ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោក អូលីវីយេ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូអមនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ភ្នំពេញ៖ ក្រសួងការបរទេសខ្មែរ បានប្រកាសច្រាន ចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់គណនីតេឡេក្រាមឈ្មោះ «Demografiya upala» ដែលថា កម្ពុជាបានផ្ដល់ជំនួយយោធា សម្រាប់អ៊ុយក្រែន ។ នេះបើតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៤ មករា ។ សេចក្តីថ្លែងការណ៍ដដែលក៏បានជំរុញឱ្យបណ្តាញ Telegramឈ្មោះ “Demografiya upala” កែតម្រូវការចុះផ្សាយមិនត្រឹមត្រូវនេះ ព្រោះបានធ្វើឲ្យប៉ះពាល់ដល់កម្ពុជា ក្នុងនាមជាប្រទេសស្រលាញ់សន្តិភាព ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់...
បរទេស៖ អតីតភ្នាក់ងារស៊ើបការណ៍សំងាត់ របស់អាមេរិកលោក Charles McGonigal ត្រូវបានប៉ូលីសអាមេរិក ចាប់ឃាត់ខ្លួននិងកាត់ទោស បន្ទាប់ពីបានរកឃើញថា បុរសរូបនេះបានជួយដល់ កិច្ចការងារជាច្រើនរបស់សេដ្ឋីជនជាតិ រុស្សីដែលមានឈ្មោះថា Oleg Deirpaska ក្នុងការគេចវេសចេញពីទណ្ឌកម្ម និងអាចប្រមូលយកលុយមួយចំនួនផង។ លោក McGonigal អតីតភ្នាក់ងារសំងាត់អាមេរិក ទទួលបន្ទុកកិច្ចការងារស៊ើបការណ៍សំងាត់ ជនជាតិរុស្សីត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ...
បរទេស៖ ក្រសួងការបរទេសនៃ ប្រទេសរុស្សីកាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការអះអាងថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងជៀសមិនរួចឡើយក្នុងការ ឆ្លើយតបទៅនឹងប្រទេសបារាំង ចំពោះការសម្រេចចិត្ត បង្កកទ្រព្យសម្បតិ្តរបស់ អង្គភាពសារព័ត៌មានរុស្សី RT ដែលចេញផ្សាយជាភាសាបារាំងនោះ។ ចំណាត់ការដែលត្រូវបានគេដឹងថា ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលទីក្រុងប៉ារីស កាលពីសប្តាហ៍កន្លងទៅនោះ គឺជាអ្វីដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ចុងក្រោយរបស់សហភាពអឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងប្រទេសរុស្សីដោយក្នុងនោះមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាច្រើនកញ្ចប់ និងដំណាក់កាលរួចមកហើយ។ អ្នកនាំពាក្យរបស់ ក្រសួងការបរទេសលោកស្រី...
បរទេស៖ បណ្តារដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្លុកអឺរ៉ុប កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឈានទៅដល់ការសម្រេចចិត្តរួមគ្នាមួយ ក្នុងការផ្តល់នូវកញ្ចប់ថវិកា ជំនួយថ្មីសម្រាប់ប្រទេសអ៊ុយក្រែន ដែលក្នុងនោះមានទំហំប្រមាណជា ៦៤២លានដុល្លារ ប៉ុន្តែមិនមាននូវរថក្រោះដែល រដ្ឋាភិបាលទីក្រុងគៀវ តែងតែចងបាននោះទេ ។ រដ្ឋមន្ត្រីការបរទេសប្រមាណជា ២៧រូប បានព្រមព្រៀងទៅលើកញ្ចប់ថវិកាថ្មី ៥០០លានអឺរ៉ូ ឬត្រូវជា៥៤២លានដុល្លារនេះ នៅក្រោយជំនួបពិភាក្សាគ្នា នៅក្នុងទីក្រុងប្រ៊ូស៊ែលនិងដោយប្រកាស ជាផ្លូវការនៅលើបណ្តាញសង្គម Twitter...
ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានធ្វើការផ្ដាំផ្ញើដល់ឯកអគ្គរាជទូតទើបតែងតាំងថ្មីចំនួន ៨រូប ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ ក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរមកកម្ពុជា ឲ្យបានកាន់តែច្រើន ព្រមទាំងផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ល្អរបស់កម្ពុជាផងដែរ។ នាឱកាសអនុញ្ញាតឲ្យ ឯកអគ្គរាជទូតទើបតែងតាំងថ្មីចំនួន ៨រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣...
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី Helene Budliger Artieda រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានសម្រាប់កិច្ចការសេដ្ឋកិច្ច នៃសហព័ន្ធស្វីស បាន ពិភាក្សាគ្នាលើការពិនិត្យលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ។ ការពិភាក្សាគ្នាលើការពិនិលទ្ធភាព បង្កើតកិច្ចព្រមព្រៀងពាណីជ្ជកម្មសេរីនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក ប៉ាន សូរស័ក្ដិ...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានថ្លែងថា រដ្ឋាភិបាលរបស់លោកស្រី នឹងមិនឈរលើមាគ៌ានោះទេ ប្រសិនបើប៉ូឡូញចង់បញ្ជូនរថពាសដែក Leopard 2 របស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន នៅក្នុងការទម្លាយដែលអាច កើតមានសម្រាប់ទីក្រុង គៀវ ដែលចង់បានរថពាសដែក សម្រាប់ការប្រយុទ្ធប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៊ី...
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំប្រជុំពិនិត្យលើ លទ្ធផលបឋម នៃការសិក្សាគម្រោងលើកកម្រិតផ្លូវ រថភ្លើងភាគខាងជើងភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដំបូងគេបំផុតនៅកម្ពុជា ។ គម្រោងនេះ ត្រូវការទុនវិនិយោគជាង ៤ពាន់លានដុល្លារ និងប្រើរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គម្រោងលើកកម្រិតផ្លូវរថភ្លើង...
បុណ្យចូលឆ្នាំប្រពៃណីចិន គឺវេលាដ៏ល្អបវរដែលលាឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី តែងតែ នាំមកនូវក្តីសង្ឃឹមថ្មី ដល់មនុស្សគ្រប់គ្នា។ ប្រសាសន៍របស់លោកXi Jinping នេះបានបញ្ជាក់ពីអត្ថន័យរបស់វប្បធម៌ នៃបុណ្យឆ្នាំថ្មីប្រពៃណីចិន។ ជនជាតិចិនអបអរបុណ្យឆ្នាំថ្មីគឺអបអរឆ្នាំនៃពេលវេលា ដែលផ្លាស់ឆ្នាំចាស់ចូលឆ្នាំថ្មី ហើយក៏ជាឆ្នាំនៃវប្បធម៌ ដែលត្រូវធ្វើអំពើល្អនិងត្រូវឆ្ពោះទៅមុខដែរ។ តាំងពីសមាជបក្សកុម្មុយនីស្តចិន លើកទី១៨មក មុនខិតចូលឆ្នាំថ្មីចិនជារឿងរាល់ឆ្នាំ លោក Xi Jinping ប្រធានរដ្ឋចិនតែងតែទៅ សិក្សាស្រាវជ្រាវតាមតំបន់...