ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូ ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីចូលរួមសប្តាហ៍ព្រឹត្តិការណ៍ពិសេស ស្តីពីអាកាសធាតុ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលផ្លែផ្កាច្រើន សម្រាប់ជំរុញការប្តេជ្ញាចិត្តជាមួយពិភពលោក កាត់បន្ថយការបំពុលបរិស្ថាន មហាសមុទ្រ...
កាលពីថ្ងៃទី២៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួម ការជជែកដេញដោលជាទូទៅនៃមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៨០ និងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្ដាល អង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក ។ លោក Li Qiang បានថ្លែងថា ឆ្នាំនេះជាខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ហើយក៏ជាខួបទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិផងដែរ ។ ចិនក្នុងនាមជារដ្ឋសមាជិកស្ថាបនិក...
ប៉ុន្មានថ្ងៃកន្លងទៅនេះ មជ្ឈមណ្ឌលកម្មវិធីភាសាអង់គ្លេសនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានដាក់ចេញកម្មវិធីបទសម្ភាសន៍ពិសេសជាន់ខ្ពស់ និងកិច្ចប្រជុំសន្ទនាតុមូលមួយចំនួនក្រោមចំណងជើងថា 《គំនិតផ្តួចផ្តើមចិននិងអនាគតពិភពលោក》ដោយអញ្ជើញមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ អ្នកទទួលខុសត្រូវអង្គការអន្តរជាតិ និងភ្ញៀវកិត្តិយសមកពីមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្ម បញ្ញវន្តនិងប្រព័ន្ធសារព័ត៌មាន របស់ប្រទេសនានាដូចជាសហរដ្ឋអាមេរិក បារាំង បេឡារុស អាល់ហ្សេរី អេហ្ស៊ីប កាហ្សាក់ស្ថាន ម៉ិកស៊ិក អ៊ុយរូហ្គាយនិងនីការ៉ាហ្គាជាដើម ដើម្បីរួមគ្នាពិភាក្សាអំពីគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដែលលើកឡើងដោយលោក Xi Jinping...
ប៉េកាំង៖ ក្រសួងការពារជាតិរបស់ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការកត់សម្គាល់របស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ លើអ្វីដែលគេហៅថាស្ថានភាពនយោបាយចុងក្រោយរបស់តៃវ៉ាន់ ដោយថា សកម្មភាពបំបែកខ្លួនស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” តំណាងឱ្យការប្រឈមដ៏ធ្ងន់ធ្ងរចំពោះសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម។ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងបានធ្វើការលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មានទាក់ទងនឹងការអត្ថាធិប្បាយរបស់វិទ្យាស្ថានអាមេរិកាំងនៅតៃវ៉ាន់។ អង្គការអាមេរិកបានអះអាងថា ឯកសារក្រោយសង្គ្រាមដូចជាសេចក្តីប្រកាសក្រុងគែរ និងការប្រកាសផតស្ដាម មិនបានកំណត់ស្ថានភាពនយោបាយចុងក្រោយរបស់តៃវ៉ាន់នោះទេ។ លោក Zhang បានសង្កត់ធ្ងន់ថា ការវិលត្រឡប់របស់តៃវ៉ាន់ទៅកាន់ប្រទេសចិន...
ភ្នំពេញ ៖ នៅចំពោះមុខ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ, ប្រមុខការទូតកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតនូវជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញរវាង កម្ពុជា-ថៃ. នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញចូលរួមកិច្ចប្រជុំ ១+៣ (អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ម៉ាឡេស៊ី និងថៃ) ផ្តួចផ្តើម និងរៀបចំដោយក្រសួងការបរទេសសហរដ្ឋអាម៉េរិក។ កិច្ចប្រជុំ ១+៣នេះ ធ្វើឡើង ក្នុងគោលបំណងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចកំណាត់ផ្លូវជាតិលេខ៧៦ (លំផាត់-បានលុង) ចន្លោះគីឡូម៉ែត្រលេខ ២៧០-២៧៣ បានស្រកអស់ច្រើនហើយ នៅសល់តែជាង ១០០ម៉ែត្រប៉ុណ្ណោះ ដោយសារទឹកភ្លៀងបានថមថយ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៧...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោក Park Joo Bong ប្រធានក្រុមហ៊ុន Daejoo KC Group របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារក្រោមកម្មវិធីពលករជំនាញ (E7) នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ក្នុងជំនួបនោះ...
យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែលបានឧ្យដឹងថា ប្រជាជនប៉ាឡេស្ទីនប្រហែល ៧០ម៉ឺន នាក់បានភៀសខ្លួនចេញពីទីក្រុងហ្គាហ្សា ខណៈដែលកងកម្លាំងអ៊ីស្រាអែល បានបង្កើនការវាយលុកលើដី និងផ្លូវអាកាសរបស់ពួកគេទៅលើមជ្ឈមណ្ឌលទីក្រុងដ៏ធំបំផុតនៃតំបន់នោះ។ អ្នកនាំពាក្យយោធា Effie Defrin បានប្រាប់អ្នកយកព័ត៌មានថា “អ្នកស្រុកប្រហែល ៧០ម៉ឺននាក់បានជម្លៀសចេញ” ចាប់តាំងពីពាក់កណ្តាលខែសីហា នៅពេលដែលអ៊ីស្រាអែលបើកការវាយប្រហារថ្មីរបស់ខ្លួនលើទីក្រុងហ្គាហ្សា។ លោកបានលេីកឡេីងថា ពួកគេបានផ្លាស់ទីទៅអ្វីដែលអ៊ីស្រាអែលហៅថា “តំបន់មនុស្សធម៌” នៅភាគខាងត្បូងហ្គាហ្សា ដោយមិនបានបញ្ជាក់ប្រភពនៃការប៉ាន់ប្រមាណនោះទេ។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌...
ហុងគ្រី៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានចោទប្រកាន់ប្រទេសនៅអឺរ៉ុបខាងលិចមួយចំនួនថា “លាក់ពុត” ដោយថា ពួកគេអះអាងជាសាធារណៈថាបានបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី ប៉ុន្តែបន្តទិញដោយប្រយោល។ លោក Szijjarto បានលេីកឡេីងថា ប្រទេសហុងគ្រីមានត្រឹមតែ ២.២ភាគរយនៃការនាំចេញប្រេងឆៅសរុបរបស់រុស្ស៊ី ខណៈដែល ៩៧.៨ភាគរយត្រូវបានទិញដោយប្រទេសផ្សេងទៀត នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសហុងគ្រី។ លោកបានការពារការពឹងផ្អែករបស់ប្រទេសហុងគ្រី លើថាមពលរុស្ស៊ី ដោយលើកឡើងពីភូមិសាស្ត្រជាប់ដីរបស់ខ្លួន...