ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមការងារសម្របសម្រួលចម្រុះនៃប្រទេសកម្ពុជា-ថៃបានជួបប្រជុំលើកដំបូងតាមប្រព័ន្ធ VTC ដើម្បីពិភាក្សាការងារដោះមីនមនុស្សធម៌នៅតាមតំបន់អាទិភាពតាមព្រំដែន។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា កិច្ចប្រជុំនេះធ្វើឡើងដោយយោងតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥...
ត្បូងឃ្មុំ៖ យោងតាមការឱ្យដឹងពី លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា៖ “ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេសចរជាតិជាង ៧៩,០០០ នាក់ កើនឡើង ៧.៦២% បើធៀបនឹងឆ្នាំ២០២៤”។ ជាមួយគ្នានេះដែរ មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ក៏បានធ្វើការណែនាំដល់ម្ចាស់អាជីវកម្មឲ្យរក្សាតម្លៃសមរម្យ និងណែនាំភ្ញៀវទេសចរឲ្យទុកដាក់សំរាមត្រឹមត្រូវ ដើម្បីរក្សាអនាម័យ និងសណ្ដាប់ធ្នាប់ ដើម្បីរក្សាបាននៅគុណភាពអនាម័យបរិស្ថាន នឹងកំណើនភ្ញៀវទេសចរណ៍មកកម្សាន្តនៅតាមតំបន់រមណីដ្ឋាននានាក្នុងខេត្តត្បូងឃ្មុំ៕...
កំពង់ធំះ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ជាប់ៗគ្នាក្នុងរយៈពេល ៤ថ្ងៃ បួនយប់ កន្លងមកនេះ បណ្ដាលឱ្យផ្ទះក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានលិចលង់រងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង មិនអាចហូរតាមប្រព័ន្ធលូ និងប្រឡាយ ដែលមានស្រាប់ទាន់ពេលវេលា បណ្ដាលឲ្យផ្ទះក្រុមគ្រួសារតីតយុទ្ធជនចំនួន ៣៥ខ្នង រងផលប៉ះពាល់ផលដំណាំផ្សេងៗ ដោយជំនន់ទឹកភ្លៀងនេះ។ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថា កម្ពុជាតវ៉ា និងជំទាស់យ៉ាងខ្លាំងចំពោះចេតនារបស់ភាគីថៃ ក្នុងការអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនទៅលើពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ បង្កឲ្យព្រះសង្ឃ និងពលរដ្ឋចំនួន៣០អង្គ/នាក់រងរបួសធ្ងន់ធ្ងរខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៨ កញ្ញា ៕
លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បាននាំយកអង្ករជាទេយ្យទានរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគេនព្រះសង្ឃចំនួន ៥១ វត្ត ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃដែលព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ កក្កដា កន្លងមកនៅប្រទេសម៉ាឡេស៊ី ។ ក្នុងឱកាសអនុញ្ញាតឲ្យលោក Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលសម្តែងការគួរសម នាថ្ងៃទី១៩ កញ្ញា សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់ប្រធានាធិបតីបារាំងលោក...
បរទេស៖ រដ្ឋាភិបាលថៃបានបើកការស៊ើបអង្កេតភ្លាមៗបន្ទាប់ពីអ្នកធ្វើបទបង្ហាញ BBC បានរាយការណ៍ថា មានការរារាំងដោយមន្ត្រីក្នុងទីក្រុងបាងកក។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ បានបដិសេធយ៉ាងដាច់អហង្កាចំពោះការអះអាងដែលថា មន្ត្រីរដ្ឋាភិបាលថៃបានជ្រៀតជ្រែកក្នុងការថតភាពយន្តឯកសាររបស់ BBC នៅទីក្រុងបាងកក បន្ទាប់ពីមានរបាយការណ៍បង្កឱ្យមានការព្រួយបារម្ភអំពីបរិយាកាសផលិតកម្មភាពយន្តរបស់ប្រទេសថៃ។ លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងទេសចរណ៍ និងកីឡា លោកស្រី...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបាន រាយការណ៍ទៅលោក Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីអំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមាន ក្រោយយោធាថៃធ្វើសកម្មភាពបំពានកម្ពុជាជាថ្មីម្តងទៀតកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ យោងតាមការផ្សព្វផ្សាយរបស់ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងនៅថ្ងៃ១៩...
មណ្ឌលគិរីៈ ជនជាប់ឃុំជាច្រើនអ្នកដែលកំពុងអនុវត្តន៍ទោសក្នុងពន្ធនាគារខេត្តមណ្ឌលគិរី ត្រូវបានអនុញ្ញាតអោយចូលរួមសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រ បង្សុកូល ដែលប្រព្រឹត្តទៅក្នុងពន្ធនាគារផ្ទាល់នាព្រឹកថ្ងៃទី១៩កញ្ញានេះ ក្រោមការដឹកនាំពីលោកមុិញ រដ្ឋា ប្រធានពន្ធនាគារ។ ប្រធានពន្ធនាគារលោកមុិញ រដ្ឋា បញ្ជាក់ថា អង្គភាពពន្ធនាគារខេត្តមណ្ឌលគិរី បាននិមន្តព្រះសង្ឃចំនួន០៤អង្គ និងលោកអាចារ្យ០១រូប ប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ញ្ញាតិការទាំងប្រាំពីរសណ្តានដែលបានចែកកាល ទៅកាន់លោកខាងមុខ និងវីរ:កងទ័ពដែលបានពលីជីវិត...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានមានប្រសាសន៍ថា អង្គការ UNESCO បានចូលរួមចំណែកជួយឲ្យសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា បានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ លោកជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោក Sardar Umar Alam តំណាងអង្គការ UNESCO...