សេអ៊ូល៖ លោកនាយករដ្ឋមន្រ្តី Chung Sye-kyun បានណែនាំដល់មន្រ្តីរដ្ឋាភិបាលកាលពីថ្ងៃពុធឱ្យត្រួតពិនិត្យ យ៉ាងដិតដល់នូវផលប៉ះពាល់ នៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទៅលើសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង និងជំរុញការត្រៀមខ្លួន ដើម្បីធ្វើការឆ្លើយតបយ៉ាងឆាប់រហ័ស។ លោក Chung Sye-kyun ដែលបានឡើងកាន់តំណែង កាលពីថ្ងៃអង្គារបានលេីកឡេីងថា មិនមានសេចក្តីរាយការណ៍ណាមួយ ដែលខូចខាតដល់ក្រុមហ៊ុនកូរ៉េខាងត្បូង នៅមជ្ឈឹមបូព៌ា និងការនាំចូល និងពាណិជ្ជកម្មប្រេងរបស់កូរ៉េខាងត្បូង នៅតែមានស្ថេរភាពនោះទេ។ លោក...
សេអ៊ូល៖ កាសែតផ្លូវការរបស់កូរ៉េខាងជើង បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងសម្រេច បាននូវទ្រព្យសម្បត្តិ និងវិបុលភាពដោយគ្មាន ជំនួយពីខាងក្រៅដោយថា “ ភាពពឹងផ្អែកខ្លួនឯង” គឺជាគោលនយោបាយល្អបំផុត ដើម្បីបន្សាបការដាក់ទណ្ឌកម្មរបស់កងកម្លាំងអរិភាពប្រឆាំងនឹង ប្រទេសកុម្មុយនិស្តមួយនេះ។ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង បានសង្កត់ធ្ងន់លើសារសំខាន់នៃ “ភាពខ្លួនទីពឹងខ្លួន” នៅក្នុងវិស័យផ្សេងៗស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីការអំពាវនាវថ្មីៗនេះ របស់មេដឹកនាំលោក គីម ជុងអ៊ុន ឱ្យមានការត្រៀមលក្ខណៈ កាន់តែខ្លាំងឡើងសម្រាប់...
ភ្នំពេញ៖ លោក ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១៦ មករានេះថា ជនជាតិកូរ៉េ២ នាក់ជិះម៉ូតូធំកង់បួន ធ្លាក់ជង្ហុករ៉េចង្កូតបុកបង្គោលថ្ម ជ្រុលធ្លាក់ចូលរណ្តៅដីទំហំ១០០ ម៉ែត្រ×២០០ ម៉ែត្រ ក្នុងនោះជនជាតិកូរ៉េម្នាក់ បានស្រវ៉ាឡើងលើគោកវិញ ចំណែកម្នាក់ទៀត បានលិចបាត់ជាមួយម៉ូតូ ត្រូវបានកម្លាំងជំនាញ រកឃើញវិញហើយនៅព្រឹកនេះ ។...
ភ្នំពេញ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានថ្លែងនាពេលថ្មីៗនេះថា ត្រឹមខែធ្នូ ឆ្នាំ២០១៩ ស្ថិតិយានយន្តក្នុងរាជធានីភ្នំពេញ មានរថយន្តចំនួន ៥០៨ ១៤៣ គ្រឿង និងទោចក្រយានយន្តចំនួន ១ ៩៦៦ ៣២២គ្រឿង ដែលបានចុះបញ្ជីត្រឹមត្រូវ នៅមន្ទីរសាធារណការ រាជធានីភ្នំពេញ ។...
