ភ្នំពេញ៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអះអាងថា រហូតមកដល់ពេលនេះ ក្រុមការងារ បានដោះស្រាយវិវាទដីធ្លី ជូនប្រជាពលរដ្ឋដែលរងគ្រោះ សម្រេចបានចំនួន ៥៨ករណីស្មើ នឹង ១៤៤៩គ្រួសារ ខណ:នៅសល់ចំនួន ៣ករណីទៀត កំពុងដោះស្រាយបន្ត។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តស្ទឹងត្រែង”...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នំា២០២០ថា ក្រសួងសុខាភិបាល និងថែទាំសង្គម របស់ចក្រភពអង់គ្លេស បានឲ្យដឹងកាលពីថ្ងៃចន្ទ អ្នកជំងឺផ្សេងទៀតចំនួន ១៥នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅចក្រអង់គ្លេស គិតត្រឹមរសៀលថ្ងៃអាទិត្យ ដែលនាំឲ្យអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសសរុបកើនដល់ ៤២.៦៤៧នាក់ ។ តួលេខនៃអ្នកស្លាប់ទំាងនោះរួមមាន បានមកពីបណ្តាមន្ទីរពេទ្យ កន្លែងថែទំាអ្នកជំងឺ...
វ៉ាស៊ីនតោន៖ សៀវភៅអនុស្សាវរីយ៍ របស់អតីតទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក ចន បូលតុន កំពុងព្រួយបារម្ភថា ធ្វើឱ្យមានការមិនទុកចិត្តគ្នា កាន់តែខ្លាំងឡើងរវាង សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ចំពេលមានកិច្ចការទូត នុយក្លេអ៊ែរជាប់គាំង ដោយសារវាបង្ហាញថា គោលនយោបាយរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ត្រូវបានជំរុញដោយអ្វី ដែលលោកបូតុនហៅថា គណនាការបោះឆ្នោតឡើងវិញ។ នៅក្នុងសៀវភៅនាពេលខាងមុខ របស់លោកដែលមានចំណងជើងថា...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នំា២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹង កាលពីថ្ងៃចន្ទថា កាលពីថ្ងៃចន្ទ ប្រទេសឈីលី ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៤៦.៩៦៣នាក់ ជាមួយគ្នានេះដែរមានអ្នកស្លាប់ចំនួន ៤.៥០២នាក់ ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានអ្នកឆ្លងជំងឺថ្មីចំនួន ៤.៦០៨នាក់ ត្រូវបានគេរកឃើញ និងអ្នកជំងឺចំនួន...
សេអ៊ូល៖ ការិយាល័យរបស់ប្រធានាធិបតី មូន ជេអ៊ីន បានរិះគន់យ៉ាងខ្លាំងដល់ អតីតទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក ចន បូលតុន ចំពោះការចោទប្រកាន់មិន ត្រឹមត្រូវអំពីអ្វីដែលបានកើតឡើងនៅក្នុងការទូត កំពូលដ៏ក្តៅគគុក កាលពីឆ្នាំមុនដែល មានការចូលរួមពីមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េទាំងពីរ។ លោក ជុង អ៊ីយយ៉ុង នាយកសន្តិសុខជាតិ នៅការិយាល័យប្រធានាធិបតី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំណែកដ៏ច្រើនសន្ធឹកសន្ធាប់របស់វា (សៀវភៅរបស់លោកបូលតុន)...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៣...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ថា នាង Ilaria Cappuccioni បានបង្ហាញអំពីភាពភ្ញាក់ផ្អើល អំពីការរៀបការជាមួយមិត្តប្រុសរបស់នាង គឺលោក Sonny Casimirri ដែលនាងគឺជាមនុស្សម្នាក់ ដែលមានឈ្មោះល្បីល្បាញ ក្នុងចំណោមអ្នកល្បីឈ្មោះ ដែលបានស្នើសុំរៀបពិធីអាពាហ៍ពិពាហ៍ ។ គូស្នេហ៍នេះ ត្រូវបានកំណត់តាមផែនការ ដែលនឹងត្រូវរៀបការនៅសប្តាហ៍ក្រោយ ប៉ុន្តែ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ទោះបីជាមានការរីករាលដាល នៃជំងឺកូវីដ-១៩ក៏ដោយ ក៏សព្វថ្ងៃនេះកម្ពុជានៅមិន ទាន់មានក្រុមហ៊ុនវិនិយោគណាមួយ ប្រកាសក្ស័យធនឡើយ ខណៈជំងឺកាចសាហាវនេះ មិនអាចរារាំងការភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ របស់កម្ពុជាបានឡើយ ជាពិសេសមិនអាចសម្លាប់ រាជរដ្ឋាភិបាលបានទេ។ ក្នុងឱកាសចុះត្រួតពិនិត្យ មើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេសកម្ពុជា និងលោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេសសម្រាប់គម្រោង កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ឆ្នាំ២០២០ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី២២ មិថុនានេះ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ចេញប្រតិកម្ម ចំពោះអ្នករិះគន់ការសាងសង់ អគារទីស្នាក់ការកណ្ដាលថ្មី របស់គណបក្សប្រជាជនកម្ពុជា ខណៈរាល់ការចំណាយកសាងអគារនេះ មិនបានយកលុយពីណាទេ គឺបានមកពីសមាជិក សមាជិកាគណបក្ស ។ ក្នុងឱកាសអញ្ជើញ ពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល...