ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសចិន បានទទូចដល់ទីប្រឹក្សា ពាណិជ្ជកម្មសេតវិមាន គឺលោក Peter Navarro ឲ្យគោរពនូវអ្វីដែលជាការពិត និងតាមបែបវិទ្យាសាស្ត្រ ដែលបដិសេធលើការអនុវត្តន៍ មិនត្រឹមត្រូវដែលជាការយកចំណេញ ខាងផ្នែកនយោយបាយពី សុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយបានបដិសេធចំពោះ ពាក្យចចាមអារាមនៅលើពិភពលោក ដែលបាននិយាយកុហក់ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ។...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានធ្វើការ សំណូមពរមន្រ្តីជំនាញ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ បណ្តាលពីការប្រើប្រាស់យានយន្តកែច្នៃ ។ ការសំណូមពរនេះធ្វើឡើង ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០...
ម៉ូស្គូ៖ ប្រេសិតកំពូលរបស់រុស្ស៊ី ប្រចាំនៅទីក្រុងសេអ៊ូល បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយប្រទេសកូរ៉េខាងជើង ដោយចាត់ទុកវាថាជា“ កម្លាំងជំរុញដ៏រឹងមាំ សម្រាប់សន្តិភាព និងការទុកចិត្តគ្នាទៅវិញទៅមក” នៅពេលដែលទីក្រុងព្យុងយ៉ាង មានការលំបាកយ៉ាងខ្លាំង ដោយសារតែការដាក់ទណ្ឌកម្ម និងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។ ឯកអគ្គរដ្ឋទូតលោក Andrey B. Kulik បានធ្វើការកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដោយសំអាងលើគម្រោង ដែលបានជាប់គាំងអន្តរកូរ៉េ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ ជាខួប ១២ឆ្នាំ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុកថា “ព្រឹត្តិការណ៍ដែលកើតឡើង កាលពីថ្ងៃទី៧ ខែកក្កដា...
ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៩៖៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តស្វាយរៀង» ។ សន្និសីទនេះ ជាលើកទី២២ សម្រាប់បណ្តារាជធានីខេត្តចាប់តាំងពីថ្ងៃ១៨ ខែមិនា ឆ្នាំ២០២០។
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ដល់គ្រប់អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថានអប់រំ អង្គការ សមាគម និងក្រុមហ៊ុននានា អោយបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាព ការបិទផ្សាយប័ណ្ណព័ត៌មាន ការចងផ្ទាំងផ្សាយ អនាធិបតេយ្យ ការចែកខិត្តប័ណ្ណផ្សេងៗ និងប្រើប្រាស់ ឧបករណ៍បំពងសំឡេង ផ្សព្វផ្សាយពាណិជ្ជកម្ម នៅតាមទីសាធារណៈ...
ភ្នំពេញ៖ ក្រុមការងាររបស់រាជរដ្ឋាភិបាល ក៏ដូច ក្រសួងមហាផ្ទៃបានប្តេជ្ញា នឹងរៀបចំនូវកិច្ចប្រជុំ ពិគ្រោះ យោបល់បន្ដទៀត ជាមួយតំណាងអង្គការសង្គមស៊ីវិល ក្នុងគោលបំណងពង្រឹងភាព ជាដៃគូរវាង រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាពិសេស ពង្រីកពង្រឹងដំណើរការលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងសេចក្ដីប្រកាសរួមស្ដីពី លទ្ធផលនៃកិច្ចប្រជុំពិ ភាក្សាពិគ្រោះយោបល់លើសំណើសុំធ្វើ វិសោធនកម្ម ច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល...
បរទេស៖ មន្ត្រីនុយក្លេអ៊ែអ៊ីរ៉ងមួយរូប បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា ហេតុការណ៍អគ្គិភ័យមួយ នៅទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់ក្រោមដី Natanz បានបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ ដែលអាចនឹងធ្វើឲ្យយឺតយ៉ាវ ដល់ការអភិវឌ្ឍម៉ាស៊ីនទំនើប ប្រើសម្រាប់ចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម ។ មន្ត្រីអ៊ីរ៉ង់ចំនួន៣រូប ដែលនិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានធ្វើការអះអាងថា ពួកគេជឿជាក់ថា ហេតុការណ៍អគ្គិភ័យនេះ គឺជាលទ្ធផលនៃការវាយប្រហារ តាមអ៊ីនធឺណេតមួយ ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិត...
អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ថា ប៉ូលិសបានឲ្យដឹងថា មនុស្សចំនួន ២១នាក់ ត្រូវបានគេប្រកាសថា កំពុងបាត់ខ្លួន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រោយពីមានករណីក្រឡាប់ទូកលិច នៅទន្លេ Benue ជាទីតំបន់កុលសម្ព័ន្ធដ៏ធំមួយ នៅភាគកណ្តាលនៃប្រទេសនីហ្សេរីយ៉ា ។ លោកស្រី Catherine Anene អ្នកនាំពាក្យប៉ូលិសប្រចាំនៅ Benue...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី (MOH) បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៣៦នាក់ គិតត្រឹមថ្ងៃអាទិត្យ នាំឲ្យតួលេខសរុបនៃអ្នកឆ្លងជំងឺ នៅក្នុងប្រទេសកើនឡើងដល់ ៤៤.៨០០នាក់ ។ ក្នុងចំណោមករណីថ្មី មាន ៧នាក់មកពីខាងក្រៅ និង១៨នាក់ នៅក្នុងសហគមន៍ និងមួយចំនួនដែលនៅសេសសល់...