ព័ត៌មានអន្តរជាតិ

រថភ្លើងបុកគ្នានៅរ៉ូម៉ានី បណ្តាលឲ្យរងរបួស ១១នាក់

ប៊ូចារ៉េស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ថា មនុស្សចំនួន១១នាក់បាន រងរបួស ក្រោយពីរថភ្លើងដឹកអ្នកដំណើរ១ខ្សែ និងរថភ្លើងដឹកទំនិញ១ខ្សែទៀត បានបុកចំក្បាលគ្នា កាលពីថ្ងៃពុធ នៅជិតរដ្ឋធានី Bucharest ដែលស្ថិតនៅភាគឦសានប្រទេសរ៉ូម៉ានី ។

យោងតាមក្រុមអធិការកិច្ច សង្គ្រោះបន្ទាន់ប្រចាំតំបន់ Prahova បានឲ្យដឹងថា ដែលជាកន្លែងកើតហេតុ ហើយមនុស្សចំនួន ១០នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅ Ploiesti រដ្ឋធានីរបស់ក្រុងខាងលើនេះ ។

តាមការអះអាងដោយក្រុមអាជ្ញាធរ សង្គ្រោះបន្ទាន់ក្នុងស្រុកបានឲ្យដឹងថា “មិនទាន់នរណាម្នាក់ឈាន ដល់ថ្នាក់បាត់បង់ជីវិតនៅឡើយទេ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top