បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ដំបូន្មានដល់កូនស្រីរបស់លោក គឺលោកស្រី ផែតងតាន ដែលក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃនឹងប្រឈមមុខនឹង ការងារដ៏លំបាក ប៉ុន្តែដោយភាពរាបសារដែលគាត់ជឿថា នឹងទទួលបានការគាំទ្រពីមនុស្សគ្រប់គ្នា។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យោងតាមទាហានអ៊ុយក្រែន ដែលបានចុះចាញ់ និងត្រូវបានសម្ភាសដោយ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ទាហានអ៊ុយក្រែនមួយចំនួនត្រូវបាន ទុកចោលដោយមេបញ្ជាការ របស់ពួកគេដោយគ្មានអាហារ និងទឹកអស់ជាច្រើនថ្ងៃនៅពេលតែមួយ ខណៈពេលដែលត្រូវបានហាមឃាត់ មិនឱ្យដកថយទៀតផង។ កាលពីថ្ងៃអាទិត្យ ក្រសួងបានចេញផ្សាយ វីដេអូឃ្លីបរយៈពេល៣នាទី ដែលបង្ហាញពីទាហានអ៊ុយក្រែន និងអតីតមន្ត្រីប៉ូលិសដែលមានឈ្មោះ Aleksandr Makievsky ដែលបាននិយាយថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រុស្ស៊ី និងអ៊ុយក្រែន មិនបានចូលរួមក្នុងកិច្ចពិភាក្សា ដោយផ្ទាល់ ឬដោយប្រយោល ណាមួយដែលអាចត្រូវបានរារាំង ដោយការលុកលុយឆ្លងព្រំដែន របស់ទីក្រុងគៀវ ចូលទៅក្នុងតំបន់ Kursk នោះទេ នេះបើយោងតាមអ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យម្សិលមិញ។ នាងត្រូវបានគេស្នើសុំឱ្យ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការិយាល័យរបស់ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានចុះហត្ថលេខាលើច្បាប់ ដែលអាចអនុញ្ញាតិឲ្យមាន ការប្រើប្រាស់អាវុធដោយយោធា ប៉ូលីស និងឆ្មាំព្រំដែន ហើយលើកលែងពួកគេពីការ ទទួលខុសត្រូវទោសព្រហ្មទណ្ឌទៀតផង ។ លោក Duda បានអនុម័ត ច្បាប់ស្តីពីការគាំទ្រសម្រាប់ សកម្មភាពរបស់ទាហាន និងមន្រ្តី កាលពីថ្ងៃពុធ...
កន្លងទៅថ្មីៗនេះក្រុមហ៊ុន ខយ តេ កម្ពុជា បានរៀបចំកម្មវិធីយ៉ាងគគ្រឹកគគ្រេងមួយ ដែលធ្វើឡើងនៅភោជនីយដ្ឋានជប៉ុន KYŌ Shabu ដើម្បីណែនាំក៏ដូចជានាំមកនូវផលិតផលថ្មី ស្រឡាងបំផុតដែលពុំធ្លាប់មានពីមុន នៅលើទីផ្សារប្រទេសកម្ពុជា។ កម្មវិធីនេះមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស សិល្បករ អ្នកបង្កើតមាតិការលើបណ្តាញសង្គមផ្សេងៗ អ្នកជំនួញធំៗ និងដៃគូរសហការការងារជាច្រើន បូករួមទាំងសមាជិកមាស របស់ ខយ តេ ផងដែរ។ មិនតែប៉ុណ្ណោះអ្វីដែលអស្ចារ្យបំផុតនោះគឺជា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងយោធាអ៊ុយក្រែនជាច្រើននាក់ ដែលបានចូលរួមក្នុងការវាយប្រហារ ឆ្លងព្រំដែនរបស់ក្រុងគៀវលើក្រុង Kursk បានសារភាពថាបានជួយដឹកជនស៊ីវិលរុស្ស៊ីទៅកាន់ ទីតាំងដែលមិនស្គាល់ពិតមែន។ ការលាតត្រដាងនេះបានកើតឡើង ជាមួយនឹងកងកម្លាំងនៃ កងទ័ពដែលបានចុះចាញ់ ឬត្រូវបានចាប់ខ្លួនក្នុង អំឡុងពេលការលុកលុយ ត្រូវបានបង្ហាញជាមួយនឹងភស្តុតាងវីដេអូ ពីកាមេរ៉ារាងកាយរបស់ពួកគេផងដែរ។ ខ្សែអាត់វីដេអូនេះបង្ហាញពីក្រុមសកម្មប្រយុទ្ធ អ៊ុយក្រែនប្រដាប់ដោយប្រដាប់អាវុធ ដែលកំពុងអមដំណើរបុរសជនជាតិរុស្សី ដែលខ្លះត្រូវបានវាយដំ បិទភ្នែក និងចងដៃពីផ្ទះឯកជន...
