ម៉ូស្គូ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ទំនាក់ទំនងរុស្ស៊ី-អាមេរិក នឹងមិនមានភាពប្រសើរឡើង ក្នុងប៉ុន្មានឆ្នាំខាងមុខ និងសូម្បីតែច្រើនទសវត្សរ៍ខាងមុខក៏ដោយ។ លោក Medvedev បានលើកឡើងថា “ជំហរបច្ចុប្បន្នរបស់ខ្ញុំ អនុញ្ញាតឱ្យខ្ញុំនិយាយយ៉ាងច្បាស់លាស់ និងបើកចំហជាងអំឡុងពេលផ្សេងទៀត” ដោយបន្ថែមថា តាមទស្សនៈរបស់លោក វានឹងមិនអាចទៅរួចទេ សម្រាប់ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ក្នុងការធ្វើឱ្យប្រសើរឡើង...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២២ ខែកុម្ភៈនេះថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា បានកើនឡើងដល់ ២៩,៤១០នាក់ និង៦៩,៤៦៥នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើង។ ប្រភពបានបន្ថែមថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៩៧នាក់ និងរបួស ១៣២នាក់ផ្សេងទៀតក្នុងរយៈពេល...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការលក់អាវុធ និងទំនាក់ទំនងយោធាជាមួយនោះតៃវ៉ាន់។ យោងតាមរបាយការណ៍ ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលើការលក់ប្រព័ន្ធ តភ្ជាប់ទិន្នន័យយុទ្ធសាស្ត្រកម្រិតខ្ពស់តម្លៃ ៧៥លានដុល្លារ ទៅកាន់កោះតៃវ៉ាន់។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានប្រាប់សន្និសីទសារព័ត៌មានថា...
បរទេស៖ ក្រសួងការពារជាតិអង់គ្លេស ឬហៅកាត់ថា MoD បានប្រកាសថា ភាពខុសប្រក្រតី បានកើតឡើងក្នុងអំឡុងពេលនៃ ការបាញ់សាកល្បងកាំជ្រួច Trident ចេញពីនាវាមុជទឹកនុយក្លេអ៊ែររបស់អង់គ្លេស នៅឯឆ្នេរសមុទ្រនៃរដ្ឋ Florida សហរដ្ឋអាមេរិកកាលពីខែមុន ដោយបង្កើនការព្រួយបារម្ភអំពី ប្រសិទ្ធភាពនៃការរារាំងនុយក្លេអ៊ែរ របស់ប្រទេស។ រដ្ឋាភិបាលចក្រភពអង់គ្លេស បានបញ្ជាក់កាលពីថ្ងៃពុធថា សមយុទ្ធដែលរបាយការណ៍និយាយថា ត្រូវបានសង្កេតនិងចូលរួមជាសក្ខីភាព ដោយផ្ទាល់ពីសំណាក់រដ្ឋមន្ត្រីការពារជាតិលោក Grant...
បរទេស៖ ក្រសួងការបរទេសអាមេរិកបានអះអាងថា រុស្ស៊ីបានបំពានលើទណ្ឌកម្ម អន្តរជាតិលើកូរ៉េខាងជើង នៅពេលដែលប្រធានាធិបតីរុស្ស៊ី គឺលោក វ្ល៉ាឌីមៀ ពូទីន បានជូនអំណោយជារថយន្តទំនើបមួយគ្រឿង ដល់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅពេលសួរអំពីការជូនអំណោយ ជារថយន្តទំនើបមួយគ្រឿងនេះ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសលោក...
បរទេស៖ ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាល្លឺម៉ង់ Marcel Fratzscher បានប៉ាន់ប្រមាណថា ការសម្រេចចិត្តរបស់ប្រទេសអាល្លឺម៉ង់ ចាប់តាំងពីការចាប់ផ្តើមនៃ ជម្លោះអ៊ុយក្រែនជិតពីរឆ្នាំមុន គឺបានធ្វើឱ្យប្រទេសនេះខាតបង់ច្រើនជាង ២០០ ពាន់លានអឺរ៉ូ ឬប្រហែល ២១៦ ពាន់លានដុល្លារ ។ អ្នកជំនាញបានប្រាប់ Die Rheinische Post ថាការកើនឡើងតម្លៃថាមពល គឺជាកត្តារួមចំណែកដ៏សំខាន់។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ត្រឹមតែ៦ខែប៉ុណ្ណោះ ភាពមន្ទិលសង្ស័យទៅលើសមត្ថភាព ដឹកនាំរបស់ក្រុមអ្នកបន្តវេន បានរសាត់បាត់យ៉ាងឆាប់រហ័ស ផ្ទុយទៅវិញទាំងរៀមច្បងក្នុងបក្ស ទាំងប្រជាពលរដ្ឋម្ចាស់ឆ្នោត មានទំនុកចិត្តពេញលេញចំពោះរាជរដ្ឋាភិបាល ។ ការលើកឡើងរបស់អ្នកនាំពាក្យបែបនេះ ធ្វើឡើងស្របពេលដែលនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គឺជាខួបគម្រប់៦ខែគត់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី...
អង់ការ៉ា៖ នៅថ្ងៃពុធនេះ លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប៉ូលិសតួកគី បានឃាត់ខ្លួនជនសង្ស័យ តិចបំផុត៤៧នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋឥស្លាម (IS)នៅទូទាំង៥ខេត្ត ។ លោក បានលើកឡើងនៅលើបណ្តាញសង្គម X ថាយ៉ាងដូច្នេះ ជនសង្ស័យទាំងអស់នេះ ត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងធំៗ របស់ប្រទេស ដែលរួមមាន អ៊ីស្តង់ប៊ុល...
បរទេស៖ អ្នកបើកឧទ្ធម្ភាគចក្រយោធារុស្ស៊ីម្នាក់ ដែលត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងប្រទេសអេស្ប៉ាញ កាលពីសប្តាហ៍មុនដែលបានភៀសខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែនកាលពីប្រាំមួយខែមុនគឺជា “ជនក្បត់” ដែលបានប្រព្រឹត្ត “ឧក្រិដ្ឋកម្មដ៏សាហាវ” ។ នេះបើតាមការអះអាងរបស់ ប្រធានសេវាចារកម្មបរទេសរបស់រុស្ស៊ីលោក Sergey Naryshkin ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកបើកឧទ្ធម្ភាគចក្ររុស្ស៊ី...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ទីមួយរបស់រុស្ស៊ីលោកស្រី Oksana Lut បានឲ្យដឹងនៅក្នុងវេទិកាស្រូវអង្ករឆ្នាំ២០២៤ថា ការនាំចេញផលិតផលកសិកម្ម របស់រុស្ស៊ីមានចំនួនប្រហែល ៤៣,៥ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ។ សារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់សម្តីលោកស្រី Lut នៅក្នុងវេទិកាថា “ការនាំចេញកសិកម្ម របស់រុស្ស៊ី មានចំនួន ៤៣,៥ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន ប្រហែលជាច្រើនជាងនេះបន្តិច ដោយសារនឹងមានការគណនាបន្ថែម”...