ជីកាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ថា កាសែត Chicago Tribune បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃចន្ទថា មនុស្ស ៩នាក់ ត្រូវគេបាញ់សម្លាប់ និងដោយការសម្លាប់នោះ កើតឡើងចំពេលចុងសប្តាហ៍ នៃការប្រារព្វទិវានៃ ថ្ងៃចងចាំនៅរដ្ឋជីកាហ្គោ ហើយនេះជាការស្លាប់មនុស្សយ៉ាងច្រើន គិតចាប់តាំងពីឆ្នាំ២០១៥ ។ កាសែតដដែលនេះបានចុះផ្សាយថា អ្នកស្លាប់ទាំងអស់ក្នុងចំណោម...
ក្នុងមហាសន្និបាតនៃ សភាទាំងពីរ របស់ប្រទេសចិន ឆ្នាំនេះ ការពិនិត្យពិភាក្សា លើក្រមរដ្ឋប្បវេណី បានក្លាយជាប្រធានបទក្តៅមួយ ដែលទទួលបាន ការចាប់អារម្មណ៍ខ្លាំងបំផុត ។ បើសិនជាពិនិត្យ ពិភាក្សាហើយទទួលបានការអនុម័តនោះ ច្បាប់នេះនឹងក្លាយជា ច្បាប់ទីមួយ នៃប្រទេសចិនថ្មី ដែលត្រូវដាក់ឈ្មោះថាជា “ក្រម” ។ ក្រោមបរិបទដែលប្រទេសចិន នឹងសម្រេចកិច្ចកសាងសង្គម ដែលប្រជាជនមានជីវភាព ធូរធារបង្គួរ...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូអាបេ បាននិយាយ នៅថ្ងៃចន្ទថា ប្រទេសជប៉ុន បានពង្រីកការហាមឃាត់ ការចូលប្រទេសរបស់ខ្លួន សម្រាប់ប្រទេសឥណ្ឌា និងប្រទេសចំនួន ១០ ផ្សេងទៀត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការឆ្លងវីរុសថ្មី។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ការពង្រីកបម្រាមនេះ...
ប៉េកាំង៖ នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ប្រទេសចិនបានធ្វើការប្រកាសថា ខ្លួននឹងប្រឆាំងទៅនឹងរាល់ការ ដាក់បម្រាមទាំងឡាយ ពីសំណាក់សហរដ្ឋអាមេរិក មកលើក្រុមហ៊ុនអាកាស របស់ខ្លួនទាំងអស់ ។ ការប្រកាសនេះត្រូវបាន គេមើលឃើញថា គឺជាការឆ្លើយតបទៅនឹង របាយការណ៍មួយដែលបញ្ជាក់ថា ក្រសួងទទួលបន្ទុកកិច្ចការងារ ដឹកជញ្ជូនរបស់អាមេរិកបាន ទាមទារឲ្យរាល់ក្រុមហ៊ុន ដឹកជញ្ជូនទាំងអស់របស់ចិន ក្នុងការផ្តល់កាលវិភាគ ធ្វើដំណើរនិងកាលវិភាគ ហោះហើរទាំងអស់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឲ្យ សមាគមពង្រឹងសេដ្ឋកិច្ច ក្រៅប្រព័ន្ធកម្ពុជា ធ្វើបាតុកម្មនៅចំណុច ច្រកទ្វារព្រំដែនអន្ដរជាតិ ប៉ោយប៉ែត ពីព្រោះបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងមានវិធានការ ទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩។ មូលហេតុនៃការធ្វើបាតុកម្ម ដើម្បីមិនឲ្យអាជ្ញាធរខេត្តស្រះកែវ យកលុយពីពលរដ្ឋខ្មែរចូលទៅមើល តូបលក់ដូររបស់ពួកគេនៅផ្សាររុងក្លឿ ប្រទេសថៃ។ ប៉ុន្តែកន្លងមក រដ្ឋបាលខេត្តបានស្នើសុំ ទៅអាជ្ញាធរខេត្តស្រះកែវជួយសម្រួល មិនយកកម្រៃពីពួកគេ ហើយក៏...
បរទេស៖ មន្ត្រីការទូតប្រទេសចិន តាមសេចក្តីរាយការណ៍ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក បន្ធូរបន្ថយទណ្ឌកម្ម លើប្រទេសកូរ៉េខាងជើង នៅថ្ងៃតែមួយដែល មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពិភាក្សាពង្រឹងការទប់ទល់នុយក្លេអ៊ែ។ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា សកម្មភាពបែបនោះ គឺមានសារៈសំខាន់ខ្លាំង រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង ជាងការអង្គុយចុះពិភាក្សាគ្នា...
បរទេស៖ អតីតប្រធានផ្នែកកិច្ចការងារ គ្រប់គ្រងចំណីអាហារ និងគ្រឿងញៀនរបស់ អាមេរិកហៅកាត់ថា FDA លោក Scott Gottliebe កាលពីថ្ងៃអាទិត្យបានធ្វើការ លើកឡើងបែបទស្សទាយថា សហរដ្ឋអាមេរិកគឺជា ប្រទេសដែលមានសមត្ថភាពខ្លាំង ជាងប្រទេសចិន ក្នុងការផលិតវ៉ាក់សាំង ការពារកូវីដ១៩ ទោះក្នុងពេលឆាប់ឬយូរក្តី។ លោក Scott បានអះអាងថា តាមរយៈទិន្នន័យដែល លោកបានមើលឃើញជឿជាក់ថា...
បរទេស៖ នៅសប្តាហ៍នេះវិទ្យាស្ថាន ជំងឺឆ្លងរបស់ប្រទេសចិន នៅទីក្រុងវូហាន ដែលជាទីកន្លែងស្ថិតនៅចំកណ្តាល នៃការចោទប្រកាន់របស់ សហរដ្ឋអាមេរិកថា វាអាចជាប្រភពនៃការរាតត្បាតជំងឺ COVID-19 បាននិយាយថា ខ្លួនមាននៅសល់សត្វប្រជៀវ ដែលមានផ្ទុកវិរុសកូរ៉ូណាចំនួន ៣ក្បាល នៅនឹងមន្ទីរពិសោធរបស់ខ្លួនៅឡើយ។ ប៉ុន្តែវិទ្យាស្ថាននេះ ក៏បានអះអាងដែរថា វិរុសដែលនៅក្នុងសត្វប្រជៀវទាំង ៣នោះគឺមិនមានមួយណាដែល ជាប្រភេទវិរុសដូចទៅនឹង វិរុសប្រភេទដែលកំពុង ឆ្លងជាសកលនេះទេ។ អ្នកវិទ្យសាស្ត្រជាច្រើន...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វពង្រូល ២ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិ ដើម្បីអោយសត្វនេះបាន រស់រានមានជីវិតឡើងវិញ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វពង្រូលទាំង២នេះ ត្រូវបានប្រជាពលរដ្ឋ២ផ្សេងគ្នា ចាប់បានដោយចៃដន្យ រួចបាននាំយកមកប្រគល់ ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃ និងព្រែកធម្មជាតិវិញក្នុងនោះតាមពលរដ្ឋប្រាប់ដែរថា ការដែលនាំយកសត្វពង្រូល នេះមកជូនលោកឧកញ៉ា ដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណ ដល់ពលរដ្ឋទាំង២នាក់ ដែលនាំយកសត្វពង្រូលទាំងនេះ...