticsជឿថាបទឈប់បាញ់នៅក្នុងជម្លោះអ៊ុយក្រែន នឹងបង្កើនការគំរាមកំហែងផ្នែកសន្តិសុខ ដល់ប្រទេសពួកគេទៅវិញ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការផ្អាករយៈពេល៣០ថ្ងៃ លើការវាយប្រហារប្រឆាំងនឹង ហេដ្ឋារចនាសម្ព័ន្ធថាមពលដោយទីក្រុងមូស្គូ និងទីក្រុងគៀវត្រូវបានព្រមព្រៀងគ្នា ខណៈដែលមានការជំរុញឆ្ពោះទៅ រកការស្តារឡើងវិញនូវកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរក ដំណោះស្រាយការទូតចំពោះជម្លោះ។ កាសែត...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាបញ្ចប់ជម្លោះតំបន់ហ្គាហ្សា ប្រសិនបើក្រុមហាម៉ាស បញ្ឈប់អាវុធ និងចាកចេញពីតំបន់នោះ។ រដ្ឋអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធដំបូងបានព្រមព្រៀងគ្នា ចំពោះបទឈប់បាញ់បីដំណាក់កាល ដ៏ផុយស្រួយក្នុងខែមករា បន្ទាប់ពីមានជម្លោះគ្នាដែលបានអូសបន្លាយអស់រយៈពេល ១៥ខែ នៅក្នុងតំបន់ហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ នៅពាក់កណ្តាលខែមីនា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមបច្ច័យបុណ្យចំនួន ១ម៉ឺនដុល្លារជូនក្រុមគ្រួសារ និងរៀបចំពិធីបុណ្យសពលោក មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ ។ ស្ថិតនៅក្នុងបរិយាកាសដ៏ក្រៀមក្រំនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ លោក ហេង...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានសង្ឃឹមថា វេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) នឹងពង្រីកវិសាលភាពការងារនៅប្រទេសកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ (Farrukh Usmonov) នាយកប្រតិបត្តិ នៃវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ ហៅកាត់ថា...
ភ្នំពេញ៖ កម្លាំងនគរបាល និងសមត្ថកិច្ចគ្រប់មូលដ្ឋាននឹងបន្តសកម្មភាពបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់តែម្ដង ដោយមិនដកដៃឡើយ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែខិតជិតចូលមកដល់ ដើម្បីឱ្យក្រុមដែលប្រព្រឹត្តសកម្មភាពទំនើងទាំងអស់នោះបានស្ថិតនៅក្រោមសំណាញ់ច្បាប់ ពោលគឺបញ្ជូនទៅពន្ធនាគារ និងឋិតក្នុងការឃុំខ្លួន ចៀសវាងពួកគេមានឱកាសប្រព្រឹត្តសកម្មភាពទំនើង អុកឡុករំខានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា លោកអភិសន្តិ ស សុខា...