បរទេស៖ រដ្ឋាភិបាលទីក្រុងតូក្យូបានចាប់ផ្តើម សម្តែងការព្រួយបារម្ភ អំពីសន្តិសុខនៅមជ្ឈឹមបូព៌ា បន្ទាប់ពីនាវាដឹកប្រេងមួយគ្រឿងរបស់ខ្លួនត្រូវបានខូចខាត នៅក្នុងការវាយប្រហារមួយ ដែលអាចកើតឡើងក្នុងកំឡុងពេលដំណើរទស្សនកិច្ច ស្វែងរកសន្តិភាពរបស់នាយករដ្ឋមន្រ្តី Shinzo Abe ទៅកាន់ទីក្រុង តេហេរ៉ង់ កាលពីរដូវក្តៅមុន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា គណៈរដ្ឋមន្រ្តីរបស់ជប៉ុន បានអនុម័តចំពោះការដាក់ពង្រាយកងកម្លាំងស្វ័យការពារ ដែនសមុទ្ររបស់ប្រទេសនេះ...
បរទេស: ក្រុមហ៊ុន Tesla Inc កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែធ្នូម្សិលមិញនេះត្រូវបានគេដឹងថា បានចុះកិច្ចព្រមព្រៀងមួយជាមួយនឹងក្រុមហ៊ុនផ្តល់ប្រាក់កម្ចី នៅក្នុងប្រទេសចិន ដែលមានទំហំទឹកប្រាក់រហូតដល់៩ ពាន់លានយន់ឬប្រមាណជា ១,២៩ពាន់លានដុល្លារ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះ ក៏បានធ្វើការប្រកាសជាផ្លូវការផងដែរថាខ្លួនក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសម្រាប់ប្រាក់កម្ចីមួយទៀតដែលគ្មាន ការធានាក្នុងទំហំដល់ ២,២៥ ពាន់លានយន់ហើយបញ្ជាក់យ់ាងច្បាស់ថា កំចីទាំង២ នឹងត្រូវប្រើប្រាស់សម្រាប់ផែនការផលិតរោងចក្រ ផលិតរថយន្តរបស់ខ្លួនដែល មានមូលដ្ឋាននៅក្នុងទីក្រុងសៀងហៃ។ យោងតាមការអះអាងដែលបាន ដាក់បង្ហាញឯកសារកំចីនោះបានបង្ហាញដែរថាធនាគារស្ថាបនាចិន...
បរទេស៖ អាជ្ញាធរនៃប្រទេសឥណ្ឌា នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានបង្កើនសន្តិសុខ នៅក្នុងទីក្រុងធំៗនានា និងបានផ្អាកសេវាអ៊ីនធឺណេតទូរស័ព្ទ នៅក្នុងទីកន្លែងមួយ ក្នុងដំណើរប្រឹងប្រែងមួយ ដើម្បីរក្សាសណ្ដាប់ធ្នាប់ នៅមុនការតវ៉ាដែលគេគ្រោងធ្វើឡើង ប្រឆាំងច្បាប់សញ្ជាតិថ្មី។ ដោយសារមានការរំពឹងថា នឹងមានការតវ៉ាកាន់តែខ្លាំងឡើងនៅក្នុងសប្ដាហ៍នេះ អាជ្ញាធរក្នុងរដ្ឋ Uttar Pradesh បានហាមឃាត់ឲ្យផ្អាកដំណើរការសេវាអ៊ីនធឺណេត លើទូរស័ព្ទចល័ត នៅក្នុងផ្នែកជាច្រើននៃរដ្ឋនេះ ដែលរួមបញ្ចូលទាំងទីរួមខេត្ត Lucknow...
ភ្នំពេញ៖ ក្នុងនាមជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានការពារឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ដែលបានស្នើរាជរដ្ឋាភិបាលទិញរថយន្ដ ។ លោកថា មូលហេតុនៃការស្នើសុំទិញ រថយន្តចំពោះថវិកានៅសល់សម្រាប់ឆ្នាំ២០១៩ ដើម្បីបំពេញបេសកកម្មការងារ ជូនរដ្ឋតែប៉ុណ្ណោះ ហើយមិនអនុញ្ញាតឲ្យប្រើប្រាស់ ជាប្រយោជន៍ផ្ទាល់ខ្លួនឡើយ ព្រោះកន្លងមកសមាជិកទាំងអស់ បានប្រើប្រាស់រថយន្តផ្ទាល់ខ្លួនចុះមូលដ្ឋាន ។ ថវិកាប្រចាំឆ្នាំ២០១៩ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ...
ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា នយោបាយនាំឲ្យជាតិមានការរីកចម្រើន និងប្រជាជាតិបានសុខ គឺជានយោបាយរួបរួម សាមគ្គីគ្នា ដោយរិះគន់ជំទាស់គ្នា ក្នុងន័យស្ថាបនាជាតិ។ តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លោក ពេជ្រ ស្រស់ បានថ្លែងថា ជាអ្នកនយោបាយជំនាន់ក្រោយ...