ភ្នំពេញ៖ តុលាការបានបន្តសវនាការសំណុំរឿង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ទន្ទឹមនឹងកងកម្លាំងចម្រុះ បានដាក់ពង្រាយជាធម្មតាដូចសវនាការថ្ងៃទី១ ដែរ ។ បាតុភាពទូទៅថ្ងៃទី១ នៃសវនាការរឿងក្តីនេះ ឃើញថា មិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ ពោលគឺ ដំណើរការនីតិវិធី ដើរដោយរលូន គ្មានការរារាំង ឬរាំងស្ទះអ្វីឡើយ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមសេចក្តីរាយការណ៍ពីកាសែតក្នុងស្រុក ប្រទេសជប៉ុនកំពុងតែធ្វើដំណើរឆ្ពោះទៅរកការដាក់បម្រាម លើការនាំចូលកូនដ្រូនចិន។ កាសែតជប៉ុន Asahi Shimbun បានរាយការណ៍នៅថ្ងៃអង្គារម្សិលមិញនេះថា រដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្ស៊ូ អាបេ កំពុងតែធ្វើដំណើរ ឆ្ពោះទៅរកការគាំទ្រ ចំពោះការអភិវឌ្ឍកូនដ្រូន នៅក្នុងចំណោមក្រុមហ៊ុនក្នុងប្រទេស ស្របពេលជាមួយការដកក្រុមហ៊ុនផលិតកូនដ្រូនចិន...
ភ្នំពេញ៖ លោក ម៉ម សិរីបញ្ញា អនុប្រធានសមាគមអចលនទ្រព្យកម្ពុជា (CREA) បានអំពាវនាវឲ្យអ្នកជំនាញអចលនទ្រព្យកម្ពុជាទាំងមានក្រុមហ៊ុន និងអត់ក្រុមហ៊ុន ចូលរួមជាមួយសមាជិកសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ដើម្បីបង្កើតប្រេនជាលក្ខណៈប្រេនឆាយ ក្នុងស្រុកដ៏ធំមួយ ព្រោះ CREA មានសមាជិកច្រើនជាងគេនៅកម្ពុជា។ ដោយឆ្លងកាត់ការសិក្សាទាំងក្នុង និងក្រៅប្រទេស លោក ម៉ម សិរីបញ្ញា ដែលជាអនុប្រធាន និងជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ CIPS...
ភ្នំពេញ៖ ដើម្បីបំពេញតម្រូវការ និងទាក់ទាញអតិថិជន ឲ្យកាន់ច្រើនថែមទៀត ងាកមកប្រើសេវាកម្មមិត្តហ្វូន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុនមិត្តហ្វូន បានសម្ផោធដាក់ឲ្យដំណើរការ កម្មវិធីថែរក្សាអតិថិជនដ៏ធំបំផុត មិនធ្លាប់មានដែលមានឈ្មោះថា Metfone+ (មិត្តហ្វូន ផ្លឹស)។ វាត្រូវបានគេជឿជាក់ថា មិត្តហ្វូនអាចបម្រើអតិថិជនគ្រប់រូប ដោយផ្តល់ឱ្យពួកគេនូវ អត្ថប្រយោជន៍ដ៏សមស្រប។ Metfone+ (មិត្តហ្វូន ផ្លឹស)...
ភ្នំពេញ៖ ជុំវិញដំណើរការនៃ ការបើកសវនាលោកកឹម សុខា អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានលើកឡើងថា លោក កឹម សុខា ត្រូវឃុំឃាំងទាំងនៅក្នុងពន្ធនាគារ និងក្នុងផ្ទះសរុបអស់រយៈពេលជាង២ឆ្នាំ គឺជាការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ ។ នេះបើតាមការផ្សព្វផ្សាយ ក្នុងហ្វេសប៊ុករបស់ ម.ស.ម.ក ។...
ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ បានអនុញ្ញាតិឲ្យក្រុមសាស្រ្តាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យ Cornell និងសាកលវិទ្យាល័យរដ្ឋញូវយ៉ក-Buffalo State សហរដ្ឋអាមេរិក ចូលជួបសំដែងការគួរសម ដើម្បីស្វែងយល់ពីតួនាទី ភាៈកិច្ច និងបទពិសោធន៍របស់ ក្រសួងការងារ ដែលរួមចំណែកដោះស្រាយ បញ្ហានានាកម្មករនិយោជិត...