(VLADIVOSTOK)៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧,១រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រនៃឧបទ្វីប Kamchatka របស់ប្រទេសរុស្ស៊ី ដែលព័ត៌មានដំបូងបានបង្ហាញថា មិនមានការបំផ្លិចបំផ្លាញ ឬអ្នករងគ្រោះអ្វីនោះទេ ។ យោងតាមបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី ហៅកាត់ថា (RAS) បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើង នៅម៉ោង២២និង១០នាទីម៉ោងនៅទីក្រុងម៉ូស្គូ ត្រូវនឹងម៉ោង១៩និង១០នាទីម៉ោងសកល កាលពីថ្ងៃសៅរ៍ដែលមានចំណុចកណ្តាល នៃការរញ្ជួយដីស្ថិតនៅចម្ងាយ ១១៨គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុង...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថា កាលពីថ្ងៃសៅរ៍ បានបើកការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក នៅលើផ្លូវក្បែររោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលបង្កការគំរាមកំហែងដល់ សន្តិសុខរបស់រោងចក្រនេះ ។ រោងចក្រថាមពលនុយក្លេអ៊ែរខាងលើ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម Telegram ថា “នៅវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃនេះ ត្រូវនឹងម៉ោង៤និង០០នាទីម៉ោងសកល យន្តហោះគ្មានមនុស្សបើក របស់ប្រទេសអ៊ុយក្រែន បានទម្លាក់គ្រាប់បែកនៅលើផ្លូវ...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ បានជំរុញឲ្យដាំត្នោតជាជួរបានច្រើន ជាពិសេសនៅតាមតំបន់ព្រំដែន និងដាំតាមតំបន់មួយចំនួនទៀត ដើម្បីភាពបៃតង និងរបងដ៏រឹងមាំសម្រាប់ការពារកម្ពុជា។ ក្នុងពិធីដាំកូនឈើរួមគ្នា ក្នុងពេលថ្ងៃតែមួយ នៅទូទាំងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «បណ្ដុះផ្នត់គំនិត ពន្លកបៃតង» នាថ្ងៃទី១៧ សីហា លោករដ្ឋមន្ត្រី អ៊ាង...
បរទេស៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា អាមេរិកគឺជាគ្រោះថ្នាក់ដ៏ធំបំផុត សម្រាប់ពិភពលោក នៅពេលដែលវាឈានដល់ហានិភ័យ នៃជម្លោះនុយក្លេអ៊ែរដ៏មានសក្តានុពល។ ទីក្រុងប៉េកាំងបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បានធ្វើ “ការសម្រេចចិត្តមិនទទួលខុសត្រូវ” ក្នុងការប៉ុនប៉ងដើម្បីរក្សាអនុត្តរភាពរបស់ខ្លួន (ភាពចងសត្រូវ) រួមទាំងតាមរយៈការបំភិតបំភ័យសហគមន៍អន្តរជាតិ ជាមួយនឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤...