ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា មានអ្នកគេថាឲ្យសម្តេចថា ជានាយករដ្ឋមន្រ្តីមានទំនេរ បាននាំគ្នាដើរលេងទៅខ្នងភ្នំផ្សារ ស្ថិតនៅខេត្តកំពង់ស្ពឺ ប៉ុន្តែសម្តេចតបទៅវិញថា ការដើរលើភ្នំផ្សារនេះ ដើម្បីពិនិត្យពីសក្ដានុពលជាក់ស្ដែង នៃវិស័យទេសចរណ៍កម្ពុជាទេ ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៅសកលវិទ្យាល័យវ៉ាន់ដា នៅព្រឹកថ្ងៃ១១ មីនានេះ សម្ដេចធិបតីបានមានប្រសាសន៍ថា មូលហេតុដែលសម្តេចឡើងទៅភ្នំខ្នងផ្សារ ដើម្បីពិនិត្យពីសក្ដានុពលជាក់ស្ដែង នៃវិស័យទេសចរណ៍កម្ពុជា...
បរទេស៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយនៅក្នុងទីក្រុងហុងកុងថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចាប់ខ្លួន ចំពេលមានរបាយការណ៍ថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានត្រៀមចេញដីកាចាប់ខ្លួន លើ “សង្គ្រាមប្រឆាំងគ្រឿងញៀន” អស់រយៈពេលជាច្រើនឆ្នាំរបស់លោក ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា “សង្គ្រាមប្រឆាំងគ្រឿងញៀន”...
បរទេស៖ ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិននឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចបាន “ការបង្រួបបង្រួមដោយសន្តិភាព” ជាមួយកោះតៃវ៉ាន់ ប៉ុន្តែក៏នឹងចាត់វិធានការចាំបាច់ទាំងអស់ផងដែរ ដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសចិន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ចិនបានអះអាងថា គ្រប់គ្រងកោះតៃវ៉ាន់តាមបែបប្រជាធិបតេយ្យ ជាទឹកដីរបស់ខ្លួនទោះបីមាន ការជំទាស់ពីរដ្ឋាភិបាលទីក្រុងតៃប៉ិក៏ដោយ។ ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈឹងតេ បាននិយាយថា...
ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូកងទ័ពជើងទឹក និងមន្រ្តីអគ្គលេខាធិការដ្ឋាន នៃគ.ជ.ស.ស. ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានឲ្យដឹងថា អ៊ីស្រាអែល កំពុងធ្វើការដើម្បីបង្កើត “រដ្ឋបាលចំណាកស្រុក” ដើម្បីជំរុញការផ្លាស់ទីលំនៅ របស់ប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Smotrich ដែលជាមេដឹកនាំស្តាំនិយមជ្រុល និងជាដៃគូដ៏សំខាន់នៅក្នុងក្រុមចម្រុះគ្រប់គ្រង របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេល...
កាសែត Daily Mail បានអះអាងកាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រភពការទូតនៅទីក្រុងវ៉ាស៊ីនតោនថា ប្រធានាធិបតីអាមេរិកលោក Donald Trump មានការខឹងសម្បារចំពោះជំនួបរវាងស្តេច Charles III របស់ចក្រភពអង់គ្លេស និងមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និងវិទ្យុមិត្តភាព កម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចាប់ដៃគ្នា ជំរុញការផ្សព្វផ្សាយទេសចរណ៍តាមទម្រង់ “ប្រព័ន្ធផ្សព្វផ្សាយបូកទេសចរណ៍” នេះបើយោងតាមជំលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Xu Xiaoxia អគ្គនាយិកាវិទ្យុមិត្តភាព កម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន កាលពីរសៀលថ្ងៃទី៩ ខែមីនា...
ភ្នំពេញ៖ នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ដែលជាសប្តាហ៍ទី១ នៃខែនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបន្ថែមថ្មីឱ្យមានរបាំភួងនារី ( របាំបុរាណ) និង កំប្លែង (នាយក្រឹម) គ៏ដូចជារបាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាប៉ីសហគមន៍ និងបណ្ណាល័យចល័តជាដើម...
ភ្នំពេញ ៖ ធឹ្នមបណ្តោយស្ពានទាំង ៩ប្រឡោះ (មួយប្រឡោះចំនួន ៤ធ្នឹម) នៃគម្រោងស្ពានលេខ២៨ តាមបណ្តោយផ្លូវជាតិលេខ១០នៅខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងរួចរាល់ហើយ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។ ស្ពាននេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ បានសណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។...
តេហេរ៉ង់៖ បេសកកម្មរបស់ប្រទេសអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ការចរចាដើម្បីរុះរើកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធីរបស់ខ្លួន “នឹងមិនកើតឡើងឡើយ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បេសកកម្មបានឲ្យដឹងថា អ៊ីរ៉ង់អាចនឹងពិចារណាលើការពិភាក្សា ដើម្បីដោះស្រាយការព្រួយបារម្ភលើសកម្មភាព យោធាដែលមានសក្តានុពល នៃសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែបានច្រានចោលការពិភាក្សាណាមួយ ដែលមានគោលបំណងលុបបំបាត់ កម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់ខ្លួន។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ...