ថៃ៖ គណៈរដ្ឋមន្រ្តីថៃ បានអនុម័តជាផ្លូវការនូវ ការសម្រេចចិត្តរបស់ អាជ្ញាធរថាមពលក្នុងការលះបង់ ឬកាត់ថ្លៃអគ្គិសនី ដល់ប្រជាជនចំនួន ២២ លានគ្រួសារ ដែលជាកន្លែងដែលមនុស្ស កំពុងធ្វើការនៅផ្ទះដោយសារជំងឺនេះ។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នបានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងថាមពល លោក Sontirat Sontijirawong...
គីតូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា ករណីនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងបណ្តាប្រទេសនៅអាមេរិកឡាទីន បានបន្តកើនឡើង គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ទន្ទឹមនឹងនេះដែរ មានបណ្តាប្រទេសមួយចំនួន បានចាប់ផ្តើមធ្វើការពិចារណា ទៅលើការវាយតម្លៃដោយ មានប្រទេសខ្លះបានបិទ ប្រទេសជាបណ្តោះអាសន្នសម្រាប់ខែទី២ ដែលបានអនុវត្តន៍កាលពីខែមីនា ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួននៃអ្នកឆ្លងជំងឺនៅក្នុងប្រទេសប្រេស៊ីល មានពី ៣៨.៦៥៤ដល់៤០.៥៨១នាក់ ទន្ទឹមនឹងនេះដែរ...
បរទេស៖ រដ្ឋបាលក្រុងបាងកក (BMA) បានពង្រីកការហាមឃាត់ ការលក់ភេសជ្ជៈមានជាតិអាល់កុល (គ្រឿងស្រវឹង) រហូតដល់ដំណាច់ខែមេសានេះ ដោយក្រុងបាងកក នៅតែជាចំណុចនាំមុខ សម្រាប់ការឆ្លងមេរោគកូវីដ១៩ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ការលក់គ្រឿងស្រវឹងត្រូវបាន ហាមឃាត់នៅក្នុងទីក្រុង ចាប់តាំងពីថ្ងៃទី១០ ខែមេសាមក...
បរទេស៖ ខណៈពេលដែលអ្នកស្រាវជ្រាវ នៅជុំវិញពិភពលោក កំពុងប្រណាំងប្រជែង ក្នុងការផលិតវ៉ាក់សាំង ការពារវីរុសជំងឺកូវីដ១៩ លោក David Nabarro សាស្រ្តាចារ្យផ្នែកសុខភាពពិភពលោក នៅមហាវិទ្យាល័យ Imperial College London និងប្រេសិតអង្គការសុខភាពពិភពលោក (WHO) ទទួលបន្ទុកអំពីជំងឺកូវីដ១៩ បាននិយាយកាលពីពេលថ្មីៗនេះថា គ្មានទេ ការធានាថា វ៉ាក់សាំង ជោគជ័យ...
សេអ៊ូល៖ ក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានបន្តជីករុករកសំណល់ទាហាន ដែលត្រូវបានសម្លាប់ ក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ នៅក្នុងតំបន់គ្មានយោធា (DMZ) នៅថ្ងៃច័ន្ទនេះដោយសារតែ ទីក្រុងព្យុងយ៉ាង នៅតែមិនឆ្លើយតបនឹង ការអំពាវនាវឱ្យធ្វើការជាមួយគ្នាដូចដែលបានព្រមព្រៀងគ្នា។ យោងតាមកិច្ចព្រមព្រៀង យោធាទ្វេភាគីដែលបាន ចុះហត្ថលេខានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ កូរ៉េទាំងពីរបានយល់ព្រម បើកគម្រោងជីករួមគ្នាមួយនៅលើ Arrowhead Ridge ដែលជាផ្នែកមួយនៃសមរភូមិដ៏សាហាវ...
ភ្នំពេញ៖ ដើម្បីជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃមេរោគកូវីដ-១៩ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានប្រកាសបរិច្ចាគថវិកា ២លានរៀល ជូនគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃចន្ទនេះ បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ីនាពេលថ្មីៗនេះ អាចគ្រប់គ្រងធ្វើការទប់ស្កាត់ វិបត្តិពីមេរោគកូរ៉ូណាបាន ប៉ុន្តែស្ទុះនៃការរីករាលដាលឆ្លង គឺនៅតែបន្តកើតមានតទៅទៀត។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទនេះ...
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៣ ដល់ ២៨ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ កម្ពុជា នឹងចុះត្រជាក់ដល់ ២៣អង្សាសេ ព្រមទាំងមានភ្លៀងធ្លាក់ រាយប៉ាយលើផ្ទៃប្រទេស ហើយមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។ យោងតាមការសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២១ ខែមេសានេះ ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២២...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ថា សារព័ត៌មានប្រចាំថ្ងៃ Financial Tribune បានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីរ៉ង់ បានស្នើសុំប្រាក់កម្ចីដែលមានទឹកប្រាក់ ចំនួន៥០លានដុល្លារ ពីធនាគារពិភពលោក (WB) ដែលជាមូលនិធិសម្រាប់ យកមកប្រើប្រាស់ក្នុងការប្រយុទ្ធប្រ ឆាំងនឹងវីរុសកូរ៉ូណា ។ លោក Kamel Taqavinejad អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល...