បរទេស៖ តំណាងសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិកមិនអាចបដិសេធពីភាពអាចទៅរួច ដែលកូរ៉េខាងជើងអាចនឹងប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលវាយប្រហារ ចម្ងាយឆ្ងាយផ្សេងទៀត នៅក្នុងតេស្តបន្ទាប់នោះទេ ហើយនេះគឺជាទង្វើមួយ ដែលគេទទួលស្គាល់ថា ជាការបង្កហេតុដ៏ធ្ងន់ធ្ងរ។ ឯកអគ្គរដ្ឋទូត លោកស្រី Kelly Craft ជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាននិយាយប្រាប់គណៈប្រតិភូថា ការព្រមានរបស់កូរ៉េខាងជើង ដែលថា ខ្លួនអាចនឹងចាប់យកផ្លូវថ្មីនោះ បង្កឲ្យមានភាពអាចទៅរួចនៃ ការបាញ់តេស្តសាកល្បង...
ភ្នំពេញ៖ ហត្ថាកសិករ លីមីតធីត ដែលគេស្គាល់ថា ជាគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ដ៏ធំមួយនៅក្នុង ប្រទេសកម្ពុជាបាន ប្រកាសពីការពង្រីក អាជីវកម្មរបស់ ខ្លួនចាប់យក ទីផ្សារសេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ ខ្លួន។ ការប្រកាសនេះ បានធ្វើឡើងក្នុង កម្មវិធីសន្និសីទសារព័ត៌មាន ក្រោមប្រធានបទ “កាន់តែសាមញ្ញ កាន់តែឡូយ” នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩...
បរទេស៖ ដោយខឹងនឹងការអនុម័ត របស់សហរដ្ឋអាមេរិក នូវសេចក្តីសម្រេចមួយ ដែលទទួលស្គាល់អំពើ ប្រល័យពូជសាសន៍អាមេនី នៅក្នុងសម័យចក្រភពអូតូម៉ង់ កាលពីប៉ុន្មានទសវត្សមុននោះ ប្រទេសតួកគីបានកោះអញ្ជើញ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងអង់ការ៉ា ដើម្បីធ្វើការតវ៉ប្រឆាំងជាផ្លូវការ។ អនុរដ្ឋមន្ត្រីការបរទេសតួកគី លោក Sedat Onap បាននិយាយប្រាប់ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសតួកគី លោក David Satterfield អំពីការរិះគន់ថ្កោលទោសដ៏ខ្លាំងក្លា...
កំពង់ចាម៖ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវ ស្ថិតនៅក្នុងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម បានសំដែងការត្រេកអរ ខណៈពេលដែលអភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថាន ភាពការស្ថាបនាផ្លូវកៅស៊ូមួយខ្សែពី ម្ដុំនាង គង្ហីង ដល់ភូមិព្រែកដើមចាន់ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៩ ខណៈពេលដែលផ្លូវមួយខ្សែនេះ បានស្ថាបនាជិតរួចរាល់ជាស្ថាពរ។ តាមមន្រ្តីជំនាញ បច្ចេកទេសនៃមន្ទីរសា ធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាមបានឲ្យដឹងថា ផ្លូវកៅស៊ូ១ខ្សែ ដែលកំពុងសាងសង់នោះមានប្រវែងទទឹង១០ ម៉ែត្របណ្ដោយ ១៥៧៥ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូ (AC) ដែលសាងសងចាប់ ពីភូមិនាងគង្ហីង ដល់ភូមិព្រែកដេីមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយបច្ចុប្បន្ន សាងសង់ជិតរួចរាល់ ១០០% ហើយ។ គួរកត់សម្គាល់ផងដែរថា ក្នុងការដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យមើលស្ថាន ភាពផ្លូវមួយខ្សែនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការសំ ណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ដោយគេសង្កេតឃើញថាប្រជាពលរដ្ឋមានការអបអរសាទរ សប្បាយរីករាយ ត្រេកអរនៅពេលដែលទទួលបានផ្លូវមួយខ្សែនេះ ហើយក៏បានពោលថ្លែងអំណរគុណ យ៉ាងកក់ក្តៅ ចំ ពោះអាជ្ញាធរខេត្ត ដែលបានគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋជាប្រចាំផងដែរ ។ ទន្ទឹមនឹងនោះ លោក អ៊ុន ចាន់ដា ក្នុងនាម អាជ្ញាធរខេត្ត បានសំណូមរពរដល់ប្រជាពលរដ្ឋទាំងអស់គ្នា បន្ទាប់ពីទទួលបានផ្លូវមួយខ្សែនេះ សូមអោយ បងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរ ណ៍ និងចូលរួមជួយថែទាំ ផ្លូវកៅស៊ូមួយខ្សែរនេះឲ្យបានល្អ ដេីម្បីអាចប្រេីប្រាស់បានយូអង្វែង សម្រាប់កូនចៅយើង ទៅអនាគតផងដែរ៕
ប៊ែរឡាំង: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៣ ខែធ្នូបានសរសេរថា យ៉ាងហោចណាស់មនុស្ស ២៥នាក់ បានរងរបួសនៅពេលដែលការ ផ្ទុះមួយបានកើតឡើង នៅក្នុងអគារផ្ទះល្វែងនៅទីក្រុង Blankenburg របស់ប្រទេសអាល្លឺម៉ង់ កាលពីព្រឹកថ្ងៃនេះ។ យោងតាមការបញ្ជាក់របស់ អាជ្ញាធរបានអោយដឹងថា អ្នកដែលរស់នៅក្នុងអគារនោះត្រូវបាន ជម្លៀសចេញភ្លាមប៉ុន្តែមូលហេតុនៃការផ្ទុះមិនទាន់ត្រូវបាន គេកំណត់នៅឡើយ។ ហើយមកដល់ពេលនេះ អ្នកនាំពាក្យរបស់ប៉ូលីសក្រុងលោក Uwe Becker...
តូក្យូ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៣ ខែធ្នូបានសរសេរថា នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីន ហ្សូអាបេ បានមានប្រសាសថាលោកនឹងមិនពិចារណា ក្នុងការឈរឈ្មោះនៅអាណត្តិថ្មីក្នុងនាមជាប្រមុខគណបក្ស ប្រជាធិបតេយ្យសេរី LDP ដែលកំពុងកាន់អំណាចនោះទេ។ គេសង្កេតឃើញថា ការលើកឡើងបែបនេះត្រូវ បានធ្វើឡើងផ្ទុយទៅនឹងអ្វីដែលប្រធានប្រតិបត្តិនៃ គណបក្សកាន់អំណាចរូបនេះ ធ្លាប់បានលើកឡើង កាលពីដើមសប្តាហ៍នេះថា ការពន្យារពេលណាមួយគឺអាចជួយឲ្យលោកក្នុងការសម្រេច ដល់គោលដៅរបស់លោក ក្នុងការធ្វើវិសោធនកម្ម...
បរទេស៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានព្រមានប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិសប្ដាហ៍នេះ ប្រឆាំងនឹងការបន្តធ្វើណាមួយ នូវឥរិយាបថមិនត្រឹមត្រូវ ក្រោយពីក្រុងព្យុងយ៉ាងបង្កឲ្យអន្តរជាតិមានក្តីព្រួយបារម្ភ តាមរយៈការកំណត់ពេលផុតកំណត់ចុងឆ្នាំ សម្រាប់ទីក្រុងវ៉ាស៊ីនតោន ធ្វើការពិចារណាឡើងវិញ នូវវិធីសាស្ត្រការទូត។ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក David Stilwell បានមានប្រសាសន៍ថា “យើងបានស្តាប់លឺការគម្រាមកំហែងពីមុន” នៅពេលត្រូវគេសួរថា តើទីក្រុងវ៉ាស៊ីនតោន មានក្តីព្រួយបារម្ភអំពីវិលទៅរកការតេស្តមីស៊ីលវាយប្រហារ ក្នុងចម្ងាយឆ្ងាយរបស់ប្រទេសកូរ៉េខាងជើង...
បរទេស៖ ថ្នាក់ដឹកនាំសហភាពអឺរ៉ុប ដែលជួបប្រជុំគ្នានៅក្នុងទីក្រុងព្រួចសែល នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានយល់ស្របគ្នាបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ចម្បង លើប្រទេសរុស្ស៊ី សម្រាប់រយៈពេល៦ខែ ដល់ខែកក្កដា ឆ្នាំ២០២០ នេះបើយោងតាមប្រភពការទូតចំនួន៤ បាននិយាយប្រាប់ឲ្យដឹង។ ដំបូងឡើយ សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ក្រោយរុស្ស៊ី បានយកតំបន់គ្រីមាពីអ៊ុយក្រែន មកដាក់ជាឧបសម្ព័ន្ធខ្លួន នៅក្នុងឆ្នាំ២០១៤ និងបានគាំទ្រដល់ក្រុមបំបែកខ្លួន ប្រឆាំងទីក្រុងគៀវ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត។ យោងតាមសេចក្តីរាយការណ៍មួយ...
បរទេស៖ ក្រោយជំនួបមួយជាមួយ គណៈប្រតិភូនិស្សិតហុងកុង រដ្ឋាភិបាលកោះតវ៉ាន់បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា កោះតៃវ៉ាន់នឹងផ្តល់ជំនួយចាំបាច់ ដល់ប្រជាជនមកពីហុងកុង ដែលធ្វើដំណើរមកកាន់កោះនេះ ស្របពេលមានក្តីព្រួយបារម្ភថា ពួកគេមិនទទួលបានកិច្ចការពារស្របច្បាប់ ក្នុងករណីពួកគេគេចភៀសខ្លួន មកកោះតៃវ៉ាន់។ លោក Chiu Chui-cheng ជាអនុប្រធានរបស់ក្រុមប្រឹក្សាកិច្ចការដីគោករបស់កោះតៃវ៉ាន់ បាននិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ លោកបានជួបគណៈប្រតិភូ ហុងកុងមួយក្រុម និងបានពន្យល់ដល់ពូកគេ ស្តីពីគោលនយោបាយ...
ភ្នំពេញ៖ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ បានថ្លែងអះអាងថា ក្នុងឆ្នាំ២០១៩នេះ វិស័យមូលបត្រមានការកើនឡើងគួរឲ្យកត់សម្គាល់ បើធៀបទៅនឹងឆ្នាំ២០១៨ ។ ក្រោយបញ្ចប់សិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិស័យមូលបត្រ និងប្រសិទ្ធភាព ក្នុងការផ្សព្វផ្សាយព័ត៌មាន ក្នុងសម័យសេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែងសរសេរ អត្ថបទព័ត៌មានក្នុងវិស័យមូលបត្រកម្ពុជា” សម្រាប់អ្នកសារព័ត៌មានលើកទី១០ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ លោក...