ភ្នំពេញ៖ ព្រោះការសេពគប់ខុសមនុស្ស និងដើរលេងយប់ យុវជនពីររូប បានសម្តែងការសោកស្តាយជាខ្លាំង បន្ទាប់ពីផុងខ្លួនប្រព្រឹត្តទង្វើមិនគប្បី បំផ្លាញកិត្តិយសខ្លួនឯង គ្រួសារ និងបង្កបញ្ហាដល់សង្គមជាតិ រហូតសមត្ថកិច្ចឃាត់ និងបញ្ជូនមកឃុំនៅពន្ធនាគារ។ និយាយដោយទឹកភ្នែករលីងរលោង យុវជនទាំងពីររូប បានថ្លែងប្រាប់ក្រុមអ្នកនាំពាក្យក្រសួងមហាផៃ្ទ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចសម្ភាសមួយនៅបណ្ណាល័យនៃពន្ធនាគារខេត្តកណ្ដាល ដោយរៀបរាប់រឿងរ៉ាវរបស់ខ្លួន តាំងពីនៅជាយុវជនល្អ ដើរតាមកន្លងឪពុកម្តាយ រហូតប្រែក្លាយទៅជាក្មេងទំនើងវិញ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែនលោក Yuri Ignat បាននិយាយថា យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក ដែលផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែន ដោយប្រទេសលោកខាងលិច មិនអាចប្រកួតប្រជែងជាមួយនឹង យន្តហោះចម្បាំងពហុមុខងារ Su-35 របស់រុស្ស៊ីក្នុងការប្រយុទ្ធតាមអាកាសបានទេ ។ រំលឹកដែរថាកន្លងមកទីក្រុងវ៉ាស៊ីនតោន បានអនុម័តការប្រគល់យន្តហោះ F-16 ទៅកាន់ទីក្រុងគៀវ ពោលគឺតាំងតែពីពាក់កណ្តាលឆ្នាំ២០២៣...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បានប្រកាសថា លោកនឹងធ្វើការទំនាក់ទំនងជាមួយ សមភាគីរុស្ស៊ីនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពិភាក្សាអំពីច្រកចេញដ៏មានសក្តានុពល ចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន។ មន្ត្រីរូបនេះបានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីការចរចាជាមួយគណៈប្រតិភូអ៊ុយក្រែន ដែលត្រូវបានគេរាយការណ៍ថា បានយល់ព្រមចំពោះសំណើរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់បទឈប់បាញ់បណ្តោះអាសន្ន។ នៅក្នុងសន្និសីទកាសែតជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio នៅទីក្រុង...
បរទេស៖ អ្នកទេសចរជិត ៣០នាក់ ត្រូវបានជួយសង្គ្រោះចេញពីទូកលឿនមួយគ្រឿង ដែលបានធ្លាយហូរទឹកចូល ក្នុងដំណើរផ្លូវពីកោះលីពី ទៅកោះភូកេត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ផ្នែកឧទ្យានជាតិ Hat Noppharat Thara-Mu Koh Phi Phi បានបញ្ជូនទូកល្បាតរបស់ឧទ្យាន...
កាលពីព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ ដែលជាមជ្ឈមណ្ឌលថែទាំរថយន្ត ធំជាងគេ នឹងឈានមុខគេនៅក្នុងប្រទេសកម្ពុជាបានធ្វើកម្មវិធីសម្ពោធជាផ្លូវការនៅសាខាថ្មី ដែលជាសាខាទី៦ របស់ខ្លួន មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសឡា៣៧១ ក្បែរគំរោងផ្សារជីបម៉ុង Super Market ។ នៅក្នុងកម្មវិធីសម្ពោធបានធ្វើឡើងក្រោមវត្តមានរបស់...
ភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបាន៩៩% ហើយ។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមីនានេះថា ស្ពានអាកាស...
បន្ទាយមានជ័យ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេស និងមានការចូលរួមពី តំណាងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA), អាជ្ញាធរថ្នាក់ស្រុក ថ្នាក់ឃុំ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ថានីយទឹកសហគមន៍រួច បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍភូមិសន្ដិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។...
បន្ទាយមានជ័យ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយទឹកសហគមន៍ចំនួន ២៩កន្លែង គាំទ្រថវិកាសាងសង់ដោយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា នៅក្នុងខេត្តបន្ទាយមានជ័យ។ ជាកិច្ចចាប់ផ្ដើម លោក លឿង សុភក្តិ អភិបាលនៃគណៈអភិបាលស្រុកស្វាយចេក ថ្លែងមតិស្វាគមន៍អំពីស្ថានភាពទូទៅនៅទូទាំងស្រុកស្វាយចេក, ការធ្វើចំណាប់អារម្មណ៍ និងការប្ដេជ្ញារបស់ លោកស្រី ដឿប...
បរទេស៖ យោងតាមកាសែត The Star បានផ្សាយថា លោក Wong ដែលជាតារាសម្តែង បានអវត្តមានពីសវនាការនៅថ្ងៃទី ៣ ខែមីនា នៅពេលដែលចៅក្រមបានចេញដីកាកោះហៅ រឿងការប្រកាសក្ស័យធន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Wong...