ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការ អន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដោយសាមគ្គីភាព ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៩:០០ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឲ្យដឹងថា...
លោក អ៊ីង អឿន ដែលមានដើមកំណើតនៅខេត្តតាកែវ ប៉ុន្តែរស់នៅជាមួយ ក្រុមគ្រួសារនៅខេត្តត្បូងឃ្មុំ បែរជាមានសំណាងគាស់ឈ្នះទឹកប្រាក់ ៥០លានរៀល នៅទឹកដីបាវិត ខេត្តស្វាយរៀង ដែលជាកន្លែងលោកធ្វើការ ប្រចាំថ្ងៃឯណោះទៅវិញ។ លោករៀបរាប់ពីហេតុការណ៍ នៃការត្រូវរង្វាននោះថា «ខ្ញុំគាស់វើក WURKZ ភ្លាម មិនទាន់បានពិនិត្យមើល ក្រវិលកំប៉ុងភ្លាមៗទេ ព្រោះប្រញាប់ផឹក និងអាលចូលធ្វើការវិញ។ ដល់តែម៉ោងប្រហែល...
សនិ្នសីទសាព័ត៌មាន ស្តីពីការងារបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ នៃក្រុងប៉េកាំង ដែលបើកធ្វើនៅយប់ថ្ងៃទី១៦ ខែមិថុនាបានប្រកាសថា ចាប់ពីថ្ងៃទី១៦ ខែមិថុនាតទៅ នឹងលើកខ្ពស់កម្រិតប្រតិកម្ម សុខាភិបាលសាធារណៈជាបន្ទាន់ នៃក្រុងប៉េកាំងពីថ្នាក់ទី៣ដល់ថ្នាក់ទី២ ប្រការនេះបានបង្ហញថា ក្រុងប៉េកាំងបានឈាន ចូលគ្រាអាសន្ន ។ ដោយមកពីអ្នកជំងឺកូវីដ១៩ ដែលបានរកឃើញនៅក្រុងប៉េកាំង ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ សុទ្ធតែពាក់ព័្ធនឹងទីផ្សារស៊ីនហ្វាទី ដូច្នេះហើយបានជារដ្ឋបាល ក្រុងប៉េកាំងបានចំណាត់ការគ្រប់គ្រង ដោយបំបិទភ្លាមចំពោះទីផ្សារស៊ីនហ្វាទី...
វ៉ាស៊ីនតោន៖ ការគំរាមកំហែងថ្មីៗ របស់កូរ៉េខាងជើង ប្រឆាំងនឹងកូរ៉េខាងត្បូង លេចឡើងក្នុងគោលបំណង ដើម្បីសាកល្បងសម្ព័ន្ធកូរ៉េខាងត្បូង – អាមេរិក ក្នុងនោះអតីតមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់ បានលើកឡើងថា សម្ព័ន្ធភាព និងចន្លោះប្រហោងបន្ថែមទៀត រវាងសម្ព័ន្ធមិត្ត។ ប្រទេសកូរ៉េខាងជើង បានបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ ជាមួយនឹងការគំរាមកំហែងជាបន្តបន្ទាប់ ដើម្បីកាត់ផ្តាច់រាល់ បណ្តាញទំនាក់ទំនងអន្តរកូរ៉េ ហើយថែមទាំងចាត់វិធានការយោធាទៅលើការបង្ហោះរបស់សកម្មជននៃ ខិត្តប័ណ្ណប្រឆាំងនឹងព្យុងយ៉ាង ចូលទៅកូរ៉េខាងជើង។ លោក...
បរទេស៖ វិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ Stockholm បាននិយាយថា ប្រទេសកូរ៉េខាងជើង អាចមានអាវុធនុយក្លេអ៊ែប្រហែលពី ៣០គ្រាប់ទៅ៤០គ្រាប់ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ របាយការណ៍ប្រចាំឆ្នាំ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm របស់ចេញនៅថ្ងៃចន្ទម្សិលមិញនេះ និយាយថា ប្រទេសកូរ៉េខាងជើង បានបន្ថែមអាវុធនុយក្លេអ៊ែ...
ភ្នំពេញ៖ ខេត្តព្រះសីហនុ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ បុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅចុងខែធ្នូ ឆ្នាំ២០២០ខាងមុខ។ បើតាមលោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ដែលបានដឹកនាំកិច្ចប្រជុំពិភាក្សា ការងារគ្រប់គ្រងឆ្នេរខ្សាច់ និងការត្រៀមរៀបចំបុណ្យសមុទ្រជុំទី៣ នៅខេត្តព្រះសីហនុនៅថ្ងៃ១៦ មិថុនា គឺមានព្រឹត្តិការណ៍២ ។ ទី១ រៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ និងទី២...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំលើកទី១៨ របស់ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យ...
យូអិន៖ គណៈកម្មាធិការរបស់ អង្គការសហប្រជាជាតិ ស្តីពីការលុបបំបាត់ការ រើសអើងពូជសាសន៍ បានទទូចដល់សហរដ្ឋអាមេរិក ឱ្យធ្វើកំណែទម្រង់រចនាសម្ព័ន្ធជាបន្ទាន់ ដើម្បីបញ្ចប់វិបត្ដិនៃការរើសអើងជាតិសាសន៍ និងគោរពកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃច័ន្ទ គណៈកម្មាធិការបានអំពាវនាវដល់រដ្ឋាភិបាល សហរដ្ឋអាមេរិក ឱ្យគោរពយ៉ាងពេញលេញ នូវអនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងពូជសាសន៍ ដែលសហរដ្ឋអាមេរិក បានផ្តល់សច្ចាប័នកាលពីឆ្នាំ១៩៩៤ និងដើម្បីធានាឱ្យមាន...