ភ្នំពេញ៖ សព្វថ្ងៃនេះស្ទើរតែគ្រប់ផ្ទះទៅហើយ ដែលភ្ជាប់ Internet WiFi ដើម្បីទទួលបាននូវសេវាកម្មអ៊ីនធើណេត ព្រោះថា សេវាអ៊ីនធើណេត ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ របស់មនុស្សមួយចំនួនធំនាសង្គមបច្ចុប្បន្ន ក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក សម្រាប់បំពេញការងារ ឬការធ្វើអាជីវកម្មអនឡាញផ្សេងៗ។ ជាពិសេសនៅក្នុងអំឡុងពេល នៃការរីករាលដាល ជំងឺផ្លូវដង្ហើមប្រភេទថ្មី កូវីត-១៩ នេះតែម្តង សេវាកម្មអ៊ីនធើណេតកាន់តែ មានភាពចាំបាច់ថែមមួយកម្រិតទៀត សម្រាប់អ្នកធ្វើការនៅតាមផ្ទះ ដែលអនុវត្តទៅតាមសេចក្តីណែនាំ...
បរទេស៖ សមាជិកព្រឹទ្ធសភាចំនួន ៩ រូប បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ច្បាប់ត្រូវបានណែនាំនៅក្នុងសភា ដែលអនុញ្ញាតឱ្យលោកប្រធានាធិបតី ដូ ណាល់ត្រាំ ដាក់ទណ្ឌកម្មលើប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំង ខកខានមិនបានសហការ និងផ្តល់នូវគណនេយ្យពេញលេញ នៃព្រឹត្តិការណ៍ដែលឈានដល់ ការផ្ទុះឡើងនៃ COVID-១៩ នោះទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា...
វ៉ាស៊ីនតោន៖ អ្នកជំនាញខាងជំងឺឆ្លងថ្មី របស់សហរដ្ឋអាមេរិក បានឲ្យដឹងថាចំនួនអ្នកស្លាប់ពិតប្រាកដដោយសារជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិកគឺ ពិតជាខ្ពស់ជាងតួលេខ ដែលបានរាយការណ៍ជាផ្លូវការ គឺមានប្រហែល ៨០.០០០នាក់ ដោយសារមនុស្សមួយចំនួន អាចស្លាប់ដោយមិនបានទៅមន្ទីរពេទ្យ។ លោក Anthony Fauci ប្រធានវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង បានប្រាប់ក្រុមព្រឹទ្ធសភាថា “ខ្ញុំមិនដឹងច្បាស់ថាខ្ពស់ជាងនេះ ប៉ុន្មានភាគរយនោះទេ ប៉ុន្តែវាស្ទើរតែខ្ពស់ជាងនេះ” ។ ដោយមើលឃើញពីស្ថានភាពនេះ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំកិច្ចជុំគណៈកម្មាធិការសាខាកាកបាទ ក្រហមខេត្ត ដើម្បីត្រួតពិនិត្យការងារទទួលវិភាគទានពីសប្បុរសជន ទ្រទ្រង់ដល់សាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដើម្បីទុកសង្គ្រោះប្រជាជនដែលជួបគ្រោះមហន្តរាយផ្សេងៗ ។ បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត លោក អ៊ុន...
ភ្នំពេញ៖ លោក កឹម សុខា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានទទួលជួបលោក ប៉ាប្លូ កង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលជាប្រទេសប្រជាធិបតេយ្យ មួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ការជួបនេះបន្ទាប់ពីលោក បានជួបជាមួយតំណាងប្រទេស នៅសហគមន៍អឺរ៉ុប។ ក្នុងជំនួបសួរសុខទុក្ខនោះ ភាគីទាំង២ បានពិភាក្សាគ្នានូវកិច្ចការ...
SURAT THANI៖ ប៉ូលីសបាននិយាយថា មនុស្ស ២៤ នាក់ជាជនបរទេស ២២ នាក់ និងជនជាតិថៃ ២ នាក់ ត្រូវបានចាប់ខ្លួននៅបារមួយកន្លែង នៅលើកោះ កោះសាមុយ កាលពីយប់ថ្ងៃអាទិត្យពីបទ រំលោភលើក្រឹត្យគ្រាមានអាសន្ន។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០...
បរទេស៖ មន្ត្រីក្រសួងសុខាភិបាលជប៉ុន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុមានគម្រោងធ្វើការអនុម័ត ដាក់ឲ្យប្រើប្រាស់ឧបករណ៍ តេស្តរកមេរោគកូរ៉ូណា នៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីជំរុញបង្កើនចំនួន នៃការធ្វើតេស្តរកមេរោគ ក្នុងដំណើរប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃជម្ងឺឆ្លង។ ក្រុមហ៊ុន Fujirebio ជាសាខាមួយនៃក្រុមហ៊ុន ផ្តល់សេវាកម្មតេស្តរកមេរោគ និងពិសោធន៍ Miraca Holdings កាលពីខែមុន បានដាក់សំណើសុំឲ្យរដ្ឋាភិបាល អនុម័តយល់ព្រម...
បរទេស៖ ប្រទេសចិន នៅថ្ងៃអង្គារនេះ បានប្រកាសបញ្ជីថ្មី នៃផលិតផលអាមេរិកចំនួន ៧៩មុខ ដែលត្រូវជ្រើសរើសសម្រាប់ ការលើកលែងពីពន្ធគយសងសឹក ដែលបានដាក់នៅពេលកើនកម្តៅ សង្គ្រាមជំនួញទ្វេភាគី ស្របពេលដែលនៅបន្ត មានសម្ពាធលើទីក្រុងប៉េកាំង ឲ្យបង្កើនការនាំចូលពីសហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បាននិយាយថា ការលើកលែងពន្ធថ្មីនេះ នឹងមានប្រសិទ្ធភាព នៅថ្ងៃទី១៩ ខែឧសភា និងផុតកំណត់វិញនៅថ្ងៃទី១៨ ខែឧសភា...
បរទេស៖ នៅថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេស New Zealand បានប្រកាសថានៅតែប្រកាន់ជំហរបស់ខ្លួន ដដែលបន្ទាប់ពីប្រទេសចិន បានព្រមានចំៗទៅលើការគាំទ្ររបស់ខ្លួនចំពោះការចូលរួម របស់កោះតៃវ៉ាន់នៅ អង្គការសុខភាពពិភពលោក WHO ថានឹងអាចធ្វើឱ្យខូចដល់ ទំនាក់ទំនងទ្វេភាគី។ កោះតៃវ៉ាន់ដោយមាន ការគាំទ្រយ៉ាងខ្លាំងពី សហរដ្ឋអាមេរិកបានបង្កើនការទាក់ទាញរបស់ខ្លួនក្រោយត្រូវបាន អនុញ្ញាតឱ្យចូលរួម ជាអ្នកសង្កេតការណ៍ នៅឯសន្និបាតសុខភាពពិភពលោក WHO ដែលប្រព្រឹត្តនៅសប្តាហ៍ក្រោយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តរបស់...