គែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi កាលពីថ្ងៃចន្ទបានអំពាវនាវដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យប្រឹងប្រែងវិធីសាស្រ្ត ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់តំបន់ហ្គាហ្សា និងអនុញ្ញាតឲ្យមានការបញ្ចូលជំនួយមនុស្សធម៌ទៅក្នុងក្របខណ្ឌប៉ាឡេស្ទីន។ លោក Sisi បាននិយាយក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិថា៖ «ខ្ញុំផ្ញើសារពិសេសនេះទៅកាន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សូមប្រឹងប្រែងគ្រប់វិធានការទាំងអស់ដើម្បីបញ្ចប់សង្គ្រាមនេះ និងអនុញ្ញាតឲ្យមានការចូលនៃជំនួយ» នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា...
													
																											ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឱ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៨ សីហា ២០២៥ ក្រសួង នៅតែបន្តអនុវត្តតាមយន្តការដូចឆ្នាំកន្លងមក «អ្នកចេះ គឺជាប់»។ ក្នុងពិធីបើកសិក្ខាសាលាស្តីពី តួនាទី...
													
																											ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញបុរសម្នាក់វ័យ២៦ ឆ្នាំ មានទីលំនៅក្នុងភូមិក្រវ៉ាន់ ឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប កើតជំងឺផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ខណៈអ្នកជំងឺកំពុងស្ថិតក្រោមការជួយសង្គ្រោះដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ៕
													
																											ភ្នំពេញ៖ អាជ្ញាធរមីន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំ ស្តីពី វិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយ ដើម្បីបង្ការនិងទប់ស្កាត់ គ្រោះថ្នាក់ដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ សម្រាប់ជនភៀសសឹកនៅទីតាំងសុវត្ថិភាព។ អាជ្ញាធរមីន បន្ដថា អំឡុងពេលនៃសកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា ដែលបានចាប់ផ្តើមពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ យោធាថៃបានប្រើប្រាស់សព្វាវុធធន់ធ្ងន់គ្រប់ប្រភេទបំពានធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន...
													
																											ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ពីអត្ថប្រយោជន៍ចម្បងនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែង ហើយការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពខ្លួនឯង តាមរយៈការមានប្រព័ន្ធទិន្នន័យជាក់លាក់បន្ថែមទៀត ដែលត្រូវធ្វើវឌ្ឍនភាពជាប្រចាំ។ ក្នុងពិធីប្រកាសបើកយុទ្ធនាការ «ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ» នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល លោក ហ៊ុន ម៉ានី...
													
																											ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា កិច្ចប្រជុំគណៈកម្មាធិកាព្រំដែនកម្ពុជា-ថៃ(GBC)នឹងធ្វើឡើងនៅថ្ងៃ៤ សីហា ខាងមុខនៅរាជធានីភ្នំពេញ ៕
													
																											ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បញ្ហាគន្លឹះសម្រាប់សម្តេច ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រ បដោះស្រាយ បញ្ចប់ការប្រយុទ្ធគ្នា ឲ្យបានឆាប់។ តាមរយៈបណ្តាញសង្គម នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បន្ទាប់ពីសមរភូមិមុខ មានការធូរស្រាលបន្ទាប់ពីមានការឈប់បាញ់ ចាប់តាំងពីម៉ោង១២យប់ តាមស្មារតីនៃកិច្ចព្រមព្រៀង រវាងកម្ពុជានិងថៃ ស្របតាមកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី...