បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌាបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានឈានដល់ការសម្រេចចិត្តដ៏សំខាន់មួយ នៅក្នុងកិច្ចពិភាក្សាជាមួយប្រទេសចិន បន្ទាប់ពីមានការប្រឈមមុខដាក់គ្នា ផ្នែកយោធារយៈពេល៤ឆ្នាំ រវាងប្រទេសជិតខាងថាមពលនុយក្លេអ៊ែរទាំងពីរនេះ។ ការវិវឌ្ឍនេះត្រូវបានបញ្ជាក់ ដោយក្រសួងការបរទេសឥណ្ឌា នៅមុនថ្ងៃនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Narendra Modi ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់កិច្ចប្រជុំកំពូល BRICS ដែលជាកន្លែងដែលគាត់អាច ជួបពិភាក្សាជាមួយប្រធានាធិបតីចិន Xi Jinping នៅខាងក្រៅនៃកិច្ចប្រចុំ។ យោងតាមរដ្ឋមន្ត្រីការបរទេស...
បច្ចុប្បន្ន ប្រទេសនានាបាននិងកំពុងប្រឈមនឹងការប្រែប្រួលនៃនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងអំឡុងពេលមួយសតវត្សរ៍ មិនថាវិបត្តិសេដ្ឋកិច្ច ការប៉ះទង្គិចគ្នា ឬភាពច្របូកច្របល់នៃសណ្តាប់ធ្នាប់ពិភពលោកក្តី គឺសុទ្ធតែបាននាំមកនូវផលប៉ះពាល់និងបញ្ហាប្រឈមខ្លាំងចំពោះសង្គមមនុស្សជាតិ ជាពិសេសប្រទេសមានការអភិវឌ្ឍតិចតួចនិងប្រទេសកំពុងអភិវឌ្ឍន៍ ។ អាស្រ័យហេតុនេះ ការរួមសាមគ្គីគ្នានិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស ជាពិសេសរវាងប្រទេសកំពុងអភិវឌ្ឍន៍គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ។ ក្នុងនោះ យន្តការសហប្រតិបត្តិការនៃប្រទេស BRICS ជាគំរូមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ។ តើកិច្ចសហប្រតិបត្តិការប្រទេស BRICS បាននាំមកនូវអ្វីខ្លះជូនពិភពលោក ?យន្តការសហប្រតិបត្តិការនៃប្រទេស BRICS...
តាកែវ ៖ ក្នុងឱកាសជួបសំណេះសំណាលពិភាក្សាការងារ ជាមួយប្រតិភូធនាគារជាតិនៃកម្ពុជាសាខាខេត្តតាកែវ និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញ ក្នុងខេត្តតាកែវ នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ ២០២៤នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានស្នើឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលកំពុងតែប្រតិបត្តិការ សូមបន្តដោះស្រាយក្រៅប្រពន្ធតុលាការ រាល់បញ្ហាកើតឡើងរវាងប្រជាពលរដ្ឋ ដែលបានខ្ចីប្រាក់ហើយមានបញ្ហាសងត្រលប់ទៅវិញ។...
ភ្នំពេញ៖ លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា ដែលត្រូវបានរៀបចំឡើងរៀងរាល់ ២ឆ្នាំម្តងនៅកម្ពុជា គឺជាកម្មវិធីបង្ហាញសក្តានុពល សមត្ថភាព ទេពកោសល្យ នៃជំនាញបច្ចេកទេស និងវិជ្ជាជីវៈ របស់យុវជនទៅបណ្តាក្រុមហ៊ុនឯកជននៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។ លោក យ៉យ សុជាតិ ជាគ្រូបង្រៀនជំនាញអគ្គិសនី នៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) លើកឡើងថា...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមចំណែក ក្នុងការបង្ការគ្រោះអគ្គិភ័យ ដោយត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ ពិសេសត្រូវផ្សព្វផ្សាយអប់រំពលរដ្ឋ និងគោលដៅងាយរងហានិភ័យ ដោយគ្រោះថ្នាក់អគ្គិភ័យ។ ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលចំណាយថវិកាសាងសង់ និងបំពាក់បច្ចេកវិទ្យាប្រព័ន្ធទិន្នន័យព័ត៌មាន សរុបជាង៣លានដុល្លារ...
ភ្នំពេញ ៖ ក្នុងជំនួបជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ តុលា នេះ នៅវិមានសន្ដិភាព លោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ហុងគ្រី-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។ ក្នុងឱកាសនៃជំនួប លោកឯកអគ្គរដ្ឋទូត...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការរៀបចំកម្មវិធីក្នុងក្របខណ្ឌ ឆ្នាំផ្លាស់ប្តូរកម្ពុជា ចិន និង ឆ្នាំទស្សនាកម្ពុជា ឥណ្ឌា ដែលជាព្រឹតិ្តការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅ និងព្រឹត្តិការណ៍ដ៏កម្រ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ រវាងប្រមុខរដ្ឋាភិបាលប្រទេសកម្ពុជា-ចិន និងកម្ពុជា-ឥណ្ឌា សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព...
ខេត្តរតនគិរី ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេស លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួនពីរខ្សែ និងទីតាំងសង់ស្ពានមួយកន្លែង នៅស្រុកកូនមុំ និងស្រុកលំផាត់ ខេត្តរតនគិរី។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTទោះបីជាមានការឡើងថ្លៃម្តងហើយម្តងទៀត ក្នុងការចំណាយលើវិស័យការពារជាតិក៏ដោយ ក៏ពលរដ្ឋប៉ូឡូញភាគច្រើនជឿថា យោធារបស់ពួកគេមិនមានសមត្ថភាព ក្នុងការការពារប្រទេសនេះបានដែរ បើយោងតាមការស្ទង់មតិ ដែលបានចេញផ្សាយនៅក្នុងកាសែត Rzeczpospolita កាលពីថ្ងៃអង្គារ។ ការស្រាវជ្រាវដែលធ្វើឡើងដោយក្រុមការងារ SW Research បានឲ្យុដែងដែរថាការស្ទង់មតិបានសួរ អ្នកឆ្លើយសំណួរបែបនេះថា៖ តាមគំនិតរបស់អ្នក តើកងទ័ពប៉ូឡូញបានរៀបចំ ដើម្បីការពារប៉ូឡូញប្រឆាំងនឹង ការឈ្លានពានពីប្រទេសផ្សេងទេ?។ ជាលទ្ធផលចំនួនតិចជាង៣០ភាគរយ នៃអ្នកឆ្លើយតបបានយល់ស្របថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងការពារអ៊ីស្រាអែលហៅកាត់ថា IDF បានប្រកាសថា ខ្លួនបានសម្លាប់អ្នកស្នងតំណែងបន្តពីមេដឹកនាំ Hezbollah លោក Hassan Nasrallah នៅក្នុងការវាយប្រហារតាមអាកាស កាលពីដើមខែនេះ។ កងកម្លាំងIDF បាននិយាយថាលោក Hashem Safieddine ត្រូវបានគេសម្លាប់នៅក្រុងបេរូតជាមួយ នឹងប្រធានស៊ើបការណ៍សម្ងាត់របស់ក្រុម។ IDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ឥឡូវនេះយើងអាចបញ្ជាក់បានថា...