សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង កំពុងពិនិត្យយ៉ាងល្អិតល្អន់ នូវព័ត៌មានលម្អិតជាមួយ ប្រទេសចិន ស្តីពីផែនការរបស់ខ្លួន ក្នុងការបញ្ជូនជើងហោះហើរ ជម្លៀសជាលើកទី៣ ទៅកាន់ទីក្រុង Wuhan របស់ប្រទេសចិន ដែលរងការវាយន្រហារ ដោយវីរុសកូរ៉ូណាថ្មីក្នុងសប្តាហ៍នេះ ដើម្បីនាំយកប្រជាជនប្រមាណ ១៥០នាក់ និងសមាជិកគ្រួសារជនជាតិចិន របស់ពួកគេមកវិញ។ ទីក្រុងសេអ៊ូល ព្យាយាមបញ្ជូនការហោះហើរ ដែលមានលក្ខណៈពិសេស ទៅកាន់ចំណុចកណ្តាលនៃវីរុសនេះនៅថ្ងៃអង្គារនេះ បន្ទាប់ពីជើងហោះហើរពីរ...
បរទេស៖ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ាក់ពីររូប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានយល់ព្រមបន្តលើកលែងឲ្យអ៊ីរ៉ាក់ នាំចូលការផ្គត់ផ្គង់ថាមពលនានាពីអ៊ីរ៉ង់ ដោយរូមបញ្ចូលទាំងគែសផងដែរ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ាក់ទាំងពីររូបនោះ នៅពេលភ្លាមៗនេះ បាននិយាយបញ្ជាប់ប្រាប់ថា ការបន្តលើកលែងនេះនឹងបន្ត...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាក ហ៉ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃអង្គារទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវ លេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ។ យោងតាមគេហទំព័រ ហ្វេសប៊ុករបស់សម្ដេចតេជោ...
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នាវាទេសចរណ៍ NORWEGIAN JADE សញ្ជាតិ BAHAMAS មាន បណ្តោយ ២៩៤ម៉ែត្រ និងទទឹង ៣២ម៉ែត្រ ជំរៅទឹក ៨ម៉ែត្រ...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រទេសហ្វីលីពីន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ជំងឺឆ្លងកើតឡើងលើសត្វជ្រូក ដែលគេស្គាល់ថា ប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះ និងឆ្លងរាលដាលនៅខេត្តភាគខាងត្បូងនៃប្រទេស ហើយហ្វីលីពីនពឹងផ្អែក លើផលិតកម្មជ្រូកជិត ១/៣ ស្មើនឹង១២.៨លានក្បាល ។ នាយកដ្ឋានកសិកម្មបានឲ្យដឹងថា មានករណីកើតឡើងបន្ថែមពីនេះ...
បរទេស៖ នៅថ្ងៃសៅរ៍ម្សិលមិញនេះ ក្រសួងការបទេសអ៊ីរ៉ង់ បាននិយាយប្រាប់ថា ប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេច ដើម្បីជួយប្រទេសតួកគីនិងស៊ីរី ដោះស្រាយការខ្វែងគំនិតគ្នាជុំវិញរឿងសង្គ្រាមជិត៩ឆ្នាំ និងបានបន្ថែមថា ទីក្រុងតេអេរ៉ង់គាំទ្រអធិបតេយ្យភាព របស់ទីក្រុងដាម៉ាស់ ។ នៅក្នុងកិច្ចប្រជុំមួយ រវាងប្រេសិតពិសេសអង្គការ សហប្រជាជាតិប្រចាំនៅស៊ីរី លោក Geir Pedersen និងមន្ត្រីអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់ បានបង្ហាញពីសារៈសំខាន់ នៃការដោះស្រាយបញ្ហានានា នៅក្នុងប្រទេសស៊ីរី...
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានឲ្យគ្រឹះស្ថានសិក្សា ទាំងរដ្ឋនិងឯកជន ត្រូវមានវិធានការទប់ស្កាត់សកម្មភាព មិនប្រក្រីក្នុងទិវានៃក្តីស្រឡាញ់ ពោលគឺថ្ងៃ១៤ កុម្ភៈ ។ បើតាមសេចក្តីណែនាំរបស់ក្រសួង អំឡុងឆ្នាំប៉ុន្មានចុងក្រោយនេះ ទិវានៃក្តីស្រឡាញ់កាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឲ្យយុវវ័យភ្លើតភ្លើន ភ្លេចការសិក្សាបាត់បង់សេចក្តីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ ប្រាកចាកវប្បធម៌ និងប្រពៃណីជាតិដ៏ផូរផង់របស់ខ្មែរ ៕
បរទេស៖ ដោយសារចំនួនអ្នកស្លាប់ ដោយសារការផ្ទុះឡើង នៃមេរោគថ្មីបានកើនឡើងដល់មនុស្សជាង ៩០០នាក់ នៅទូទាំងពិភពលោក ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅសហរដ្ឋអាមេរិក បានព្រមានប្រឆាំងនឹងការបញ្ឆេះកំហឹង និងផ្សព្វផ្សាយពាក្យ ចចាមអារាមដ៏គ្រោះថ្នាក់ អំពីវីរុសឆ្លង ដែលនៅតែមិនស្គាល់ប្រភពដើមទៀតនោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ជាមួយនឹងខេត្តហ៊ូប៉ី ប្រទេសចិនដែលជាចំណុចកណ្តាល នៃការផ្ទុះវីរុសដ៍សាហាវនេះ...