បរទេស៖កាសែត Vedomosti daily បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា កិច្ចពិភាក្សាគ្នាក្នុងទីក្រុងមូស្គូ រវាងគណៈប្រតិភូរដ្ឋាភិបាលតួកគី និងមន្ត្រីការទូតរុស្ស៊ី បានប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃ គឺយូរជាងការរំពឹងទុក ស្របពេលដែលភាគីទាំងពីរ ព្យាយាមស្វែងរកការសម្របសម្រួលលើបញ្ហាស៊ីរីនិងលីប៊ី។ មន្ត្រីនាំពាក្យប្រធានាធិបតីតួកគី លោក Ibrahim Kalin បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសរុស្ស៊ីនឹងធ្វើការងារ ដើម្បីបញ្ឈប់ការវាយប្រហារនៅក្នុងតំបន់ Idlib ប្រទេសស៊ីរីភាគពាយព្យ បន្ទាប់ពីកិច្ចពិភាក្សាគ្នា...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ី នឹងចាត់វិធានការសងសឹក ចំពោះប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស ដែលកំពុងប្រតិបត្តិការលើទឹកដីរុស្ស៊ី ជុំវិញអ្វីដែលខ្លួនគិតថា ជាទង្វើអមិត្តធ្វើដោយអាជ្ញាធរអង់គ្លេស ចំពោះអ្នកសារព័ត៌មានរុស្ស៊ី។ កាសែតរុស្ស៊ី TASS និង RIA តាមសេចក្តីរាយការណ៍ បានដកស្រង់សម្តីពីប្រភពជាន់ខ្ពស់មួយ ប៉ុន្តែមិនបានប្រាប់ឈ្មោះប្រភពក្នុងទីក្រុងមូស្គូនោះ ដែលនិយាយថា ប្រទេសរុស្ស៊ីនឹងធ្វើការឆ្លើយតបបែបណា នៅពេលខាងមុខឆាប់ៗនេះ ចំពោះអ្វីដែលប្រភពនោះនិយាយថា ជាការសម្រេចចិត្តធ្វើឡើង...
បរទេស៖ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន នាពេលថ្មីៗនេះ បានបញ្ជូននាវាផ្ទុកយន្តហោះខ្លួន ធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ស្របពេលដែលការការធ្វើយុទ្ធនាការបោះឆ្នោត ជ្រើសប្រធានាធិបតីតៃវ៉ាន់ កំពុងខិតចូលមកកាន់តែជិត និងស្របពេលមានភាពតានតឹង កើនឡើងជាមួយទីក្រុងប៉េកាំង។ មន្ត្រីជាន់ខ្ពស់តៃវ៉ាន់មួយ ដែលដឹងពីផែនការសន្តិសុខ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងថា ដំណើរប្រតិបត្តិការល្បាតរបស់ទ័ពជើងទឹកចិននេះ គឺជាការប៉ុនប៉ងដ៏ថ្មីបំផុតរបស់ទីក្រុងប៉េកាំង ក្នុងការជ្រៀតជ្រែក នៅក្នុងដំណើរបោះឆ្នោតរបស់កោះតៃវ៉ាន់។ ចំណែកការិយាល័យ ប្រធានាធិបតីនៃកោះតៃវ៉ាន់វិញ...
បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសតួកគីនឹងបញ្ជូន កងទ័ពទៅកាន់ប្រទេសលីប៊ី តាមអ្វីដែលទីក្រុងទ្រីប៉ូលី បានស្នើសុំនាពេលបច្ចុប្បន្ននេះ ហើយលោកនឹងធ្វើ បទបង្ហាញច្បាប់ដល់រដ្ឋសភា នៅក្នុងខែមករា សម្រាប់ការបញ្ជូនកងទ័ព ទៅកាន់ប្រទេសនៅអាហ្វ្រិកខាងជើងមួយនេះ។ លោក Tayyip Erdogan បាននិយាយប្រាប់សមាជិកគណបក្ស AK Party នៅក្នុងសុន្ទរកថាមួយដូច្នេះថា...
ភ្នំពេញ៖ ក្រោយពីការស្លាប់របស់ កម្មការិនីម្នាក់ឈ្មោះ ឆោម សុភារី អាយុ២៧ឆ្នាំ ដោយមានកាន់ប័ណ្ណ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ទៅជាមួយ ដើម្បីចូលព្យាបាលជំងឺ នៅមន្ទីរពរទ្យកាល់ម៉ែត ហើយទទួលបានរិះគន់ជាខ្លាំង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការបកស្រាយចំពោះករណីនេះ កុំឲ្យមានការយល់ច្រឡំបន្តទៀត។ កម្មការិនីរូបនេះ មានជំងឺគីសដៃស្បូនខាងស្តាំ ដែលមានទំហំធំ ។ ជាបន្តសូមស្តាប់ការបកស្រាយ របស់ក្រសួងការងារដែលធ្វើឡើង...