ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួម កម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងសិស្សានុសិស្ស ថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ស្ថិតនៅ វិទ្យាល័យ ហ៊ុន សែន...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើការណែនាំ ដល់មន្ត្រីគ្រប់ជំនាញ គ្រប់ផ្នែកទាំងអស់ ត្រៀមវិធានការឆ្លើយតប ឱ្យបានទាន់ពេលវេលា ទៅតាមជំនាញរៀងៗខ្លួន ចំពោះបញ្ហាប្រឈមថ្មីៗ ក៏ដូចជាវិបត្តិ ដែលអាចលេចឡើង ក្នុងស្ថានភាពមិនប្រាកដប្រជា ។ ការណែនាំរបស់លោក ហួត ហាក់ ខាងលើនេះធ្វើឡើង ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ អង្គភាពចំណុះក្រសួងទេសចរណ៍...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវសហការផ្តល់ព័ត៌មានពីឱកាសការងារជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅជូនពួកគាត់តាមរយៈការប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ និងសមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន។ សេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវណែនាំដល់បុគ្គលិកដែលកាន់លេខទូរសព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក ប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ និងសមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំសប្តាហ៍របស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB និងរបៀប វារៈផ្សេងៗទៀត នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥, នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ក្នុងឱកាសនេះដែរ...
ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈ ដើម្បីបង្កើត និងពង្រីកកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដោយផ្តោតលើការពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាលើគម្រោងអេកូទេសចរណ៍ ជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍។ ព្រមទាំងជួយភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋជាសមាជិកលើការជួយគាំទ្រ...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននឹង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នាថ្ងៃទី១១ សីហានេះ...
ភ្នំពេញ៖ យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទី១១ឈ្មោះ ផដូល (Podul) T2511 ក្នុងឆ្នាំ២០២៥ នៅតែបន្តមានឥទ្ធិពលលើសមុទ្រអានជាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបញ្ជាក់ថា ព្យុះ...
ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣៥២នាក់ (ស្រី១១០នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ...
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តពិភពលោកចំនួន១៤ បានទទួលរងការខាតជិត ១២ ពាន់លានដុល្លារចាប់តាំងពីការចាប់ផ្តើម ពន្ធពាណិជ្ជកម្មថ្មីរបស់ប្រធានាធិបតីអាមេរិក Donald Trump ហើយត្រូវបានគេរំពឹងថា នឹងបាត់បង់កាន់តែច្រើននៅចុងឆ្នាំនេះ, នេះបើតាមកាសែត Wall Street Journal។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបង្ហាញក្តីបារម្ភចំពោះសកម្មភាពអវិជ្ជមានមួយចំនួន របស់គ្រប់មន្រ្តីនៃរដ្ឋាភិបាលថៃ ដែលបានបង្ហាញពីការរំលោភបំពានកម្ពុជាម្តងទៀត ដោយមិនព្រមគោរពបទឈប់បាញ់ និងការឯកភាពគ្នាក្នុងកិច្ចប្រជុំGBC។ អ្នកនាំពាក្យក្រសួងបរទេសកម្ពុជា បានថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី១១ សីហាថា កម្ពុជាបារម្ភចំពោះសកម្មភាពរបស់ភាគីថៃ ខណៈថ្មីនេះៗភាគីថៃបានបង្ហាញពីសកម្មភាពអវិជ្ជមាន មួយចំនួនក្នុងន័យបង្កលក្ខណៈបំពានមកកម្ពុជាឥតឈប់ឈរ តាមរយៈការចោទកម្ពុជាបានដាក់គ្រាប់មីនថ្មី និងថាបានវាយប្រហារទៅលើគោលដៅជនស៊ីវិលរបស់ខ្លួន...